• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ “នគរបាលប្រជាជនត្រូវសិក្សានិងអនុវត្តន៍ដោយឥត ឈប់ឈរតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ”

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទបូកសរុប ១០ ឆ្នាំនៃការអនុវត្តសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការជំរុញ និង សិក្សា អនុវត្តន៍តាមមនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ និងវាយតំលៃលទ្ធផលអនុវត្តបទបញ្ញត្តិលេខ ០៩ របស់គណៈកម្មាធិការនគរបាល មជ្ឈិមស្ដីពីការសិក្សានិងអនុវត្តន៍ “ពាក្យទូន្មាន ៦ ប្រការ ដែលលោកប្រធានហូជីមិញបង្រៀន នគរបាលប្រជាជន”។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

នៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនជាបន្តបន្ទាប់នូវការរួមចំណែករបស់កម្លាំងនគរបាលប្រជាជនក្នុងការអនុវត្តគោលដៅ យុទ្ធសាស្ត្ររបស់បក្សនោះ កត្តាមួយក្នុងចំណោមកត្តាគន្លឹះ គឺត្រូវបន្តជំរុញការសិក្សា និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ព្រមទាំងអនុវត្តន៍ “ពាក្យ ទូន្មាន ៦ ប្រការដែលលោកប្រធានហូជីមិញបង្រៀននគរបាលប្រជាជន” ផងដែរ។

“បន្តប្រែក្លាយមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ទៅជាស្ដង់ដារ សីលធម៌ជាក់លាក់ ងាយយល់ ងាយចងចាំ ងាយអនុវត្ត ដោយដាក់ចេញគោលដៅ ដើម្បីខិតខំប្រឹងប្រែងនិងសម្រេចតាមក្របខ័ណ្ឌពេលវេលានីមួយៗ ងាយស្រួលត្រួត ពិនិត្យ និងវាយតម្លៃសម្រាប់គណៈកម្មាធិការបក្ស អង្គភាពនីមួយៗ និងបុគ្គលម្នាក់ៗ ក្នុងជួរនគរបាលប្រជាជន”។

លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវការសិក្សា និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ជាមួយនឹងការកសាង កម្លាំងនគរបាលប្រជាជនឲ្យពិតជាស្អាតស្អំ រឹងមាំ ចំណាន ទំនើប និងការកសាង ចលនា ប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ ក្នុងនោះជ្រួតជ្រាបឲ្យបានជ្រាល ជ្រៅនូវទស្សនៈ “ប្រជាជនជាឫសគល់” ហើយគោលជំហរ គោលនយោបាយស្ដីពីការ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវតែផ្ដើមចេញពីសេចក្តីប្រាថ្នា សិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ប្រជាជន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

ហេតុដូច្នេះ ការវិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។

Top