• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយប្រធានប្រតិបត្តិនៃ TCC Group (ថៃ)

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ២៧ ខែឧសភា នៅទីក្រុងបាងកក (ថៃ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយលោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិនៃ TCC Group និងជានាយកប្រតិបត្តិនៃ ThaiBev Group (ថៃ)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយលោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិនៃ TCC Group និងជានាយកប្រតិបត្តិនៃ ThaiBev Group (ថៃ)។រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យ​ដឹងថា វៀតណាម​កំពុងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងដែលមានគុណភាពខ្ពស់ ជាមួយនឹងខ្លឹមសារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងទំនើប និងមាន​ទំនាក់ទំនងល្អជាមួយអាជីវកម្មក្នុងស្រុក។ លោក​បានស្នើឱ្យ TCC Group គាំទ្រសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម​ឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយរួមចំណែកជាវិជ្ជមានដល់ការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ក៏ដូចជា​បណ្តា​ប្រទេសអាស៊ាន។

ដោយទទួលស្គាល់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់ TCC Group នៅវៀតណាមនាពេលកន្លងទៅ លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានលើកទឹកចិត្ត TCC Group ឱ្យបន្តវិនិយោគនិងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មនៅវៀតណាម ដោយផ្តោត​លើការកែលម្អសមត្ថភាពគ្រប់គ្រង ការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការការពារបរិស្ថាន និងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍ក្នុងតំបន់។

រីឯខ្លួន​វិញ នាយកប្រតិបត្តិ TCC Group បានសម្តែងបំណងចង់ឱ្យ​វៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ និងអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម ហើយបានសង្កត់ធ្ងន់ថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ TCC Group កំពុងស្រាវជ្រាវលទ្ធភាពនៃការចាប់ផ្តើមសកម្មភាព​អាជីវកម្មបន្ថែមនៅក្នុងវិស័យ​ឡូជីស្ទិក ការកែច្នៃឡើងវិញ និងវិស័យផ្សេងៗទៀត៕​

តាម​ vovworld.vn/km-KH

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។

Top