ព័ត៌មាន រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា 01/10/2024 ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សង្ឃឹមថា ស្មារតី “មនុស្សចាស់ត្រូវបានលើកតម្កើង និងថែទាំយ៉ាងពេញលេញ” នឹងរីកសាយភាយយ៉ាងទូលំទូលាយនិងជានិច្ចកាលស្ថិតក្នុងការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ប្រជាពលរដ្ឋគ្រប់រូបនិងសង្គមទាំងមូល។ ថ្នាក់ដឹកនាំទីក្រុងជឿជាក់ថា ដោយមានការរួមដៃគ្នាពីសង្គមទាំងមូល មនុស្សចាស់គ្រប់រូប ជាពិសេសអ្នកដែលជួបការលំបាកនិងគ្មានទីពឹងពាក់ តែងតែទទួលបានការយកចិត្តទុកដាក់ ជំនួយ និងការថែទាំយ៉ាងយកចិត្តទុកដាក់ និង "មិនទុកឲ្យជនចាស់ជរាណាម្នាក់នៅពីក្រោយឡើយ"។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រគល់អំណោយចំនួន ២៤០ កញ្ចប់ ដល់ជនចាស់ជរាឯកោក្នុងស្ថានភាពលំបាកនៅទីក្រុង។លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ប្រគល់អំណោយដល់តំណាងខណ្ឌ ស្រុក និងទីក្រុង Thu Duc ។ រូបថត៖ P.D/VOVលោកស្រី Dao Ngoc Lan ជនចាស់ជរាម្នាក់នៅទីក្រុងហូជីមិញបានចែករំលែក៖ “ទីក្រុងបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ដល់មនុស្សចាស់។ ហើយតែងតែមានការច្នៃប្រឌិតក្នុងការរៀបចំសកម្មភាពសម្រាប់មនុស្សចាស់”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សង្ឃឹមថា ស្មារតី “មនុស្សចាស់ត្រូវបានលើកតម្កើង និងថែទាំយ៉ាងពេញលេញ” នឹងរីកសាយភាយយ៉ាងទូលំទូលាយនិងជានិច្ចកាលស្ថិតក្នុងការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ប្រជាពលរដ្ឋគ្រប់រូបនិងសង្គមទាំងមូល។ ថ្នាក់ដឹកនាំទីក្រុងជឿជាក់ថា ដោយមានការរួមដៃគ្នាពីសង្គមទាំងមូល មនុស្សចាស់គ្រប់រូប ជាពិសេសអ្នកដែលជួបការលំបាកនិងគ្មានទីពឹងពាក់ តែងតែទទួលបានការយកចិត្តទុកដាក់ ជំនួយ និងការថែទាំយ៉ាងយកចិត្តទុកដាក់ និង "មិនទុកឲ្យជនចាស់ជរាណាម្នាក់នៅពីក្រោយឡើយ"។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រគល់អំណោយចំនួន ២៤០ កញ្ចប់ ដល់ជនចាស់ជរាឯកោក្នុងស្ថានភាពលំបាកនៅទីក្រុង។លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ប្រគល់អំណោយដល់តំណាងខណ្ឌ ស្រុក និងទីក្រុង Thu Duc ។ រូបថត៖ P.D/VOVលោកស្រី Dao Ngoc Lan ជនចាស់ជរាម្នាក់នៅទីក្រុងហូជីមិញបានចែករំលែក៖ “ទីក្រុងបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ដល់មនុស្សចាស់។ ហើយតែងតែមានការច្នៃប្រឌិតក្នុងការរៀបចំសកម្មភាពសម្រាប់មនុស្សចាស់”៕
អត្ថបទផ្សេងទៀត វៀតណាមនិងម៉ុងហ្គោលីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីផលប្រយោជន៍ទៅវិញទៅមក01/10/2024ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅម៉ុងហ្គោលី (ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ១ ខែតុលា) នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-erdena នៅរដ្ឋធានី Ulan Bato។ HSBC រក្សាការព្យាករណ៍កំណើន GDP របស់វៀតណាមនៅត្រឹម ៦,៥01/10/2024ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាម៖ នវានុវត្តន៍ត្រូវតែតាមទាន់និងឈានទៅមុខជាមួយពិភពលោក01/10/2024ព័ត៌មានវៀតណាមស្វាគមន៍ជានិច្ចចំពោះអង្គភាពអាជីវកម្មម៉ុងហ្គោលី ពង្រីកកិច្ចសហប្រតិបត្តិការ01/10/2024ព័ត៌មានការងារលើកលែងទោសធានាការអនុវត្តបានល្អនូវគោលនយោបាយមនុស្សធម៌ និងសណ្ដោសប្រណីរបស់បក្ស និងរដ្ឋ01/10/2024ព័ត៌មានសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងម៉ុងហ្គោលី01/10/2024ព័ត៌មានវៀតណាម - ម៉ុងហ្គោលីបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ01/10/2024ព័ត៌មាន អត្ថបទផ្សេងទៀត