• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហភាពអឺរ៉ុបជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាលពីថ្ងៃទី ២៤ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀត ណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហយជុង បានជួបពិភាក្សាជាមួយលោក Jozef Sikela ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ។ (រូបថត៖ VOV)

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ថា វៀតណាមចាត់ទុកសហភាពអឺរ៉ុបជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត ហើយមានបំណងចង់ឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកទិសដៅកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ស្នើឱ្យសហភាពអឺរ៉ុបពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដក "កាតលឿង" IUU លើជលផលវៀតណាម និងដកវៀតណាមចេញពីបញ្ជីប្រទេសដែលមិនសហការលើពន្ធក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ ស្នងការសហភាពអឺរ៉ុបលោក J. Sikela បានបញ្ជាក់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធវៀតណាម ដើម្បីអនុវត្តន៍
សសរស្តម្ភសហប្រតិបត្តិការថ្មីៗ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមច្រកទ្វារសកល ប្រកបដោយប្រសិទ្ធភាព; បង្កើនការកៀរគរធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុបៃតង ព្រមទាំងជំរុញការផ្ទេរបច្ចេកវិទ្យា និងការគាំទ្របច្ចេកទេស; សម្របសម្រួលក្នុងការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ដែលបម្រើជាមូលដ្ឋានសំខាន់សម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីប្រកបដោយចីរភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យប្រេងឧស្ម័ន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យប្រេងឧស្ម័ន

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែមីនា នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទៅទស្សនានិងធ្វើការជាមួយក្រុមហ៊ុន Zarubezhneft។

Top