• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស To Lam៖ ធានាឲ្យស្ថាប័ននានាក្រោយការរៀបចំ អាចប្រតិបត្តិការភ្លាមៗ ដោយគ្មានការរំខាន

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុង ហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានអញ្ជើញជាអធិបតីក្នុងសន្និបាតគណៈលេខាមជ្ឈិមបក្ស ដើម្បីវាយតំលៃពីការ អនុវត្តសារាចរណ៍របស់គណៈលេខាអំពីការរៀបចំបុណ្យតេតឆ្នាំ ២០២៥; ដឹកនាំ ភារកិច្ចសំខាន់ៗមួយចំនួនរបស់មជ្ឈិម និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ។
ទិដ្ឋភាពនៃសន្និបាត។ (រូបថត៖ TTXVN)

ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និបាត លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវវាយតម្លៃយ៉ាងទូលំទូលាយអំពីតម្រូវការអ្នកប្រើប្រាស់ និងកម្លាំងទិញ របស់ប្រជាជនក្នុងអំឡុងពេលបុណ្យតេត ដើម្បីមានដំណោះស្រាយគ្រប់គ្រងផលិតកម្ម តម្រង់ទិសទីផ្សារ និង "ជំរុញការប្រើប្រាស់" ក្នុងស្រុក។ ទាក់ទងនឹងភារកិច្ចសំខាន់ៗនា ពេលខាងមុខ លោកអគ្គលេខាបក្ស បានស្នើឱ្យត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នូវ ខ្លឹមសារនៃសម័យប្រជុំរដ្ឋសភាក្នុងខែកុម្ភៈ ជាពិសេស ខ្លឹមសារពាក់ព័ន្ធនឹងការរៀបចំ ក្បាលម៉ាស៊ីន និងការដោះស្រាយការលំបាក ការជំពាក់ជំពិនខាងស្ថាប័ន; ជំរុញការ អនុវត្តសេចក្តីសម្រេចចិត្តស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; ប្តេជ្ញាអនុវត្តន៍គោលជំហរ និងដំណោះស្រាយ ដើម្បីសម្រេចបាននូវគោលដៅកំណើន GDP លើសពី ៨% ក្នុងឆ្នាំនេះ ដោយបង្កើត សន្ទុះសម្រាប់កំណើនពីរខ្ទង់ក្នុងដំណាក់កាល ២០២៦-២០៣០។ គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកត្រូវអនុវត្តន៍ភ្លាមមួយរំពិចតាំងពីដើមឆ្នាំនូវដំណោះស្រាយបញ្ចេញ ទុនវិនិយោគសាធារណៈ និងលុបបំបាត់ចំណុចរាំងស្ទះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top