នាព្រឹកថ្ងៃទី ១៩ មិថុនា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងបណ្តាសកម្មភាពទ្វេភាគីនៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ១៦-១៨ ខែមិថុនា តាមការអញ្ជើញរបស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានមកដល់ទីក្រុងហាណូយវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ប្រទេសរុស្ស៊ីដោយជោគជ័យ (រូបថត៖ ឡៃហ័រ/VOV)
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង មានកម្មវិធីសកម្មភាពជាបន្តបន្ទាប់ ប្រកបដោយផ្លែផ្កាជាច្រើន។
ដំណើរទស្សនកិច្ចការងារលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទៅកាន់សហព័ន្ធរុស្ស៊ីក្នុងឋានៈថ្មី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្ត អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសរបស់បក្ស និងរដ្ឋ; បញ្ជាក់ពីជំហរ និងការទទួលខុសត្រូវរបស់វៀត ណាមនៅក្នុងអាស៊ាន រួមចំណែកដល់ភាពជោគជ័យរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងលើកកម្ពស់តួនាទីរបស់វៀតណាមជា “ស្ពាន” ជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ដោយធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព សក្តិសមសក្តានុពល រួមទាំងវឌ្ឍនភាពថ្មីក្នុងឱកាសអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។
ដំណើរទស្សនកិច្ចនេះក៏បានលើកកម្ពស់បន្ថែមទៀតនូវការអនុវត្តរាល់កិច្ចព្រមព្រៀងដែលសម្រេចបានរវាងអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងរុស្ស៊ីលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង រួមជាមួយសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម ថ្នាក់ដឹកនាំ និងដៃគូរុស្ស៊ី បានផ្លាស់ប្តូរទស្សនៈ និងឯកភាពលើទិសដៅ វិធានការដើម្បីបង្កើតភាពទម្លុះទម្លាយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀត ដោយពង្រឹងមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានការអភិវឌ្ឍរយៈពេលវែង និងបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយប្រសិទ្ធភាព៕
តាម vovworld.vn/km-KH