• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងស៊ុយអែតបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅស៊ុយអែត នាព្រឹកថ្ងៃទី១៣ ខែមិថុនា នៅរដ្ឋធានី Stockholm នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញបានអញ្ជើញជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នេះគឺជាពេលវេលាសម្រាប់ទាំងវៀតណាម និងស៊ុយ អែត ឆ្ពោះទៅដំឡើងទំនាក់ទំនងឡើងកម្ពស់ថ្មី។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញមានជំនួបពិភាក្សាចង្អៀតជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson (រូបថត៖ Duong Giang/TTXVN)

អញ្ជើញពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីលោក ហ្វាមមិញ ជិញ បានចាត់ទុកថា៖ ស៊ុយអែតនិងវៀតណាម គឺជាសេដ្ឋកិច្ចពីរដែលអាចគាំទ្រគ្នាទៅវិញទៅមក។ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្មនិងវិនិយោគ ភាគីទាំងពីរបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ទំនិញរបស់ប្រទេសនីមួយៗ ក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) តាមនោះ ចូលទៅកាន់ទីផ្សារ EU និងអាស៊ាន ហើយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៣ ពាន់លានដុល្លារនាពេលខាងមុខ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ថាមពលនុយក្លេអ៊ែរ គ្រឿងអេឡិចត្រូនិក ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថលជាដើម ព្រមទាំងពង្រឹងទំនាក់ទំនងបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

Top