• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ

នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម តូ ឡឹម (To Lam) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល​ទ្វេភាគី​រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល​ត្រីភាគី​នៃអ្នកដឹកនាំកំពូល​គណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ។

លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) បានមកដល់នៅអាកាសយានដ្ឋាន
អន្តរជាតិតេជោ។ រូបថត៖ VNA


ពិធីស្វាគមន៍ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) នៅអាកាសយានដ្ឋាន
អន្តរជាតិតេជោ។ រូបថត៖ VNA

 

 

 

អនុវត្ត៖ VNP / VNA

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស  តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម (To Lam) ដឹកនាំ ថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានដឹកនាំថ្នាក់ដឹកនាំបក្ស អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អមដោយថ្នាក់ដឹកនាំបក្សជាច្រើនរូបផ្សេងទៀត។

Top