• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រគោលដៅមនុស្សធម៌នៃអនុសញ្ញាអន្តរជាតិស្តីពីគ្រាប់បែកចង្កោម និងមីនប្រឆាំងមនុស្ស

កាលពីថ្ងៃទី១៤ ខែកញ្ញា លោកស្រី ង្វៀន ធី ហួងវ៉ាន់ អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម​ជាអ្នកសង្កេតការណ៍នៅក្នុងសម័យប្រជុំ​កម្រិតខ្ពស់នៃសន្និសីទត្រួត​ពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM3) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ (ថ្ងៃទី១៤-១៨ ខែកញ្ញា)។

លោកស្រី ង្វៀន ធី ហួង វ៉ាន់ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងនៅក្នុងសន្និសីទពិនិត្យឡើងវិញលើកទីបី នៃអនុសញ្ញាស្តីពីការហាមឃាត់គ្រាប់បែកចង្កោមនៅប្រទេសឡាវ ឆ្នាំ២០២៦។ រូបថត៖ VNA

ថ្លែងនៅក្នុងសម័យប្រជុំកម្រិតខ្ពស់ លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន ធី ហួង វ៉ាន់ បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយដែលឆ្លងកាត់សង្គ្រាមជាច្រើនលើក​ វៀតណាមបាន​​យល់​យ៉ាងស៊ីជម្រៅ ចែករំលែកនូវការឈឺចាប់និងការខាតបង់ដែលប្រទេសនានាកំពុងរងទុក្ខ​ដោយសារតែផលវិបាកនៃគ្រាប់បែក​មីន។ ការគំរាមកំហែងពី​គ្រាប់បែក​មីន និងគ្រឿងផ្ទុះនៅតែជាឧបសគ្គចម្បង​ចំពោះដំណើរសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក​ទៀត​ផង។

លោកស្រីអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រជានិច្ចនូវស្មារតីនិងគោល​ដៅមនុស្សធម៌នៃអនុសញ្ញាអន្តរជាតិស្តីពីគ្រាប់បែកចង្កោមនិងគ្រាប់មីនប្រឆាំងមនុស្ស​; គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយគ្មានការរើសអើងនូវអាវុធទាំងនេះ​។ ទន្ទឹមនឹងនោះ វៀតណាមបាន​អះអាងពីសិទ្ធិស្របច្បាប់របស់ប្រទេសនីមួយៗ ក្នុងការធានាសន្តិសុខ ការពារជាតិ និងស្វ័យ​ការពារ ស្របតាមគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកស្រីអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយត្រៀមខ្លួន​រួច​ជាស្រេ​ចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទាំងអស់ ស្តីពីការទប់ស្កាត់ជម្លោះ និងការស្ថាបនាឡើងវិញ៕​

តាម vovworld.vn/km-KH

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

លើក​កម្ពស់ការយល់ដឹងរបស់អ្នកនេសាទស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)

ក្នុងអំឡុងពេល​ខែកំពូល​ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៥ ខែកញ្ញា ខេត្តដាក់ឡាក់បានបង្កើនការត្រួតពិនិត្យនិងការគ្រប់គ្រងនៅសមុទ្រ គ្រប់គ្រងកងនាវានេសាទ និងធ្វើពិពិធកម្ម​សកម្មភាព​ឃោសនា ដើម្បីបង្កើនកា​រ​យល់ដឹង​របស់អ្នកនេសាទ និងអាជីវកម្មទាក់ទងនឹងការអនុលោមតាមបទប្បញ្ញត្តិ​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់(IUU)។

Top