• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

លោក David Lapetina និងការស្រឡាញ់ប្រទេសវៀតណាម

លោក David Lapetina មក​ពី​ប្រទេសបារាំង លោក​បាន​រស់​នៅ​ និង​ធ្វើ​ការ​ នៅ​ប្រទេស​វៀតណាម​ ក្នុង​អំឡុងពេល ១០ ឆ្នាំមកហើយ។ ក្តី​ស្រឡាញ់​ការងារ​បាន​ជួយគាត់​កាន់តែ​មានទំនាក់ទំនង​ជិត​ស្និទ្ធ​នឹងប្រទេស​និង​ប្រជាជន​វៀតណាម។ 

លោក David Lapetina មក​ពី​ប្រទេសបារាំង លោក​បាន​រស់​នៅ​ និង​ធ្វើ​ការ​ នៅ​ប្រទេស​វៀតណាម​ ក្នុង​អំឡុងពេល ១០ ឆ្នាំមកហើយ។ ក្តី​ស្រឡាញ់​ការងារ​បាន​ជួយគាត់​កាន់តែ​មានទំនាក់ទំនង​ជិត​ស្និទ្ធ​នឹងប្រទេស​និង​ប្រជាជន​វៀតណាម។ បច្ចុប្បន្ននេះ​ គាត់​​ជា​នាយកប្រតិបត្តិ​នៃក្រុមហ៊ុន TIBCO វៀតណាម​គ្រុប​។  លោក​បាន​និង​កំពុងក្លាយទៅជាអ្នក​​បំផុសចំណូលចំណង់​ចិត្ត​ដល់​យុវជន​វៀតណាម​ដែល​ស្រឡាញ់​ឧស្សហកម្ម សូហ្វវែ (software) សិក្សាដោយសកម្ម​ ដើម្បី​ក្លាយ​ទៅ​ជា​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​ពូកែ​នៃប្រទេសវៀតណាម។

លោក ​ David Lapetina​ ធ្វើការឲ្យក្រុមហ៊ុន TIBCO វៀតណាម​គ្រុប - ក្រុមហ៊ុន​បច្ចេវិទ្យាសូហ្វវែមួយ​របស់​ប្រទេស​បារាំង​ដែល​មាន​ការិយាល័យ​តំណាង​នៅ​ប្រទេស​វៀតណាម​ ចាប់ពីឆ្នាំ២០១១។ ​ខណៈពេល​ដែល​គាត់​ទើបមក​ធ្វើការ​នៅរដ្ឋធានី ហាណូយ (Ha Noi) អ្វីៗសុទ្ធតែជាថ្មីទាំងអស់ ប៉ុន្តែ​ក្តី​ស្រឡាញ់​ការងារ​និង​​វប្បធម៌​វៀតណាម​បាន​ជួយ​គាត់​សម្រប​ខ្លួន​យ៉ាង​ឆាប់​​រហ័ស។ លោក  David Lapetina បាន​និយាយ​ថា៖ ប្រទេសវៀតណាម​មាន​អត្រា​ប្រើប្រាស់​បច្ចេកវិទ្យថ្មី​បំផុត​​​ដោយ​ឆាប់​រហ័ស​និង​ខ្ពស់ ​ប្រការនេះរួម​ចំណែក​ធ្វើឲ្យ​វៀតណាម​​កាន់​តែមាន​ភាព​ទាក់ទាញ​​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ចូលមកវិនិយោគ។ 

គ្រា​ដែល​ទើប​ធ្វើការដំបូង​នៅរដ្ឋធានីហាណូយ (Ha Noi) លោក​ David Lapetina ​​បាន​កាន់តំណែងជា TIBCO Orchestra Networks គាត់​បានចូល​រួម​ក្នុង​ការ​ជ្រើសរើស​​វិស្វករ​វៀតណាម​ចំនួន ៦០ នាក់ បន្ទាប់មក​​គាត់បានកសាង​បទដ្ឋាន​​ធ្វើ​ការ​ ក៏ដូចជា​បណ្តុះបណ្តាល​បគ្គលិកឲ្យក្រុមហ៊ុន។ ការងារ​បាន​​​ផ្ដល់ឱកាសឲ្យគាត់ទាក់ទង​​នឹងដៃគូជាច្រើន ក្នុង​នោះ​មានបណ្ដាសាលាមហាវិទ្យាល័យ ​និង​សហគ្រាស​មូលដ្ឋានផងដែរ។ ចាប់ពីពេល​នោះ លោក David Lapetina បាន​ជួយ​គាំទ្រ​ដៃ​គូ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស និង​ជ្រើសរើស​​អ្នក​មាន​ទេពកោសល្យ​ក្នុង​វិស័យបច្ចេកវិទ្យា software នៅប្រទេសវៀតណាម។ លោក David Lapetina បាន​ចែក​រំលែក​ថា៖ វៀតណាម​ជា​ប្រទេសសកម្ម​​ខាង​​ឧស្សហកម្ម​បច្ចេក​វិទ្យា។ ក្រុមហ៊ុនផ្តើម​អាជីវកម្ម​​ជាច្រើនកំពុង​កើន​ឡើង​ខ្លាំង ថែមទាំង​ ប្រទេសវៀតណាម​មាន​ចំនួន​ប្រជាជន​វ័យ​ក្មេង ធនធានមនុស្សធ្វើការ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យាមាន​កម្រិតវិជ្ជា និង​សមត្ថកិច្ច​ជាខ្ពស់។ ទីផ្សារ​​បច្ចេក​វិទ្យានិង​​​សូហ្វវែ ​នៅវៀតណាមមាន​សក្តានុពលណាស់ ​ ដូច្នេះ​​លោក​បានដាក់ក្ដី​​ជំនឿ​លើ​ក្រុមហ៊ុន TIBCO វៀតណាមគ្រុប​ នឹង​មាន​គម្រោងនិង​ផលិតផលមានប្រយោជន៍ សម្រាប់បម្រើ ​ទីផ្សារ​និង​ប្រជាជន​វៀតណាម។

លោក David Lapetina ​​ជា​អ្នក​​បំផុសចំណូល​ចំណង់​ចិត្ត​ដល់​យុវជន​វៀតណាម​ដែល​ចូល​ចិត្ត​​សូហ្វវែនៃវិស័យបច្ចេកវិទ្យា​ព័ត៌មាន
លោក David Lapetina ចែក​រំលែក​បទពិសោធន៍អំពី​ការ​រចនា​សូហ្វវែ ការគ្រប់គ្រង​ធនធាន​មនុស្ស ក៏ដូចជា​ការ​ជ្រើសរើស​វិស្វករ​បច្ចេកវិទ្យាព័ត៌មាន។
លោក David Lapetina អញ្ជើញ​ចូល​រួម​ក្នុង ​សិក្ខាសាលាថ្នាក់អន្តរជាតិ​ជំរុញ​ឧស្សហកម្ម​​ច្នៃប្រឌិតនៅប្រទេស​វៀតណាម។
ការចែក​រំលែក​នូវ​ការ​បង្កើត​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ឯង ក្នុង​ការជ្រើសរើស​វិស្វករ​បច្ចេក​វិទ្យា​ព័ត៌មាន​​ជាមួយ​និស្សិត​នៃ​មហាវិទ្យាល័យ​វៀតញ៉ឹត (Viet Nhat) រដ្ឋធានីហាណូយ ។
ក្នុងអង្គសិក្ខាសាលា​នេះ លោក David Lapetina បាន​ចែករំលែកបំណិន​​ជំរុញ​ការច្នៃប្រឌិតថ្មី​​សម្រាប់វិស្វករ​បច្ចេកវិទ្យាព័ត៌មានដែល​ធ្វើ​ការ ​ក្នុងវិស័យសូហ្វវែ ។
អ្នក​ជំនាញ​អន្តរជាតិកំពុង​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​​​ច្នៃប្រឌិត​ថ្មី នៅប្រទេស​វៀតណាម​​ រួម​ជាមួយ​លោក David Lapetina អញ្ជើញ​ចូល​រួម​ក្នុង​​សិក្ខាសាលាថ្នាក់អន្តរជាតិ “ឧស្សាហកម្ម​ច្នៃប្រឌិត​ថ្មី អតីតកាល បច្ចុប្បន្ន និង​អនាគត”

លោក​ David Lapetinac បានធ្វើការ​ជាមួយមហាវិទ្យល័យវៀត​ញឹត (Viet Nhat) ​រួមសហការជាមួយសាលារៀបចំសិក្ខាសាលាស្ដីពីប្រធានបទ បច្ចេកទេស ​និង​បំណិនទន់​សម្រាប់​និស្សិត។ ទន្ទឹម​នឹង​នេះ លោក David Lapetinac ​​ជាទី​ប្រឹក្សា និងជាអ្នក​ហ្វឹកហាត់ក្រុមនិស្សិតមួយដែលជួយ​ពួកគេ​មានមូលដ្ឋាន​គ្រឹះ​​ចំណែក​ដឹងល្អ អភិវឌ្ឍន៍បំណិន​​ទន់​ផ្ទាល់​ខ្លួន តាមរយៈនោះ​និស្សិត​នឹង​យល់​ដឹងរួម​នូវ​អ្វីដែលរំពឹងចាំពីវិស័យនេះនឹងបានសិក្សាបំណិនដែលមានប្រយោជន៍ពីបទពិសោធន៍ក្នុង២០ឆ្នាំកន្លងដោយអស់ពិចិត្តរបស់លោក David Lapetinac

ប្រការដ៏ចាប់ចិត្ត​បំផុតដែល​និស្សិត​ស្រឡាញ់​លោក David Lapetinac ​គឺលោកបានជួយនិស្សិតនូវបណ្ដាបទពិសោធន៍ពី​​បំណិន​ក្នុង​ការ​​​ដាក់​ពាក្យ​សុំការងារ តាំង​ពីការ​​សរសេរប្រវត្តិរូបសង្ខេប ​ របៀបសន្ទនានៅពេលសម្ភាស ក៏ដូចជា​ការបង្ហាញ​ច​រិត​ល្អរបស់​ខ្លួន ដើម្បី​បង្កើត​ចំណាប់អារម្មណ៍​​ចំពោះ​អ្នកជ្រើសរើស​បុគ្គលិក។ លោក​បានឲ្យ​ដឹង​ថា ខ្ញុំ​ជឿជាក់​ថា និស្សិត​វៀតណាមនឹង​​អាច​ក្លាយទៅ​ជា​វិស្វករ​​សូហ្វវែកុំព្យូទ័រ​ដ៏ពូកែ ក្រៅពី​​​ចំណេះដឹង​ដែល​បាន​សិក្សា និស្សិត​ត្រូវ​ពឹង​ផ្អែក​ទៅលើសសរស្តម្ភបី។ ទីមួយគឺវិធីសាស្រ្តវិទ្យាសាស្ត្រ៖ តែងតែសាកល្បង ត្រួតពិនិត្យនិងបញ្ជាក់នូវសម្មតិកម្មរបស់អ្នក។ ទីពីរគឺកា​រស្វែងយល់៖ តែងតែរៀនអ្វីៗថ្មី សួរពីមូលហេតុ និងរបៀបធ្វើ​​យ៉ាង​ម្តេច ដើម្បីទទួលបានការយល់ដឹងយ៉ាងពិតប្រាកដអំពីបច្ចេកវិទ្យាដែលអ្នកកំពុងប្រើ។ ទី៣ គឺអភិវឌ្ឍបំណិនទន់ខាងប្រាស្រ័យទំនាក់ទំនង និងការស្ដាប់យកយោបល់​យ៉ាងសកម្ម​។ បន្ថែមពីលើសសរស្តម្ភទាំងបីនេះ ចាំបាច់ត្រូវមានទីប្រឹក្សាមួយ​រូបដែលអាចណែនាំ និង​ផ្តល់​មតិដល់​អ្នក។ លោក David Lapetinac ជាអ្នកមាន​ចំណូល​ចំណង់​ចិត្ត និង​ត្រៀម​ខ្លួន​ជា​និច្ច ​ដើម្បី​រួម​ដំណើរ​ជាមួយ​នឹង​យុវជន​វៀតណាម​ដែល​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា និង​ចូល​ចិត្ត ​ការសិក្សា។

កម្មាភិបាល​នៃ​មហាវិទ្យាល័យ​វៀតញឹត (Viet Nhat) ​ពិភាក្សាការងារជាមួយ​លោក David Lapetina
និស្សិតហ្វឹក​ហាត់​ការ​ឆ្លើយ​បទសម្ភាស​សុំ​ការងារជាមួយអ្នកជ្រើសរើសបុគ្គលិក​​ ​ក្រោម​ការ​ណែនាំ​របស់​លោក​ David Lapetina
និស្សិតចាប់​ចិត្ត​នឹង​ការ​ចែក​រំលែក​របស់លោក David Lapetina ​
លោក David Lapetina ថត​រូបអនុស្សារីយ៍​ជាមួ​យ​និស្សិត​នៅមហាវិទ្យាល័យ​វៀតញឹត (Viet Nhat)

បើនិយាយ​អំពី​ការងារ លោក David Lapetina ពោរពេញទៅ​ដោយ​ថាមពល លោក​បាន​ជួយ​ឧបត្ថម្ភនិស្សិត​វៀតណាម​ និង​​តែង​តែគាំទ្រពួកគេ​ដាក់​​​សំណួរតាមកាលៈទេសៈ ​​រួមដោះដូរបញ្ហា​ដែល​និស្សិត​​បាន​ជួប​ប្រទះ ​ដើម្បីគាត់ផ្តល់យោបល់ពិគ្រោះ ​និង​ស្វែង​រកដំណោះស្រាយ​ល្អបំផុត​សម្រាប់​ការងារ។ លោក David Lapetina រួម​ជាមួ​យ​សហការី អភិវឌ្ឍ​​សូហ្វវែថ្មី ពង្រីក​គម្រោង​ថ្មីជាច្រើន​ ដើម្បី​បញ្ចូល​​បច្ចេក​វិទ្យាចូលក្នុង​ជីវភាព​ប្រចាំថ្មីជាបណ្តើរៗ។

 

ក្រៅពីធ្វើការ​នៅក្រុមហ៊ុន Tibco វៀតណាម លោក David Lapetinac ​ក៏ជា​គ្រូ​បង្រៀន​ក្បាច់គុន​ប្រេស៊ីល Jiu Jitsu។ លោក​និង​ជនបរទេស​ជាច្រើន​នាក់ទៀត​ ដែលកំពុង​រស់​នៅនិង​ធ្វើ​ការ​នៅប្រទេស​វៀតណាម បានរួមគ្នាបង្កើត​ក្រុម​ស្រាញ់​ក្បាច់គុន រួមគ្នាហ្វឹក​ហាត់ ​ដើម្បីបង្កើន​សុខភាព។ ​ លោក David Lapetinac ចូល​ចិត្តមុខម្ហូបវៀតណាម​ គាត់តែងចម្អិនម្ហូប ​ដោយ​ខ្លួនឯងបានច្រើនមុខ ដើម្បីគ្រួសារគាត់ពិសារួមគ្នា។ ក្រៅពីការប្រើប្រាស់ភាសាអង់គ្លេស​និង​បារាំង លោកកំពុង​ខិត​ខំ​ប្រឹង​ប្រែង​​រៀន​ភាសាវៀតណាម ដើម្បី​យល់​ដឹង​នូវ​​ប្រទេសវៀតណាម ​និង​ប្រជាជនកាន់តែច្បាស់។ សម្រាប់លោក David Lapetinac វៀតណាម​មិនត្រឹម​តែ​ប្រទេស​ដែល​លោកកំពុង​អភិវឌ្ឍបព្វហេតុ​តែប៉ុណ្ណោះទេ ថែម​ទាំងជា​ផ្នែក​សំខាន់​មួយ​នៃជីវភាពរបស់គាត់

លោក David Lapetinac គឺជាអ្នក​ជំនាញសូហ្វវែ EAI / SOA នៅប្រទេសបារាំង លោក​ធ្លាប់ជា​វាគ្មិនក្នុង​កម្មវិធី​ radio អំពីសូហ្វវែ​ដោយ​ឥតគិត​ថ្លៃ (២០០៧ - ២០០៩)។ លោក​​ជា​ស្ថានិក​ និងជា​​នាយក​បោះពុម្ភនិង​ចេញ​ផ្សាយ​នៃ​ webzine វប្បធម៌ http://www.onirik.net (គេហទំព័រ​មានច្រើនអត្ថបទ​ផ្សព្វផ្សាយ​ចែករំលែកអំពីសម្រស់​វប្បធម៌នៃ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក)។ លោក David Lapetinac ​ក៏ធ្លាប់សរសេរអត្ថបទ​ស្ដីពីប្រធានបទអំពី​ I.T​ សហការ​ចុះផ្សាយ​លើ​​ទស្សនវដ្តីសន្តិសុខ “Pirates Mag”  និង​“Le Monde Informatique”.


អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួល​ដោយង្វៀន​យ៉ាង

រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top