• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាទីផ្សារអាទិភាពរបស់អាមេរិកក្នុងវិស័យស្បៀងអាហារនិងកសិកម្ម

វៀតណាមជាទីផ្សារអាទិភាពសម្រាប់អាមេរិកក្នុងវិស័យកសិកម្ម ហើយអាមេរិក ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយវៀត ណាម ទាក់ទិននឹងការបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ និងកសិកម្មនិរន្តរភាព។
អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសកសិកម្ម ក្រសួងកសិកម្មអាមេរិក លោកស្រី Alexis Taylor ក្នុងកិច្ចប្រជុំសារព័ត៌មាននារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ (រូបថត៖ dangcongsan.vn)

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការបរទេសកសិកម្ម ក្រសួងកសិកម្មអាមេរិក លោកស្រី Alexis Taylor ក្នុងកិច្ចប្រជុំសារព័ត៌មានកាលនារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មអាមេរិកនៅវៀតណាម។ គណៈ ប្រតិភូរួមមានសមាជិកជាង ១០០នាក់ ដែលជាតំណាងក្រសួងកសិកម្ម ធុរកិច្ច និងសមាគមផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រី លោកស្រី Alexis Taylor បានចែករំលែកថា៖ “នេះគឺជាគណៈប្រតិភូពាណិជ្ជកម្មដ៏ធំបំផុតដែលមិនធ្លាប់មាន មកកាន់ប្រទេស វៀតណាម ។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់អាជីវកម្មកសិកម្ម និងម្ហូបអាហាររបស់អាមេរិកនៅក្នុងទីផ្សារវៀតណាម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក៏បង្ហាញយ៉ាងច្បាស់នូវបំណងប្រាថ្នារបស់យើងក្នុងការជំរុញកាលានុវត្តភាពសហប្រតិបត្តិការជាមួយ វៀតណាម។ អាមេរិកនិងវៀតណាមបានបំពេញបន្ថែមក្នុងពាណិជ្ជ កម្មកសិកម្ម។ យើងជឿជាក់ថា ជាមួយនឹងក្តីបារម្ភនិងអត្ថប្រយោជន៍ដែលយើងមាននៅពេលប្រតិបត្តិការក្នុងទីផ្សារវៀតណាម អ្នកក៏មានឱកាសដូចគ្នានៅពេលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សាសហរដ្ឋអាមេរិក”។

នៅក្នុងកិច្ចប្រជុំនេះដែរ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Alexis Taylor បានសម្តែងការចែករំលែកចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាមលើការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ លោកស្រី Alexis Taylor បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកបានប្តេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមដើម្បីជំនះពុះពារផលវិបាកបណ្តាលពីព្យុះ Yagi។ ក្នុងរយៈពេលវែង អាមេរិកក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ទាក់ទិនទៅនឹងការបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ និងកសិកម្មនិរន្តរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top