ព័ត៌មាន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ពន្លឿនការបែងចែកនិងការបញ្ចេញដើមទុនវិនិយោគសាធារណៈ 03/08/2026 នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់ និងអន្តរជាតិបច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមបន្តជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា។ រូបថត៖ VNAនៅរសៀលថ្ងៃទី ៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា ដែលផ្តោតលើខ្លឹមសារនានាដូចជា៖ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល ៧ ខែដើមឆ្នាំ២០២៦; ស្ថានភាពបែងចែកនិងបញ្ចេញដើមទុនវិនិយោគសាធារណៈ; ស្ថានភាពអនុវត្តន៍កម្មវិធីគោលដៅជាតិ។នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់ និងអន្តរជាតិបច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមបន្តជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឲ្យសុក្រិតស្ថាប័ន ព្រមទាំងបង្កើនការសន្ទនាដោយផ្ទាល់ជាមួយសមាគម សហគមន៍ធុរកិច្ច ដើម្បីពិនិត្យ ដោះស្រាយអនុសាសន៍ បង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយលក្ខណៈបើកចំហ និងអំណោយផលបំផុតសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការអភិវឌ្ឍ។ទាក់ទងនឹងការជំរុញកំណើន និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន វាយតម្លៃពីសមត្ថភាពអនុវត្តន៍គោលដៅកំណើន ដើម្បីដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលធានាបាននូវគោលដៅទាក់ទងនឹងការរក្សាស្ថិរភាព និងការគ្រប់គ្រងអតិផរណាផងដែរ។“ពន្លឿនការបែងចែកនិងការបញ្ចេញដើមទុនវិនិយោគសាធារណៈ។ ស្នើឱ្យឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាក់ព័ន្ធ និងក្រសួងនានា ដឹកនាំដោយផ្ទាល់លើការបញ្ចេញដើមទុនវិនិយោគសាធារណៈ; ដាស់ តឿនឱ្យមូលដ្ឋានដោះស្រាយគម្រោងនានា តាមទិសដៅដែលអាចធានាបាននូវការអនុវត្តជាក់ស្តែង និងការបញ្ចេញដើមទុន ១០០% តាមផែនការផងដែរ”។លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សម្ពាធក្នុងការគ្រប់គ្រងនាពេលបច្ចុប្បន្នគឺធំធេងណាស់ ដូច្នេះលោកបានស្នើឱ្យធនាគាររដ្ឋវៀតណាមផ្តោតលើការអនុវត្តដំណោះស្រាយដោយស៊ីសង្វាក់គ្នាដើម្បីរក្សាស្ថិរភាពអត្រាការប្រាក់ ក៏ដូចជារក្សាស្ថិរភាពនៃទីផ្សាររូបិយវត្ថុនិងអត្រាប្តូរប្រាក់ផងដែរ៕ តាម /vovworld.vn/km-KH Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទីក្រុងហាណូយ កិច្ចប្រជុំរដ្ឋាភិបាល

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់ និងអន្តរជាតិបច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមបន្តជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា។ រូបថត៖ VNAនៅរសៀលថ្ងៃទី ៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកក្កដា ដែលផ្តោតលើខ្លឹមសារនានាដូចជា៖ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល ៧ ខែដើមឆ្នាំ២០២៦; ស្ថានភាពបែងចែកនិងបញ្ចេញដើមទុនវិនិយោគសាធារណៈ; ស្ថានភាពអនុវត្តន៍កម្មវិធីគោលដៅជាតិ។នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទតំបន់ និងអន្តរជាតិបច្ចុប្បន្ន សេដ្ឋកិច្ចវៀតណាមបន្តជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឲ្យសុក្រិតស្ថាប័ន ព្រមទាំងបង្កើនការសន្ទនាដោយផ្ទាល់ជាមួយសមាគម សហគមន៍ធុរកិច្ច ដើម្បីពិនិត្យ ដោះស្រាយអនុសាសន៍ បង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយលក្ខណៈបើកចំហ និងអំណោយផលបំផុតសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការអភិវឌ្ឍ។ទាក់ទងនឹងការជំរុញកំណើន និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន វាយតម្លៃពីសមត្ថភាពអនុវត្តន៍គោលដៅកំណើន ដើម្បីដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលធានាបាននូវគោលដៅទាក់ទងនឹងការរក្សាស្ថិរភាព និងការគ្រប់គ្រងអតិផរណាផងដែរ។“ពន្លឿនការបែងចែកនិងការបញ្ចេញដើមទុនវិនិយោគសាធារណៈ។ ស្នើឱ្យឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាក់ព័ន្ធ និងក្រសួងនានា ដឹកនាំដោយផ្ទាល់លើការបញ្ចេញដើមទុនវិនិយោគសាធារណៈ; ដាស់ តឿនឱ្យមូលដ្ឋានដោះស្រាយគម្រោងនានា តាមទិសដៅដែលអាចធានាបាននូវការអនុវត្តជាក់ស្តែង និងការបញ្ចេញដើមទុន ១០០% តាមផែនការផងដែរ”។លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សម្ពាធក្នុងការគ្រប់គ្រងនាពេលបច្ចុប្បន្នគឺធំធេងណាស់ ដូច្នេះលោកបានស្នើឱ្យធនាគាររដ្ឋវៀតណាមផ្តោតលើការអនុវត្តដំណោះស្រាយដោយស៊ីសង្វាក់គ្នាដើម្បីរក្សាស្ថិរភាពអត្រាការប្រាក់ ក៏ដូចជារក្សាស្ថិរភាពនៃទីផ្សាររូបិយវត្ថុនិងអត្រាប្តូរប្រាក់ផងដែរ៕
អត្ថបទផ្សេងទៀត បើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦03/08/2026ព័ត៌មានសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ បានបើកនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧03/08/2026ព័ត៌មានវៀតណាមគឺជាយុថ្កាឈានមុខគេសម្រាប់សេដ្ឋកិច្ចអឺរ៉ុបនៅអាស៊ី03/08/2026ព័ត៌មានរយៈពេល ៧ ខែដើមឆ្នាំ ទុន FDI ចុះបញ្ជីនៅវៀតណាមសម្រេចបានជាង ៣៨ ពាន់លានដុល្លារអាមេរិក03/08/2026ព័ត៌មានរដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង03/08/2026ព័ត៌មានសម័យប្រជុំវិសាមញ្ញលើកទី១៖ លើកកំពស់គុណភាពនៃសេចក្តីសម្រេចនីតិបញ្ញត្តិនីមួយៗ02/08/2026ព័ត៌មានមនុស្សជាង ៥.០០០ នាក់ដើរថ្មើរជើងសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីព័ណ៌លឿងទុំនៅទីក្រុងហូជីមិញ02/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត