• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំការប្រកួតឆ័ត្រយោងនៅស្រុក Tri Ton (ខេត្ត An Giang)

ព្រឹត្តិការណ៍ទាំងនេះគឺសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយរូប ភាពនៃធម្មជាតិ វប្បធម៌ មនុស្ស Tri Ton និយាយដោយឡែក និង An Giang និយាយ រួម ទៅកាន់ភ្ញៀវទេសចរ ព្រមទាំងស្វែងរកអ្នកមានទេពកោសល្យ ដើម្បីចូលរួមការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
ការប្រកួតកីឡាលោតឆ័ត្រយោងទីក្រុងហូជីមិញបើកទូលាយលើកទី ២ មានការចូលរួមពីអាកាសយានិកជិត៥០នាក់មកពី ក្លឹបឆ័ត្រយោងក្នុងស្រុក និងបរទេស។ (រូបថត៖ VOV)
ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ នៅទីលានប្រណាំងគោស្រុក Tri Ton (ឃុំ Nui To ខេត្ត An Giang) ការប្រកួតកីឡាលោតឆ័ត្រយោងទីក្រុងហូជីមិញបើកទូលាយ លើកទី ២ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីអាកាសយានិកជិត៥០នាក់មកពី ក្លឹបឆ័ត្រយោងក្នុងស្រុក និងបរទេស។ ពិធីបើកនឹងត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ រួមជាមួយនឹងសកម្មភាពវប្បធម៌ និងកីឡាផ្សេងទៀតដែលធ្វើឡើងក្នុង ក្របខ័ណ្ឌនៃការប្រកួត។ ព្រឹត្តិការណ៍ទាំងនេះគឺសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយរូប ភាពនៃធម្មជាតិ វប្បធម៌ មនុស្ស Tri Ton និយាយដោយឡែក និង An Giang និយាយ រួម ទៅកាន់ភ្ញៀវទេសចរ ព្រមទាំងស្វែងរកអ្នកមានទេពកោសល្យ ដើម្បីចូលរួមការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ លោក Lam Quang Quy អនុប្រធានសហព័ន្ធកីឡាលោតឆ័ត្រយោងទីក្រុងហូជីមិញ បានឲ្យ ដឹងថា៖
“ការប្រកួតគឺសំដៅឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ សហគមន៍អំពីកីឡាលោតឆ័ត្រយោង ដែលជាកីឡាបែបប្រថុយប្រថាន ប៉ុន្តែទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ តាមនោះ បង្កើតទីលានលេងសម្រាប់អាកាសយានិក រួមចំណែកលើកកម្ពស់ជំនាញ និងបង្កើតលក្ខខណ្ឌសម្រាប់អាកាសយានិកចូលរួមក្នុង ការប្រកួតក្នុងស្រុក និងអន្តរជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ 7 កុម្ភៈ 2025 | 16:46:37 (VOVWORLD) - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូអន្តផ្នែករបស់វៀតណាម ដឹកនាំដោយលោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) បានចូលរួមសន្និសីទត្រួតពិនិត្យលើកទី ២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងសកលការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងមតិនៅសន្និសីទ លោកស្រី Phan Thi Minh Giang បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង GCM នៅទូទាំងប្រទេសក៏ដូចជាក្នុងតំបន់; ទន្ទឹមនឹងនោះ លោកស្រីក៏បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM លើវិស័យចំនួនបី រួមមាន៖ បំពេញគោលនយោបាយ និងច្បាប់ទាក់ទងនឹងការធ្វើចំណាកស្រុកអន្តរជាតិ; ពង្រឹងការប្រមូលព័ត៌មាននិងទិន្នន័យស្តីពីការធ្វើចំណាកស្រុកអន្តរជាតិ; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកបណ្តាញធ្វើចំណាកស្រុកស្របច្បាប់និងមានសុវត្ថិភាព ធានាសុខុមាលភាពសង្គម និងសុខភា

Top