ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានស្នើឱ្យមានការបញ្ចេញប្រេងបម្រុងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងដែលបណ្តាលមកពីជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
កាសែត Wall Street Journal បានដកស្រង់ប្រភពព័ត៌មានដែលបានរាយការណ៍ថា បរិមាណប្រេងបម្រុងដែលគ្រោងនឹងបញ្ចេញ មានចំនួន ១៨២ លានបារ៉ែល លើសពីតួរលេខដែលប្រទេសសមាជិក IEA បានលក់ចេញក្នុងឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ សំណើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ប្រទេសសមាជិក IEA ចំនួន ៣២ ជាមួយក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) កាលពីថ្ងៃទី ១០ ខែមីនា ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាសនៅថ្ងៃថ្ងៃទី ១១ ខែមីនា។
បច្ចុប្បន្ននេះ IEA មានការផ្ទុកបម្រុងប្រេងចំនួនជាង ១,២ ពាន់លានបារ៉ែល និងប្រហែល ៦០០ លានបារ៉ែលដែលគ្រប់គ្រងដោយសហគ្រាស ក្រោមការណែនាំរបស់រដ្ឋាភិបាល។
តម្លៃប្រេងបានកើនឡើងជិត ៣០% នៅថ្ងៃទី ៩ ខែមីនា ដោយឈានដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើរោងចក្រថាមពលជាច្រើននៅក្នុងតំបន់ រួមទាំងរោងចក្រចម្រាញ់ប្រេងសំខាន់ៗនៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងក្រុមហ៊ុន Saudi Aramco របស់អារ៉ាប៊ីសាអូឌីត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម