១០ ឆ្នាំមុន ភូមិសាស្ត្រកាន់សាសនាកាតូលិក ស្វឿងឌៀន (Xuong Dien) ស្ថិតក្នុងឃុំ ហាយលី (Hai Ly) ស្រុក ហាយហៅ (Hai Hau) ខេត្ត ណាមឌីញ (Nam Dinh) ត្រូវបានជ្រាបចូលដោយទឹកប្រៃ។ វិហារកាតូលិក ត្រាយទីម (Trai Tim) និងពីរភូមិនេសាទក្បែរឆ្នេរសមុទ្រ ៖ ភូមិនេសាទ ស្វឿងឌៀន និងភូមិនេសាទ វ៉ាន់លី (Van Ly) បានចោលទំនេរ។ នាបច្ចុប្បន្ននេះ ខេត្ត ណាមឌីញ (Nam Dinh) បានកសាងទំនប់យ៉ាងរឹងមាំ ហើយវិហារកាតូលិក ដូ (Do) បានក្លាយទៅជាទីកន្លែងទេសចរណ៍ ដែលចាប់ចិត្តសំរាប់ភ្ញៀវ ថែមទាំង បង្កើនស្មារតីការពារបរិស្ថានចំពោះមុខស្ថានភាពប្រែប្រួលអាកាសធាតុ ផងដែរ។
ស្នាមចោលទំនេរ
ភូមិសាស្ត្រកាន់សាសនាកាតូលិក ស្វឿងឌឿន (Xuong Dien) មានវិហារកាតូលិក ត្រាយទីម (Trai Tim) បានកសាង ចាប់ពីឆ្នាំ១៩២៧។ វិហារនេះស្ថិតនៅក្បែរឆ្នេរសមុទ្រដែលបង្កើតទំនុកទុកចិត្តសំរាប់អ្នកនេសាទ នៅពេលគេធ្វើដំណើរទៅលំហសមុទ្រ។ ប៉មជួងនៃវិហារកាតូលិកនេះបានចាត់ទុកដូចជាបង្គោលភ្លើងហ្វារ ដើម្បីអ្នកនេសាទស្គាល់សញ្ញាត្រឡាប់ទៅឆ្នេរសមុទ្រវិញ។
នាឆ្នាំ២០០៧ ព្យុលេខប្រាំពីបានបំផ្លាញនិង "លុបចោល"ភូមិនេសាទទាំងពីរ៖ ភូមិស្វឿងឌៀន ( Xuong Dien) និងភូមិ វ៉ាន់លី (Van Ly) សំណង់សេសសល់មានតែប៉មជួងនៃវិហារកាតូលិក ត្រាយទីម (Trai Tim)។ នៅពេលទឹកឡើង ប៉ុមជួងបានលិចក្នុងទឹក កម្ពស់ប្រហែល ០,៥ ម៉ែត្រ។
នាសព្វថ្ងៃនេះ ភូមិសាស្ត្រកាន់សាសនាកាតូលិកនៅតែសេសដល់គ្រោង និងប៉មជួងស្ថិតលើខឿនរលំ ប៉ុន្តែរក្សាសោភណ្ឌភាព។ ភ្ញៀវមកទស្សនាស្រុក ហាយហៅ (Hai Hau) តែងតែមកទស្សនាវិហារកាតូលិច ដូ (Do) ដើម្បីមើលឃើញផ្ទាល់ភ្នែកការលំហូរនៃពេលវេលាដែលមហន្តរាយបំផ្លាញ និងស្វែងយល់ជីវភាពរស់នៅរបស់អ្នកនេសាទក្បែរឆ្នេរសមុទ្រ។

វិហារកាតូលិក ដូ (Do) ទីកន្លែងចាប់ចិត្តសំរាប់យុវជនមកនិងស្វែងយល់។

ក្បួនរចនាស្អាតលើជញ្ជាំងនៃវិហារកាតូលិកបានរលំហើយ។

ភ្ញៀវបានស្ទាបលើជញ្ជាំង- ស្នាមលំហូរនៃពេលវេលាបានបង្ហាញយ៉ាងច្បាស់លាស់
លើជញ្ជាំងជញ្ជាំងដូ (Do) ។

ជីវភាពរបស់អ្នកនេសាទរស់នៅ នៅភូមិ ស្វឿងឌឿន (Xuong Dien) និងភូមិ ហាយលី (Hai Ly)
ប្រជាជនរស់នៅពីរភូមិនេះ ប្រកបមុខរបរនេសាទក្បែរឆ្នេរសមុទ្រនិងជិតវិហារកាតូលិក ដូ (Do) ។ |
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាងនិងឯកសារ