នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថានទូតវៀតណាមប្រចាំនៅរាជធានីភ្នំពេញ កម្ពុជា បានបង្ហូតទង់ជាតិពាក់កណ្តាលដង រៀបចំពិធីគោរពវិញ្ញាណក្ខន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខអតីតប្រធានរដ្ឋ លោក Tran Duc Luong នាថ្ងៃទី២៤-២៥ ខែឧសភា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu រួមជាមួយនឹងកម្មាភិបាលនិងបុគ្គលិកស្ថានទូត ទីភ្នាក់ងារអម ស្ថានទូត សហគ្រាសវៀតណាម និងបងប្អូនអាណិកជនវៀតណាមបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោកTran Duc Luong។ រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ
ឯកអគ្គរដ្ឋទូត Nguyen Minh Vu សសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ អតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong ។ រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាបានគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong ។ រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ
កម្រងផ្ការបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu រួមជាមួយនឹងកម្មាភិបាលនិងបុគ្គលិកស្ថានទូត ទីភ្នាក់ងារអម ស្ថានទូត សហគ្រាសវៀតណាម និងបងប្អូនអាណិកជនវៀតណាមបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោកTran Duc Luong។
សសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ និងចូលរួមរំលែកទុក្ខក្នុងពិធីគោរពវិញ្ញាណក្ខន្ធ តំណាងព្រះមហាក្សត្រ នរោត្តម សីហមុនី រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ក្រសួង មន្ទីរ ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong។
នាព្រឹកថ្ងៃដដែល តំណាងការទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅកម្ពុជា ដូចជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតប្រ៊ុយណេ ក៏បានមកគោរព វិញ្ញាណក្ខន្ធ និងចុះសៀវភៅក្រាំងមាសមរណទុក្ខរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាម លោក Tran Duc Luong ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម