• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូអញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក វូ ហាយគ្វន់អញ្ជើញថ្លែងសុន្ទរកថាបើកពិធី។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ដោយត្រង់ៗ ចង្អុលបង្ហាញច្បាស់គុណវិបត្តិ ដែនកំណត់ទាំងឡាយក្នុងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋក្នុងរយៈពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងយុគសម័យដែលវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋអភិវឌ្ឍនិងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ប្រកួតប្រជែងសកលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិណាមានលទ្ធភាពប្រកួតប្រជែងខ្ពស់នឹងក្តាប់បានឱកាសដើម្បីឈោងឈានឡើង អភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។

ដោយមានគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលត្រូវបានកំណត់ថាជាកម្លាំងជំរុញដ៏សំខាន់ ជា កូនសោមាសជាកត្តាស្លាប់រស់ដើម្បីធ្វើឱ្យបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់អភិវឌ្ឍប្រទេសជាតិក្លាយជាការពិតជាក់ស្ដែង។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អំពាវនាវកងជួរអ្នកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ ជំនាញការ ធុរជន សហគមន៍ធុរកិច្ចបច្ចេកវិទ្យានិងសង្គមទាំងមូលបន្តលើកស្ទួយស្មារតីស្នេហាជាតិ បំណងប្រាថ្នាចូលរួមដ៏ក្លៀវក្លា ស្មារតីផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា រួមដៃជាមួយគ្នាកសាងខឿនវិទ្យាសាស្ត្រ បច្ចេកវិទ្យាផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម អភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកកសាងប្រទេស វៀតណាម សម្បូររុងរឿង វិបុលភាព ស៊ីវិល័យ សុភមង្គល៕

តាម កាសែតព័ត៌មាននិងជនជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា ក្នុងអាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជួបជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា សម្រាប់អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

Top