• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ជំរុញទំនាក់ទំនងវិនិយោគវៀតណាម-ជប៉ុន ឆ្ពោះទៅរកភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងស្ថាបនារួមគ្នា

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។
រូបថត៖ VNA

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុង Hue នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយបណ្ដាសហគ្រាសជប៉ុន ក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការមូលដ្ឋានវៀតណាម-ជប៉ុន ឆ្នាំ ២០២៦ ដែលត្រូវបានក្រសួងការបរទេស ទីក្រុង Hue និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាម សម្របសម្រួលរៀបចំឡើង។

ទិដ្ឋភាពនៅជំនួបធ្វើការ។ រូបថត៖ VNA

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតជប៉ុន លោក អ៊ីតូ ណាអូគី បានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ភាគីជប៉ុនមានបំណងចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យសហគ្រាសនៃប្រទេសទាំងពីរអាចរួមដំណើរ និងរួមចំណែកដល់ដំណើរការទំនើបកម្ម និងអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងជំនួបធ្វើការ។ រូបថត៖ VNA

ធ្វើសន្និដ្ឋាននៅជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃថា ជប៉ុនមានប្រៀបខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ដើមទុន បទពិសោធន៍អភិបាលកិច្ច ធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសវប្បធម៌អាជីវកម្មដែលឱ្យតម្លៃដល់គុណភាព កិត្យានុភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រីបានសម្តែងគោលបំណងថា សហគមន៍អាជីវកម្មជប៉ុននឹងបន្តជឿទុកចិត្តលើវៀតណាម ជ្រើសរើសវៀតណាម និងរួមជាមួយវៀតណាម អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយចីរភាព និងវិបុលភាព; បន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម និងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទាំងពីរផងដែរ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការផ្លាស់ប្ដូរទំនាក់ទំនងវិនិយោគវៀតណាម - ជប៉ុន ពីទំនាក់ទំនងរវាង “វិនិយោគិននិងទីកន្លែងវិនិយោគ” ទៅជាភាពជាដៃគូដើម្បីរួមគ្នាអភិវឌ្ឍន៍និងស្ថាបនា ស្រាវជ្រាវ ច្នៃប្រឌិត ផលិតនិងចូលរួមប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីឋានៈនិងតួនាទីក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល គាំទ្រការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សំដៅកសាងប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ គាំទ្រដល់សហគ្រាសក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការផ្ទេរបច្ចេកវិទ្យា៕

តាម​ vovworld.vn/km-KH

ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​វៀត​ណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បាន​រំពឹងថា​នឹង​បើក​នូវ​លំហ​អភិវឌ្ឍន៍​ថ្មី​មួយ​ ដែល​ជាកន្លែងប្រមូលផ្តុំ​លំហូរ​ទុន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​គំនិត​ផ្តួច​ផ្តើម​នវានុវត្តន៍​ជាសកល​។

Top