ព័ត៌មាន

រួមគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា​

ថ្ងៃទី ១ ខែតុលា គឺជាទិវាមនុស្សចាស់អន្តរជាតិ។ ក្នុងឱកាសនេះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ទីក្រុងហូជីមិញ បានបំផុសខែសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមដៃគ្នាការពារ ថែទាំ និងលើកកំពស់តួនាទីរបស់ជនចាស់ជរា”។

 

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ សង្ឃឹមថា ស្មារតី “មនុស្សចាស់ត្រូវបានលើកតម្កើង និងថែទាំយ៉ាងពេញលេញ” នឹងរីកសាយភាយយ៉ាងទូលំទូលាយនិងជានិច្ចកាលស្ថិតក្នុងការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ប្រជាពលរដ្ឋគ្រប់រូបនិងសង្គមទាំងមូល។ ថ្នាក់ដឹកនាំទីក្រុងជឿជាក់ថា ដោយមានការរួមដៃគ្នាពីសង្គមទាំងមូល មនុស្សចាស់គ្រប់រូប ជាពិសេសអ្នកដែលជួបការលំបាកនិងគ្មានទីពឹងពាក់ តែងតែទទួលបានការយកចិត្តទុកដាក់ ជំនួយ និងការថែទាំយ៉ាងយកចិត្តទុកដាក់ និង "មិនទុកឲ្យជនចាស់ជរាណាម្នាក់នៅពីក្រោយឡើយ"។ ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានប្រគល់អំណោយចំនួន ២៤០ កញ្ចប់ ដល់ជនចាស់ជរាឯកោក្នុងស្ថានភាពលំបាកនៅទីក្រុង។

លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ប្រគល់អំណោយដល់តំណាងខណ្ឌ ស្រុក និងទីក្រុង Thu Duc ។ រូបថត៖ P.D/VOV

លោកស្រី Dao Ngoc Lan ជនចាស់ជរាម្នាក់នៅទីក្រុងហូជីមិញបានចែករំលែក៖ “ទីក្រុងបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ដល់មនុស្សចាស់។ ហើយតែងតែមានការច្នៃប្រឌិតក្នុងការរៀបចំសកម្មភាពសម្រាប់មនុស្សចាស់”៕


top