នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួល ជួបលោក Jeffrey David Perlman អគ្គនាយកប្រតិបត្តិនៃមូលនិធីវិនិយោគ Warburg Pincus (សហរដ្ឋអាមេរិក) ដែលជាមូលនិធិវិនិយោគឈានមុខគេមួយរបស់ពិភពលោក។
នាយករដ្ឋមន្ត្រីលោក ហ្វាមមិញ ជិញ និងអគ្គនាយកប្រតិបត្តិនៃមូលនីធិវិនិយោគ Warburg Pincus លោក Jeffrey David Perlman (រូបថត៖ VOV)
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព របស់មូលនិធិជាមួយដៃគូវៀតណាម ក្នុងនោះមានសហគ្រាសរដ្ឋនិងឯកជនផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិបន្តឧបត្ថម្ភប្រភពដើមទុន និងបន្តវិនិយោគនៅវៀតណាមលើទំហំធំជាង ទូលំទូលាយ និងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពជាងមុន។ គាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍគម្រោង Ho Tram នៅខេត្ត Ba Ria-Vung Tau; អនុវត្តផ្លូវល្បឿនលឿនអាកាសយានដ្ឋាន Ho Tram - Long Thanh ឲ្យបានឆាប់ៗ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងបណ្តាវិស័យសេវាកម្មឧបត្ថម្ភ។
រីឯខ្លួនវិញ អគ្គនាយកនៃមូលនិធិវិនិយោគ Warburg Pincus បានអះអាងថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធិនេះ។ យោងតាមលោក Jeffrey David Perlman ធុរកិច្ចអាមេរិកចាត់ទុកវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត ហើយជឿជាក់លើសក្តានុពល និងទស្សនវិស័យរយៈពេលវែងរបស់វៀតណាម។ Warburg Pincus តែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់យោបល់ និងផ្តល់ដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមកលើពន្ធគយរវាងវៀតណាម និងសហរដ្ឋអាមេរិក; រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងវៀតណាម-អាមេរិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម