ព័ត៌មាន វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន 10/06/2026 វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ឯកអគ្គរដ្ឋទូត ម៉ាយ ផាន យ៊ុង ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ជាកត្តាជំរុញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។លើសពីនេះ លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានស្នើអាទិភាពចំនួនបី ដើម្បីធានាថា AI បម្រើគោលដៅនៃការងារសមស្រប រួមមាន៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញឌីជីថល; ភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការធានាការងារសមស្រប និងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ; កសាងក្របខ័ណ្ឌអភិបាលកិច្ច AI ដោយផ្អែកលើការសន្ទនាសង្គម តម្លាភាព ការទទួលខុសត្រូវ និងស្តង់ដារពលកម្មអន្តរជាតិ។លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ILO និងប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទាញយកសក្តានុពលនៃ AI សម្រាប់ការងារសមស្រប វឌ្ឍនភាពសង្គម និងវិបុលភាពរួមគ្នា៕ តាម vovworld.vn/km-KH Tags:លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង សក្តានុពលនៃ AI

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ឯកអគ្គរដ្ឋទូត ម៉ាយ ផាន យ៊ុង ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ជាកត្តាជំរុញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។លើសពីនេះ លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានស្នើអាទិភាពចំនួនបី ដើម្បីធានាថា AI បម្រើគោលដៅនៃការងារសមស្រប រួមមាន៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញឌីជីថល; ភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការធានាការងារសមស្រប និងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ; កសាងក្របខ័ណ្ឌអភិបាលកិច្ច AI ដោយផ្អែកលើការសន្ទនាសង្គម តម្លាភាព ការទទួលខុសត្រូវ និងស្តង់ដារពលកម្មអន្តរជាតិ។លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ILO និងប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទាញយកសក្តានុពលនៃ AI សម្រាប់ការងារសមស្រប វឌ្ឍនភាពសង្គម និងវិបុលភាពរួមគ្នា៕
អត្ថបទផ្សេងទៀត ជំរុញកិច្ចសហប្រតិបត្តិការសភាសម្រាប់សហគមន៍អាស៊ានដែលមានសាមគ្គីភាព និងអភិវឌ្ឍន៍10/06/2026ព័ត៌មាននាព្រឹកថ្ងៃទី១០ ខែមិថុនា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោក ង្វៀន យ័នអាញ បានទទួលជួបអគ្គលេខាធិការនៃសភាអន្តរសភាអាស៊ាន (AIPA) លោក ចែម វីដ្យា ក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦។ វៀតណាមមានបំណងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយទីម័រខាងកើត10/06/2026ព័ត៌មានសហគ្រិនវ័យក្មេងត្រូវតែផ្សារភ្ជាប់ជាមួយនឹងអភិបាលកិច្ចទំនើប និងទំនួលខុសត្រូវសង្គម10/06/2026ព័ត៌មាន“រាល់ទង្វើល្អប្រសើរសុទ្ធតែធ្វើឱ្យសង្គមកាន់តែមានភាពកក់ក្តៅជាងប្រកបដោយមនុស្សសាស្ត្រជាង10/06/2026ព័ត៌មានវៀតណាមគឺជាគំរូដ៏ឆ្នើមមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ10/06/2026ព័ត៌មានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦៖ ជ្រុងវៀតណាមបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិ10/06/2026ព័ត៌មានលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស09/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត