• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី”

វៀតណាមជាដៃគូមិនអាចខ្វះបានដើម្បីធានាភាពជោគជ័យនៃភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang Thai នៅពេលឆ្លើយបទសម្ភាសន៍អ្នកយកព័ត៌មាន VOV អំពីយថាទស្សន៍នៃ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ឧសភា។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang Thai បានឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន VOV ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ រូបថត៖ Phuong Hoa/VOV

បើតាមលោកឯកអគ្គរដ្ឋទូត ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែមានភាពចាំបាច់ ជាពិសេសនៅពេលដែលម៉ាឡេស៊ី និងវៀតណាមបានដំឡើងទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៖ “ក្នុងបរិបទបែបនេះ យើងរំពឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ពង្រឹងទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំទាំងពីរ។ នេះក៏ជាឱកាសមួយដើម្បីវាយតម្លៃការអនុវត្តគំនិតផ្តួចផ្តើមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល់ និងប្រេងឧស្ម័ន; ស្វែងរកវិស័យថ្មីៗដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត...; ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន”។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងសន្និសីទពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូត Dato'Tan Yang Thai បានអះអាងថា នេះជាសញ្ញាដ៏រឹងមាំ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគោលដៅរួមក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ឆ្ពោះទៅអនាគត និងដើរតួនាទីមជ្ឈភាពក្នុងខឿនសន្តិភាពនៃតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រជាជនទូទាំងប្រទេសមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong

ប្រជាជនទូទាំងប្រទេសមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong

មនុស្សជាច្រើនបានចែករំលែកថា អ្វីដែលគួរឲ្យគោរពរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong គឺមិនត្រឹមតែភាពឆ្លាតវៃរបស់លោកប៉ុណ្ណោះទេ ថែមទាំងជាសីលធម៌ និង ស្មារតីលះបង់ទៀតផង។

Top