• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

វិវឌ្ឍន៍ល្ខោនរាជវាំងក្រុងហ្វេ

ល្ខោន​​រាជវាំង​ក្រុង​ហ្វេ ​ជា​ប្រភេទ​ល្ខោន​ប្រពៃណី​ ដែល​មាន​លក្ខណ​អក្សរសិល្ប៍​ខ្ពស់ ពីព្រោះ​​ចាប់តាំងពី​ភ្លេ​ងតន្រ្តី​ ទំនុក​បទ​ច្រៀង វិនាដកម្ម​​ រហូតដល់​របៀប​សម្តែង ​សុទ្ធតែ​បាន​និពន្ធ​រៀបរៀង​ ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​​ប្រាកដប្រជា​​​សម្រាប់​បម្រើព្រះ​​មហាក្សត្រ​ ស្តេចក្រាញ់ នៅ​សម័យ​រាជការ​ង្វៀន (Nguyen)​។​កន្លងសម័យកាល​ ល្ខោន​រាជវាំងក្រុង​​ហ្វេ​ បាន​សាប​រលាប​ទៅ​បន្តិច​ម្តងៗ​ តែ​ដោយ​​​​សំណាង​ ​បាន​សិល្បករ សិល្បការិនី​ នៅ​អគារ​សិល្បៈ​ប្រពៃណី​រាជវាំងក្រុង​​​ហ្វេ​ មានចិត្ត​ខិតខំប្រឹង​ប្រែង​​ ​អភិរក្ស​ និង​ស្វែងយល់ ​រក​ដំណោះស្រាយ​​ស្តារ​ពង្រឹងនូវ​​ប្រភេទ​សិល្បៈ​ពិសេសវិសាល​នេះ​។​

ល្ខោន​ឬនៅ​ហៅថា​ហាត​បូ (ល្ខោនហ៊ី)​ ជា​ប្រភេទ​ចម្រៀង​ល្ខោន​ប្រពៃណី​ល្បី​នៅ​ប្រទេស​វៀតណាម​។ តាម​ប្រវត្តិ​ ល្ខោនកើត​​មានតាំង​ពី​សម័យរាជការ​ត្រឹន​ (Tran) (ប្រហែល​សតវត្សរ៍ទី​១៣) និង​រីក​ចម្រើន​ល្បី​នៅ​សម័យ​រាជការ​ង្វៀន (Nguyen) ​(សតវត្សរ៍​ទី​១៩)។​

ល្ខោន​រួម​មាន​កត្តាប្រគំ​មួយ​ចំនួន​ដូចជា៖ ច្រៀង រាំ តន្រ្តី​ វិចិត្រសិល្បៈ​ អក្សរសិល្ប៍​។ល។ ល្ខោន​មាន​ការ​សម្តែង​បែប​​លក្ខណៈ​រូបារម្មណ៍,​​ តួសម្តែង​នឹង​បាន​ពាក់សម្លៀក​បំពាក់តួអង្គ​​ ​តែង​មុខ​ យោង​ទៅ​តាម​​ចរិត​តួអង្គនីមួយ​ៗ, ខ្លឹម​សាររឿង​​​តែង​បង្អោនទៅ​រកវីរភាព​ ភាព​អង់អាច លើកកម្ពស់​ទឹក​ចិត្ត​ស្មោះ​នឹង​ជាតិ​មាតុភូមិ​ ត្រៀម​ខ្លួន​ពលី​ដើម្បី​បុព្វហេតុ​ជាតិ​ និង​ជា​មេរៀន​គុណធម៌​ស្តីពី​បដិសណ្ឋារកិច្ច​ ការប្រណិប័តន៍ ​ត្រឹមត្រូវ​តាម​សីលធម៌​ខុង​ជឺ​ប្រពៃណី។ ហេតុនេះ នៅ​សម័យ​សក្តិភូមិ​ ជាពិសេស​សម័យ​រាជការ​ង្វៀន​ (Nguyen) ល្ខោន​បាន​វណ្ណៈ​បញ្ញាវន្ត​ អភិជន​ បំផុតគឺ​​អ្នក​នៅ​ក្នុង​រាជវាំងតែង​​ចូល​ចិត្ត​ស្តាប់​ និង​យក​ចិត្តទុក​ដាក់​​ជា​ខ្លាំង​។​

នៅ​ក្រុង​ហ្វេ​សម័យ​រាជការ​ង្វៀន (Nguyen) ​ ល្ខោន​ឆាប់​បានចូល​រាជវាំង​សម្តែង​បម្រើ​ញាតិ​រាជវង្ស​​​។ ប្រវត្តិពោល​​ថា​ ព្រះ​មហាក្សត្រ​ ថាញ​ថៃ (Thanh Thai) (សោយ​រាជ្យ​នៅ​ឆ្នាំ​១៨៨៩ - ១៩០៧) ចូល​ចិត្ត​ទស្សនា​​ល្ខោន​ ដល់ថ្នាក់​ចេញ​បទ​បញ្ជា​​ប្រទាន​ប្រាក់​ និង​ប្រទាន​តំណែងងារ​​ជូន​អ្នក​សម្តែង​ឆ្នើម​។​ ពុំ​នោះ​សោត​ ព្រះអង្គ​នៅ​បាន​ស្គាល់​ជា​ព្រះមហាក្សត្រ​តែមួយ​អង្គ​គត់​ នៅសម័យ​​រាជការ​ង្វៀន (Nguyen) ដែល​ធ្លាប់បាន​​យាង​ឡើង​លើ​ឆាក​សម្តែង​ល្ខោន​ និងជា​តន្រ្តីករ​ដៃស្គរ​ជំនាញ​ម្នាក់​ផង​ដែរ​។​

សិល្បករ​ សិល្បការិនី​ក្រុង​ហ្វេ ​ចូល​រួម​ផ្សព្វ​ផ្សាយ​សិល្បៈ​ល្ខោន​រាជវាំង​ក្រុង​ហ្វេ​។​ រូបថត៖ កុង​ដាត
រូបថត​តួសម្តែងធ្វើ​ដំណើរ​តាម​ដង​​វិថី​ក្រុង​ហ្វេ​ដ៏​ចំណាប់​។ រូបថត៖ កុងដាត​
ភ្ញៀវទេសចរ​និង​មហាជន​ក្រុង​ហ្វេ​ ស្វែង​យល់​អំពីសម្រស់​​សិល្បៈ​ល្ខោន​រាជវាំង​ក្រុង​​ហ្វេ​ នៅតាម​ដង​វិថី​​។ រូបថត៖ កុង​ដាត​
សិល្បករ​ សិល្បការិនី ​​ពាក់សម្លៀក​បំពាក់​តួអង្គ ចូល​រួម​ធ្វើ​ដំណើរ​តាម​ដង​​វិថី​ក្រុងហ្វេ​។​ រូបថត៖ កុង​ដាត​
សិល្បករ សិល្បការិនី​ជាង​២០០នាក់ ចូល​រួម​ធ្វើ​ដំណើរ​តាម​ដង​វិថី​ ឧទ្ទេសនាម​ផ្សព្វផ្សាយ​​សិល្បៈល្ខោន​រាជវាំងក្រុង​​ហ្វេ​។ រូបថត៖ កុងដាត
ក្រុម​តួសម្តែង​ល្ខោន​រាជវាំង ​ធ្វើ​ដំណើរ​តាម​ដងវិថី​ឆ្ពោះទៅកាន់​រាជវាំង​ក្រុងហ្វេ។ រូបថត៖ កុងដា​ត
ក្រុម​តួសម្តែង​ល្ខោន​រាជវាំង​ ធ្វើដំណើរ​ឆ្លង​កាត់​ទ្វារ​ហៀន​ញើន​ (Hien Nhon) ​ឆ្ពោះទៅកាន់​ខាងក្នុង​រាជវាំង​។​ រូបថត​៖ ថាញ​ហ្វ័រ​

សោយ​រាជ្យ​កាន់កាប់ទឹក​ដី​ជាង​មួយ​ទសវត្ស៍​កន្លង​ រាជកា​រង្វៀន (Nguyen) ​បាន​វិវឌ្ឍន៍​​សិល្បៈ​ល្ខោន​ឡើង​ដល់​កម្រិត​​កំពូល​។ ផ្តើម​ចេញពី​វិជ្ជាសិល្បៈ​ប្រជាប្រិយ​មួយ​ ល្ខោន​បានក្លាយ​ជា​មុខវិជ្ជា​សិល្បៈ​សុក្រិត​មួយ​ ដែល​បង្កប់ខ្លឹម​សារ​​អក្សរសិល្ប៍​​ខ្ពស់​ ផ្នែក​​ខាង​នាដកថា​ ក៏ដូចជា​សិល្បៈ​សម្តែង​ ក្លាយ​ជា​ល្ខោនតំណាង​​ជាតិ​​នៃប្រទេស​មួយ​។​

ក្រោម​សម័យ​រាជការ​មីងម៉ាង​ (Minh Mang) ​(សោយ​រាជ្យនៅ​ឆ្នាំ​​១៨២០ - ១៨៤១) ព្រះ​មហាក្សត្រ​បានត្រាស់​​បង្គាប់​ឱ្យ​សាងសង់​អគារ​ចម្រៀង​ យៀតធី (Duyet Thi) ជា​អគារ​​ចម្រៀងដំបូង​បង្អស់​ ដែល​បាន​​​សាងសង់​នៅ​ក្នុង​រាជវាំង​ សម្រាប់​សម្តែង​បម្រើតែ​ព្រះមហាក្សត្រ​ មន្រ្តី និងញាតិ​​រាជវង្ស​។ ដល់​សម័យ​រាជការ​ទឺឌឹក​ (Tu Duc) (សោយ​រាជនៅ​ឆ្នាំ​​១៨៤៧ - ១៨៨៣) សិល្បៈល្ខោនបាន​វិវឌ្ឍន៍​​ដល់កម្រិត​កំពូល​ នៅ​ពេលដែល​​​ព្រះមហាក្សត្រត្រាស់​​បង្គាប់​ឱ្យ​ សាងសង់​អគារ​ចម្រៀង​​មីញ​ខិម​ (Minh Khiem) ប្រជុំ​បណ្តា​តួឯក​ តួរង​ឆ្នើម​ អញ្ជើញ​មកទីនេះ​ហ្វឹក​ហាត់​​សម្តែង​ ថែមទាំងនៅ​​បង្កើត​ក្រុម​ជំនាញ​សង្កេត​មើល​ខុសត្រូវ​កិច្ច​ការ​ល្ខោន ក្នុងនោះ​​មាន​ការ​និពន្ធ រៀប​រៀង និង​​កែសម្រួល​រឿងល្ខោន​។​

ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹង​រឹង​នៃ​រាជការ​ ដូច្នេះ​ល្ខោន​រាជវាំងក្រុង​​ហ្វេ​ មានការ​ខុស​ប្លែក​នឹង​ល្ខោន​ប្រជាប្រិយ​មុនៗ។ ដូចជា​ល្ខោន​រាជវាំង​បាន​កំណត់​យ៉ាង​ហ្មឹង​ម៉ាត់​ ហាម​ខាត់​ជៀស​វៀង​ពោលនាម​ព្រះមហាក្សត្រ​ ញាតិ​រាជវង្ស​​ ពេល​ដែល​សម្តែង​ សិល្បករ សិល្បការិនី ​​ពុំ​អាច​សំឡឹង​ចំព្រះភក្រ្ត​ព្រះ​​មហាក្សត្រ​ ការ​សាក​សួរ​​ក៏​ត្រូវ​គោរពតាមបែបបទ​ដែល​កំណត់​ តួអង្គត្រូវ​អង្គុយ​នៅ​ម្ខាង​ មិនត្រូវ​អង្គុយ​ចំពី​មុខ​ព្រះមហាក្សត្រ​ តួអង្គ​មិនត្រូវ​ថែមពាក្យ​ដោយ​ខ្លួន​ឯ​ង ឬកាត់​ចោល​ពាក្យ​ ច្រៀង​ខុសសាច់​បទ ​នៅ​ក្នុង​នាដកថាបាន​កំណត់​ទុក​​។​ល។​

អាចនិយាយថា​ ល្ខោន​រាជវាំង​ក្រុងហ្វេ​ ឆ្លុះបញ្ជាំង​​ជាក់ស្តែងនូវ​​លោក​ទស្សនៈ​សង្គម​សក្តិភូមិ​នៃ​រាជការ​ង្វៀន​ (Nguyen) ជា​តំណាង​គំរូ​សម្រាប់​ផ្នែក​ល្ខោន​បុរាណ​ និង​ជា​កេរដំណែល​សិល្បៈ​របស់​ជនជាតិ​។​​

ពិធី​ថ្វាយ​គ្រួដើម ​នៅ​វិហារ​ថាញ​ប៊ិញ (Thanh Binh) ជា​វិហារ​តម្កល់បូជា​គ្រូដើម​​ល្ខោន​រាជវាំង​​ក្រុង​ហ្វេ​។ រូបថត៖ កុងដាត​
សិល្បករ សិល្បការិនី​ល្ខោន​រាជវាំង​ក្រុង​ហ្វេ អាន​​កថា​ថ្វាយ​បូជា​គ្រួដើម​។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនី​ក្រុម​ល្ខោន​រាជវាំង​ក្រុង​ហ្វេ​​ជើង​ចាស់​ ចិត្ត​ស្មោះ​ប្រព្រឹត្ត​ពិធី​ថ្វាយ​​គ្រួដើម​។ រូបថត៖ កុង​ដាត​
របាំង​មុខ​បាន​តុបតែង​យ៉ាង​ចំណាប់​ ក្នុងបរិយាកាស​​វិហារ​បូជាគ្រូដើម​។ រូបថត៖ ថាញ​ហ្វ័រ។​
សិល្បករ សិល្បការិនី​ក្រុមល្ខោន​តំបន់​ទី​៥ សង្កាត់​ភូហេប (Phu Hiep) ​ទីក្រុង​ហ្វេ ប្រ​ជុំគ្នា​​ត្រៀម​បម្រុង​មុនពេល​សម្តែង​។ រូបថត៖ ថាញ​ហ្វ័រ​
សិល្បករ សិល្បការិនី​ តុបតែងមុខ​តួអង្គ​។ រូបថត៖ កុ​ងដាត
តាម​ធម្មតា​សិល្បករ សិល្បការិនី​ ​តែង​ខ្លួន​ដោយ​ខ្លួន​ឯង​។ រូបថត៖ កុងដាត​
សិល្បករ​ សិល្បការិនី ​ពាក់​សម្លៀកបំពាក់​និង​តែង​ខ្លួន​បែបលក្ខណៈ​រូបារម្មណ៍​​តាម​​ចរិត​តួអង្គ​ល្ខោន​នីមួយ​ៗ​។ រូបថត៖ កុង​ដាត​
សិល្បករ ឡា​ ត្វឹន​ (La Tuan) ​តែងខ្លួន​ជាតួអង្គ​ម៉ាញ​ឡឿង​ (Manh Luong) ក្នុង​រឿង​​ល្ខោន​​បុរាណ​ “ម៉ាញ​​ឡឿង - Manh Luong​ ទាក់ចាប់​សេះ​”។ រូបថត៖ ថាញ​ហ្វ័រ​

ប្រវត្តិ​សាស្រ្ត​ឆ្លង​ទំព័រ​ថ្មី​ ចាប់ពី​ថ្ងៃ​​​របប​សក្តិ​ភូមិ​រាជការ​ង្វៀន (Nguyen)​ដល់ទី​បញ្ចប់​ ឆ្លងកាត់​ពេល​វេលា​ ស្រទាប់កាលធូលី​​បាន​របាំង​រស្មី​ចែង​ចាំង​​​នៃ​​​ល្ខោន​​រាជវាំង​ក្រុងហ្វេថ្ងៃ​​នោះ​។ ជាសំណាង​ សិល្បករ សិល្បការិនី​ នៅអគារ​​​​ចម្រៀង​សិល្បៈ​​ប្រពៃណី​រាជវាំង​ក្រុងហ្វេ​ បច្ចុប្បន្នកំពុង​ធ្វើ​ដំណើរ​​ស្ងាត់ៗ​ ដោយ​រឹង​មាំ​​​ឆ្លង​កាត់​ទុក្ខ​លំបាក​ ឆ្ពោះទៅរក​ការ​​រក្សា​តម្លៃ​ថ្លៃថ្នូរ​ ដែល​ដូនតាបាន​បន្សល់ទុកមក។​

ទោះបី​ មិន​បាន​ស្ថិតនៅ​សម័យកាល​ដ៏រុង​រឿង​​​ដូចដើម ប៉ុន្តែ​ឆាក​ល្ខោន​រាជវាំង​ក្រុង​ហ្វេ​ ម្តង​កាល​ ក៏​បាន​អុជ​ពន្លឺ​បម្រើ​មហាជន​និង​ភ្ញៀវ​ទេសចរ​ផងដែរ​​ ហេតុនេះ​​​​ផ្នែក​​ណាមួយ​នៃ​សិល្បៈល្ខោន​រាជវាំង​ក្រុងហ្វេ ក៏​​បាន​រស់​ឡើង​វិញ​ សម្តែង​ជូន​​​ទស្សនិក​ជន នូវឈុត​ឆាកដែល​​ពោរពេញទៅដោយ​អារម្មណ៍​រំភើប​ក្តុក​ក្តួរ​ ដោយ​ល្ខោន​នេះ​ធ្លាប់​បាន​ចាត់ទុក​ជា​ ល្ខោន​ជាតិ​ របស់​វៀតណាម​។​

វិសេស​ជាង​នេះ អគារ​ចម្រៀង​ប្រពៃណី​រាជវាំង​ក្រុង​ហ្វេ​ កំពុង​មាន​ផែនការ​គ្រោង​ធំជាច្រើន​ ដើម្បី​ស្តារពង្រឹង​មុខវិជ្ជា​សិល្បៈ​ពិសេស​នេះ​។ ថ្មីៗនេះ​ រឿង​​ល្ខោន​​ រឿងដកស្រង់​​គំរូ​ បាន​បង្កើត​ឡើង​វិញ​ប្រកបដោយ​ជោគ​ជ័យ​ ព្រមទាំង​បាន​អនុញ្ញាត្តឱ្យ​សម្តែង​បម្រើ​មហាជន​​។ ឈុត​រឿង​ដកស្រង់​​ល្បី​ៗ បាន​សម្តែង​ចម្រុះ​ជាមួយ​​នឹង​កម្មវិធី​សិល្បៈ​នៅតាម Festival ក្រុង​ហ្វេ​ជាច្រើន​ដូចជា៖ រាត្រី​រាជវាំង​ ពិធីអំណរ​បុណ្យ​ចូល​ឆ្នាំថ្មី សម្តែង​តាម​ដង​វិថី​។ល។ យ៉ាង​នេះ​សិល្បៈ​រាជវាំង​នឹង​ខិតជិត​មហាជន​និង​ភ្ញៀវទេសចរ​ជាង​។

ទស្សនិក​ជន​ទស្សនាឈុត​​សម្តែង​ល្ខោន ​នៅវិមាន​​​ងិន​ឡឿង (Nghinh Luong)​​។ រូបថត៖ ថាញ​ហ្វ័រ​
សិល្បករ សិល្បការិនី​ រង់ចាំមុនពេល​សម្តែង​នៅលើ​ឆាក​។ រូបថត៖ ថាញ​ហ្វ័រ
សិល្បករ សិល្បការិនី ​តែង​ខ្លួន​ជា​តួអង្គ​។ រូបថត៖ កុង​ដាត
កាយ​វិការ​សម្តែង​បង្កប់​មនោសញ្ចេតនា​ខ្ពស់ ​នៃសិល្បៈល្ខោន​​រាជវាំង​ក្រុង​ហ្វេ​។ រូបថត៖ កុង​ដាត​
ការ​តុបតែង​ខ្លួន​ បង្ហាញពេញលេញ​អំពីចរិត​តួអង្គនីមួយៗ​។ រូបថត៖ កុង​ដាត​
តន្រ្តីករ​ក្រុម​ល្ខោន​។ រូបថត៖ កុងដាត​
សិល្បករ​ សិល្បការិនី​ សម្តែង​ឈុតឆាក​អំណរ​ចម្រើន​ព្រះជន្ម​ នៅ​​ថ្ងៃបុណ្យ​ចូល​​ឆ្នាំថ្មី​ បម្រើ​ភ្ញៀវ​ទេសចរ​នៅ​ក្នុងរាជវាំង​។ រូបថត៖ ថាញ​ហ្វ័រ​

ជា​ពិសេស​ នៅ​សប្តាហ៍ Festival​ ក្រុង​ហ្វេ​​ឆ្នាំ​២០២២ ទើបតែប្រព្រឹត្តទៅ​នៅ​ចុង​មិថុនា​​កន្លងហើយ លើកដំបូង​ដែល​មានការ​ចូលរួម​​ពី​សំណាក់​សិល្បករ សិល្បការិនី​ នៃអគារ​ចម្រៀង​សិល្បៈ​ប្រពៃណី​រាជវាំង​ក្រុង​ហ្វេ​ បាន​រៀប​ចំ​សម្តែង​ប្រកបដោយ​​ជោគជ័យ ​នូវ​កម្មវិធី​​សម្តែង​ឧទ្ទេសនាម​សិល្បៈ​ល្ខោន​រាជវាំង​ក្រុង​ហ្វេ​។ កម្មវិធី​​បានទាក់ទាញ​ការ​យក​ចិត្តទុក​ដាក់​ តាម​ដាន​ពិសេស ​របស់​មហាជន​និង​​ភ្ញៀវទេសចរ ក្រោម​​ប្រធាន​បទ​ពិសេស​ដូចជា៖ ពិធី​សែន​គ្រូដើម ​នៅ​វិហារ​ថាញ​ប៊ិញ​ (Thanh Binh) ​(ទីកន្លែង​បូជាគ្រូដើម​​នៃល្ខោន​រាជវាំង​ក្រុងហ្វេ) ពិធី​ដង្ហែ​របាំង​​មុខ​ល្ខោន​​តាមដងវិថី ​និង​សម្តែង​ឈុត​​រឿង​ល្ខោន​​ដង​ស្រង់​ដ៏ទាក់ទាញ​អារម្មណ៍​ ពិសេស​នៅ​វិមាន​ងិញ​​ឡឿង ​(Nghinh Luong) ទល់​មុខ​វិមាន​ភូវ៉ាន់​ (Phu Van)​។ល។​

អគារ​សិល្បៈ​ប្រពៃណី​រាជវាំង​ក្រុងហ្វេ​ មាន​សកម្មភាព​ឧទ្ទេសនាម​ ផ្សព្វផ្សាយ​សិល្បៈ​ល្ខោន​ពោរពេញដោយ​ទឹក​ចិត្ត​និង​កម្លាំង​កាយ​ សឱ្យ​ឃើញ​ថា​គោល​បំណង​ចង់​ស្តារ​សិល្បៈ​ល្ខោន​រាជវាំងក្រុងហ្វេ​ នៅ​តែ​ពុះកញ្ជ្រោល​ក្នុង​ចិត្ត​នៃ​សិស្បករ សិល្បការិនី​ ក្រុង​ហ្វេ៕​

អត្ថបទ៖ ថាញហ្វ័រ រូបថត៖ កុងដាត និងថាញហ្វ័រ ប្រែសម្រួល៖ រីកើង


Top