ទិដ្ឋភាពនៃសន្និបាត។ (រូបថត៖ TTXVN)
ថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និបាត លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវវាយតម្លៃយ៉ាងទូលំទូលាយអំពីតម្រូវការអ្នកប្រើប្រាស់ និងកម្លាំងទិញ របស់ប្រជាជនក្នុងអំឡុងពេលបុណ្យតេត ដើម្បីមានដំណោះស្រាយគ្រប់គ្រងផលិតកម្ម តម្រង់ទិសទីផ្សារ និង "ជំរុញការប្រើប្រាស់" ក្នុងស្រុក។ ទាក់ទងនឹងភារកិច្ចសំខាន់ៗនា ពេលខាងមុខ លោកអគ្គលេខាបក្ស បានស្នើឱ្យត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នូវ ខ្លឹមសារនៃសម័យប្រជុំរដ្ឋសភាក្នុងខែកុម្ភៈ ជាពិសេស ខ្លឹមសារពាក់ព័ន្ធនឹងការរៀបចំ ក្បាលម៉ាស៊ីន និងការដោះស្រាយការលំបាក ការជំពាក់ជំពិនខាងស្ថាប័ន; ជំរុញការ អនុវត្តសេចក្តីសម្រេចចិត្តស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; ប្តេជ្ញាអនុវត្តន៍គោលជំហរ និងដំណោះស្រាយ ដើម្បីសម្រេចបាននូវគោលដៅកំណើន GDP លើសពី ៨% ក្នុងឆ្នាំនេះ ដោយបង្កើត សន្ទុះសម្រាប់កំណើនពីរខ្ទង់ក្នុងដំណាក់កាល ២០២៦-២០៣០។ គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកត្រូវអនុវត្តន៍ភ្លាមមួយរំពិចតាំងពីដើមឆ្នាំនូវដំណោះស្រាយបញ្ចេញ ទុនវិនិយោគសាធារណៈ និងលុបបំបាត់ចំណុចរាំងស្ទះដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៕