• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់អគារពហុមុខងារ អេកូទេសចរណ៍ ទីលានវាយកូនហ្គោល Khoai Chau ខេត្ត Hung Yen

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់អគារពហុមុខងារ អេកូទេសចរណ៍ ទីលានវាយកូនហ្គោល Khoai Chau ខេត្ត Hung Yen។ គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជានិមិត្តរូប ដែលកត់សម្គាល់ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយនិរន្តរភាពរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់តំបន់អគារពហុមុខងារ អេកូទេសចរណ៍ ទីលានវាយកូនហ្គោល Khoai Chau ខេត្ត Hung Yen។ (រូបថត៖ VOV)

គម្រោងនេះមានទីតាំងស្ថិតនៅតាមដងទន្លេក្រហមដែលមានផ្ទៃដីវិនិយោគជិត ១០០០ ហិកតា និងទុនវិនិយោគសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក។ នេះជាគម្រោងដំបូងគេដែលមានម៉ាកយីហោ Trump នៅក្នុងប្រទេសវៀតណាម ដោយបន្តស្តង់ដារគុណភាពដែលបានធ្វើឲ្យអចលនទ្រព្យ Trump ល្បីល្បាញលើទូទាំងពិភពលោក។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក Eric Trump កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Trump Organization បាននិយាយថា វៀតណាមបច្ចុប្បន្នជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏ស្វាហាប់និងសក្តានុពលបំផុតនៅលើពិភពលោក។ គម្រោងនេះមិនត្រឹមតែជាសំណង់និមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជាការសន្យាចំពោះឧត្តមភាព ការលើកតម្កើងចំពោះវប្បធម៌ និងជាសញ្ញាសម្គាល់ដ៏រឹងមាំសម្រាប់អនាគតរបស់ប្រទេសវៀតណាមទៀតផង។

ថ្លែងមតិក្នុងពិធីបើកការដ្ឋាន នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមគម្រោងនេះបានអះអាងនូវជំនឿជាក់របស់សហគមន៍អាជីវកម្មចំពោះបរិយាកាសវិនិយោគនៅវៀតណាម ព្រមទាំងបើកឱកាសទាក់ទាញគម្រោងប្រកបដោយគុណភាពខ្ពស់ផ្សេងទៀតមកបណ្តាក់ទុននៅវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គម្រោងនេះនឹងក្លាយទៅជានិមិត្តរូប ដោយកត់សម្គាល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយនិរន្តរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក៖

"ខ្ញុំសង្ឃឹមថាក្នុងដំណើរការអនុវត្តន៍ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងអាចបន្តទទួលស្វាគមន៍ប្រធានាធិបតី Trump មកបំពេញទស្សនកិច្ច និងធ្វើការ លើកទឹកចិត្តដល់ស្មារតីស្នេហាជាតិ ស្មារតីសន្តិភាព ស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់តំបន់ និងពិភពលោក។ ថ្ងៃនេះ វត្តមានរបស់លោក Eric Trump និងភរិយាបាននាំមកនូវកម្លាំងចលករដ៏ខ្លាំងមួយចំពោះគម្រោងនេះ"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top