ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ រួមគ្នាកសាងសហគមន៍អាស៊ានសាមគ្គីភាព និងរឹងមាំ 05/08/2026 ក្នុងឱកាសខួបលើកទី ៥៩ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខួបលើកទី ៥០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) និងខួបលើកទី ៣១ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន នារសៀលថ្ងៃទី ៤ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានមកសម្តែងការគួរសម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ។ រូបថត៖ VNAនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសអាស៊ាន ដោយចាត់ទុកអាស៊ានជាគ្រួសារដ៏ជិតស្និទ្ធ និងជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់បន្តលើកកម្ពស់ទំនាក់ទំនងទាំងនេះឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ស្ថិរភាព គួរឱ្យទុកចិត្ត និងចីរភាពយូរអង្វែង ដោយរួមគ្នាកសាងសហគមន៍អាស៊ានសាមគ្គីភាព និងរឹងមាំ។ដោយចែករំលែកទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃពិភពលោកដែលមានការវិវត្តន៍យ៉ាងស្មុគស្មាញ អាស៊ាន និងបណ្តាប្រទេសសមាជិកត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគក្នុងរវាងបណ្តាប្រទេសអាស៊ាន និងរវាងអាស៊ាននិងដៃគូ ដោយផ្តោតលើវិស័យដែលមានសក្តានុពល មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក។តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន លោក Francisco Noel R. Fernandez III បានបញ្ជាក់ថា បណ្តាប្រទេសអាស៊ានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ស្វាហាប់ នវានុវត្តន៍ និងយកប្រជាជនជាស្នូល ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងពិភពលោក៕ តាម vovworld.vn/km-KH Tags:លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រទេសអាស៊ាន សក្តានុពល

ក្នុងឱកាសខួបលើកទី ៥៩ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខួបលើកទី ៥០ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) និងខួបលើកទី ៣១ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន នារសៀលថ្ងៃទី ៤ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានមកសម្តែងការគួរសម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ។ រូបថត៖ VNAនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសអាស៊ាន ដោយចាត់ទុកអាស៊ានជាគ្រួសារដ៏ជិតស្និទ្ធ និងជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់បន្តលើកកម្ពស់ទំនាក់ទំនងទាំងនេះឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង ស្ថិរភាព គួរឱ្យទុកចិត្ត និងចីរភាពយូរអង្វែង ដោយរួមគ្នាកសាងសហគមន៍អាស៊ានសាមគ្គីភាព និងរឹងមាំ។ដោយចែករំលែកទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃពិភពលោកដែលមានការវិវត្តន៍យ៉ាងស្មុគស្មាញ អាស៊ាន និងបណ្តាប្រទេសសមាជិកត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគក្នុងរវាងបណ្តាប្រទេសអាស៊ាន និងរវាងអាស៊ាននិងដៃគូ ដោយផ្តោតលើវិស័យដែលមានសក្តានុពល មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក។តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន លោក Francisco Noel R. Fernandez III បានបញ្ជាក់ថា បណ្តាប្រទេសអាស៊ានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ស្វាហាប់ នវានុវត្តន៍ និងយកប្រជាជនជាស្នូល ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងពិភពលោក៕
អត្ថបទផ្សេងទៀត សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសប្រជាជន05/08/2026ព័ត៌មាន ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹមទូ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯបរទេស។ អដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩៧ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង05/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំវៀតណាមដែលមកជម្រាបលា05/08/2026ព័ត៌មានសន្និសីទការទូតលើកទី៣៣៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពប្រតិបត្តិការនៃស្ថាប័នតំណាងនៅឯបរទេស05/08/2026ព័ត៌មានវត្តមានដ៏លេចធ្លោរបស់វៀតណាមនៅក្នុងរលក AI សកល05/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ កសាងលក្ខន្តិកៈបក្សដោយមានលក្ខណៈវិទ្យាសាស្ត្រ ងាយអនុវត្តន៍និងមានកម្លាំងរស់យូរអង្វែង05/08/2026ព័ត៌មានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ04/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត