• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម ជួបពិភាក្សាជាមួយព្រះមហាក្សត្រថៃ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋមកកាន់វៀតណាម (ថ្ងៃទី១៤-១៦ ខែកញ្ញា) របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះអគ្គ​មហេសី បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ​ ឡឹម បានជួបពិភាក្សាជាមួយព្រះមហាក្សត្រថៃ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបពិភាក្សាជាមួយព្រះមហាក្សត្រថៃ។ រូបថត៖ VNA

នៅ​ក្នុងកិច្ចពិភាក្សា លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានសង្កត់ធ្ងន់ថា ព្រះរាជដំណើរ​​ទស្សនកិច្ចលើកដំបូងមកកាន់វៀតណាម​របស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ ឆ្នាំ​ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦មក គឺមាន​អត្ថន័យជាប្រវត្តិសាស្ត្រ ជាព្រឹត្តិការណ៍ដ៏​សំខាន់មួយក្នុងទំនាក់ទំនង​មិត្តភាពប្រពៃណីដ៏ល្អរវាងវៀតណាម និងថៃ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានលើក​កម្ពស់​ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៥។

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងភាពជាអ្នក​ជិតខាងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយថៃ ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្ត​រួម​ដំណើរជាមួយគ្នា គាំទ្រដល់ការអភិវឌ្ឍ​របស់​គ្នាទៅវិញទៅមក និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

រីឯខ្លួន​វិញ ព្រះមហាក្សត្រថៃបានបញ្ជាក់ថា ព្រះអង្គ និងព្រះរាជវង្សានុវង្សថៃ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជន​នៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-ថៃលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ព្រះអង្គ​​បានសង្កត់ធ្ងន់លើទំនាក់ទំនងល្អ​ប្រសើរ​រវាងវៀតណាម និងថៃ ដែល​រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់។

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម និងព្រះមហាក្សត្រថៃ បានឯកភាពគ្នាដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមទិសសាមគ្គីភាព និងប្រសិទ្ធភាព; ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាង​ប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់​ការ​ដឹកជញ្ជូន; បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ដោយបង្កើតទំនាក់ទំនងកាន់តែជាក់ស្តែង ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម​ vovworld.vn/km-KH

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

WB ផ្តល់ប្រាក់កម្ចីជិត ៦៦៧ លានដុល្លារអាមេរិក ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធនិងរបរចិញ្ចឹមជីវិតនៅតំបន់ឆ្នេរសមុទ្រវៀតណាម

គម្រោងទាំងបីនេះត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសរុបជិត ៦៦៧ លានដុល្លារអាមេរិកពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (IBRD)។

Top