អបអរសាទរខួបលើកទី១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥- ២១ មិថុនា ២០២៥) នាព្រឹកថ្ងៃទី ២០ មិថុនា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបសំណេះសំណាល និងលើកតម្កើងដល់អ្នកសារព័ត៌មានឆ្នើមទូទាំងប្រទេស។
ប្រធានរដ្ឋ លោគ លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលនិងលើកតម្កើងអ្នកសារព័ត៌មានឆ្នើម
ទាំងអស់នេះគឺជាតំណាងឆ្នើមរបស់អ្នកសារព័ត៌មានជិត ៤១.០០០ នាក់នៅទូទាំងប្រទេស រួមទាំងអ្នកសារព័ត៌មានជើងចាស់ឆ្នើម ក៏ដូចជាអ្នកសារព័ត៌មានដែលកំពុងធ្វើការ និងរួមចំណែកយ៉ាងធំធេងចំពោះសារព័ត៌មានបដិវត្តន៍វៀតណាម។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលយុគសម័យថ្មីមួយ ដែលក្នុងនោះជាមួយនឹងបេសកកម្មនិងតួនាទីរបស់ខ្លួន សារព័ត៌មានត្រូវតែជាអ្នករួមដំណើរគួរជាទីទុកចិត្ត ដែលជាអ្នកត្រួសត្រាយផ្លូវ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏ត្រូវតែជាអ្នកព្យាករណ៍អំពីដំណើរការនិងការអភិវឌ្ឍនៃជីវភាព។ បរិបទបច្ចុប្បន្នតម្រូវឱ្យសារព័ត៌មានរក្សានិន្នាការអភិវឌ្ឍន៍ ដើម្បីបង្កើតផលិតផលសារព័ត៌មានដែលឆ្លុះបញ្ចាំងពីដង្ហើមនៃសម័យកាល មានភាពច្នៃប្រឌិត និងស្វែងរកខ្លឹមសារថ្មី និងវិធីសាស្រ្តនៃការបញ្ចេញមតិ។ លោកប្រធានរដ្ឋបានស្នើឱ្យភ្នាក់ងារសារព័ត៌មានចាប់យកនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើបយ៉ាងសកម្ម ដោយបង្កើតជាបណ្តើរៗនូវគំរូបដិវត្តន៍សារព័ត៌មានថ្មីនៅក្នុងសម័យផ្លាស់ប្តូរឌីជីថល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម