• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាគំរូដ៏ឆ្នើមមួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

នាថ្ងៃទី៩ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាន់ វ៉ាន់ យ៉ាង បានទទួលជួបជាមួយលោកស្រី អ៊ីហ្ស៊ូមី ណាកាមីតស៊ូ (Izumi Nakamitsu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាតំណាងជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហារំសាយសព្វាវុធ ក្នុងឱកាសដែលលោកស្រីមកចូលរួមវេទិកាអនាគតអាស៊ាន (AFF) លើកទីបី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន​វ៉ាន យ៉ាង អញ្ជើញផ្លាស់ប្តូរទស្សនៈជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu (រូបថត៖ VNA)

 

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងតួនាទីស្នូល និងមិនអាចជំនួសបានរបស់អង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមលើការប្រឹក្សាយោបល់គោលនយោ បាយ ចំណេះដឹង បច្ចេកវិទ្យា និងធនធាន ហើយបានស្នើឱ្យភាគីទាំងពីរបង្ហើយឱ្យបានឆាប់ៗនូវ ក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-អង្គការសហប្រជាជាតិ សម្រាប់ដំណាក់កាល ២០២៧-២០៣១។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការចែករំលែកបទពិសោធន៍ជាមួយអ.ស.ប និងប្រទេសដទៃទៀត ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ លោកក៏បានស្នើឲ្យអង្គការសហប្រជាជាតិគាំទ្រវៀត ណាមក្នុងការហ្វឹកហ្វឺនរំសាយអាវុធ ជាពិសេសនៅចំពោះមុខរាល់បញ្ហាប្រឈមសន្តិសុខ និងបច្ចេកវិទ្យាដែលកំពុងលេចចេញឡើង។

ចំពោះលោកស្រី អ៊ីហ្ស៊ូមី ណាកាមីតស៊ូ អគ្គលេខាធិការរងអ.ស.ប បានសង្កត់ធ្ងន់ថា វៀតណាមគឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ; លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដឹកនាំ និងណែនាំរបស់រដ្ឋាភិបាល។ លោកស្រីបានអះអាងថា ក្រុមស្ថាប័ននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNCT) នឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួននាពេលអនាគត។ លោកស្រីក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងលើកទឹកចិត្តវៀតណាមឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការអំពីការរំសាយអាវុធ៕

តាម​ vovworld.vn/km-KH

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។

Top