លើកទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គនិងជប៉ុន ឡើងដល់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ
ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulith លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រីAung San Suu Kyi បានត្រួតពិនិត្យឡើងវិញនូវស្ថានភាពក្នុងរយៈពេលកន្លងទៅនេះ ពិភាក្សាទិសដៅសំខាន់ៗ សំរាប់កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី ក៏ដូចជាចរចាអំពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ ផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានកត់សម្គាល់ថា ក្នុងអំឡុងពេល ១០ ឆ្នាំ ដែលបង្កើតឡើង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន បានទទួលផ្លែផ្កាជាច្រើន តាមទិសដៅដែលបណ្តាប្រទេសបានដាក់ចេញជាមុន ៖ កសាងអនុតំបន់សន្តិភាព ចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកយ៉ាងវិជ្ជមាន ក្នុងការធ្វើសមាហរណកម្ម ASEAN។
ស្តីពីយុទ្ធសាស្ត្រ Tokyo ឆ្នាំ២០១៥ អំពីដំណាក់កាល ២០១៦ - ២០១៨ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរចំពោះការអនុវត្តគម្រោងជាច្រើនក្នុងបណ្តាវិស័យ កែលំអហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការតភ្ជាប់រវាងសេដ្ឋកិច្ច ឧស្សាហកម្ម និងទំនាក់ទំនងរវាងប្រជាជនជប៉ុននឹងប្រជាជនរស់ក្នុងតំបន់មេគង្គ។ ថ្នាក់ដឹកនានៃបណ្តាប្រទេសមេគង្គបានវាយតំលៃខ្ពស់ ចំពោះការផ្តល់ជំនួយពីប្រទេសជប៉ុន ចំនួន ៧៥០ ពាន់លានយេន ក្នុងដំណាក់កាល ២០១៦- ២០១៨។
![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញត្រួតកងពលកិត្តិយស ក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ក្នុងរូបថត (រាប់ពីខាងស្តាំទៅខាងឆ្វេង)៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រីAung San Suu Kyi លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulith និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថតរូបរួម។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូវៀតណាម ក្នុងសន្និសីទកំពូលនូវកិច្ចសហប្រតិបត្តិការមេគង្គ -ជប៉ុនលើកទី ១០។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ក្នុងរូបថត (រាប់ពីខាងស្តាំទៅខាងឆ្វេង)៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ochaទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulithនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងគណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមបាល់ទាត់ជម្រើស U17មេគង្គ -ជប៉ុន។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីជប៉ុនShinzo Abe និងលោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់ជំនួប។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) រួមនឹងប្រធាននៃគណៈប្រតិភូដែលអញ្ជើញចូលរួម ក្នុងសន្និសីទកំពូលកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន លើកទី ១០ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅអធិរាជ Akihito។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានព្រឹទ្ធសភាជប៉ុន Chuichi Date។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានសភា ជាន់ទាប Chuichi Date។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងវេទិកាធ្វើអាជីវកម្មមេគង្គ – ជប៉ុន រៀបចំ ដោយអង្គភាពជំរុញពាណិជ្ជកម្មជប៉ុន (JETRO)។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Nikai Toshihiro ប្រធានសមាគមមិត្តភាពជប៉ុន- វៀតណាម ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
សន្និសីទនេះបានឯកភាពនូវការរៀបចំ“ឆ្នាំជួបប្រាស្រ័យមេគង្គ -ជប៉ុនគឺជាឆ្នាំ២០១៩”សំដៅបង្កើនចំណេះដឹង និងទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសមេគង្គនិងប្រជាជនជប៉ុន។ បញ្ចប់សន្និសីទនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអនុម័តនូវយុទ្ធសាស្ត្រ Tokyo ឆ្នាំ២០១៨ សំរាប់កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ រួមនឹងបញ្ជីបណ្តាគម្រោងដែលសហការរវាងមេគង្គនិងជប៉ុន រួមមានបណ្តាកម្មវិធី ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍលើពិភពលោកនិងក្នុងតំបន់។
តួនាទីរបស់ប្រទេសវៀតណាម ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន
តាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុង Tokyoកាសែត Japan Times - ជាកាសែតធំបំផុតដែលចេញផ្សាយជាភាសាអង់គ្លេស នៅប្រទេសជប៉ុន នាថ្ងៃទី ៦ ខែតុលា បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត Ryo Ikebe ដែលធ្វើការនៅផ្នែកសេដ្ឋកិច្ច មហាវិទ្យាល័យ អំពីកិច្ចសហប្រតិបត្តិការមេគង្គ -ជប៉ុន និងតួនាទីរបស់វៀតណាម។
តួនាទីរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន លោកបណ្ឌិត Ryo Ikebeបានបញ្ជាក់អះអាងថា៖ វៀតណាមមានទីតាំង ស្ថិតនៅច្រកចេញចូល តំបន់ទន្លេមេគង្គក្រោម វៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងបណ្តាយន្តការនូវកិច្ចសហប្រតិបត្តិការ ក្នុងអនុតំបន់ទន្លេមេគង្គ ជាពិសេសគឺកិច្ចសប្រិតបត្តិការមេគង្គ -ជប៉ុន។ វៀតណាមបានចូលរួមក្នុងការធ្វើឲ្យងាយស្រួលបណ្តាសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ក្នុងភូមិសាស្ត្រមហាអនុតំបន់ទន្លេមេគង្គ (GMS) ចរចារួមនឹងសហការយ៉ាងសកម្មបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឲ្យសុក្រិតបទបញ្ញតិ្តនិងបែបបទ ស្តីពីការចែករំលែកទន្និន័យត្រួតពិនិត្យការប្រើប្រាស់និងរក្សាចរន្តទឹក ក៏ដូចជាប្រភពទឹកទន្លេមេគង្គ ផងដែរ។ ចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម “ទសវត្សរ៍បៃតងមួយ” សំរាប់កិច្ចសហប្រតិបត្តិការមេគង្គ- ជប៉ុន…។
កិច្ចសហប្រតិបត្តិការមេគង្គ- ជប៉ុន ដើរតួនាទីសំខាន់ៗ និងសមស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចរបស់ប្រទេសវៀតណាម។ នាឆ្នាំ២០១៨ វៀតណាមបានទទួលតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងការទូត ASEAN-ជប៉ុន តាមនោះវៀតណាមនឹងរួមចំណែកយ៉ាងសកម្មជាងសំរាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
![]() លោកនាយរដ្ឋមន្ត្រី ង្វៀន ស្វឹនភូក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញចូលរួមក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនូវស្តារនីតិសម្បទា សំរាប់អ្នកជំងឺដែលព្យាបាលជំងឺខួរក្បាល នៅមន្ទីពេទ្យវៀតឌឹក (Viet Duc) និងមន្ទីរពេទ្យ Kitahara នៃប្រទេសជប៉ុន។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ អនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការចំពោះគោលនយោបាយសមុទ្រ និងមហាសមុទ្រ រវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម និងគណៈរដ្ឋមន្ត្រីជប៉ុន។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងពិធីប្រគល់ពិធីប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងរោងចក្រអគ្គីសនី BOT វ៉ឹនផុង ១ (Van Phong )រវាងក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងសម្ព័ន្ធក្រុមហ៊ុន Sumitomoនិងក្រុមហ៊ុន ទទួលខុសត្រូវមានកំរិត វ៉ឹនផុង (VanPhong) ។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតវៀតណាម នៅប្រទេសជប៉ុន រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងស្ថាប័ននគរបាលជាតិ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបលោក Osamu Masuko អគ្គនាយកក្រុមហ៊ុន Mitsubishi Motors ។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាជាមួយសហគ្រាសធំៗមួយចំនួននៃប្រទេសជប៉ុន។ព្រឹត្តិការណ៍នេះបានរៀបចំដោយក្រសួងផែនការនិងវិនិយោគសហការជាមួយធនាគារ VietinBank(វៀតណាម) និងធនាគារ (ជប៉ុន)។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបលោក Kanetsugu Mike អគ្គនាយកធនាគារ MUFG - ធនាគារធំបំផុតនៅប្រទេសជប៉ុនក៏ជាធនាគារលក់ដូររាយ សហគ្រាសនិងវិនិយោគ ជាស្នូលនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Mitsubishi UFJ ។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបនិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនជប៉ុន មួយចំនួន។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាមួយសហគ្រាសអចលនាទ្រព្យរបស់ប្រទេសជប៉ុនរៀបចំដោយក្រសួងផែនការនិងវិនិយោគសហការជាមួយអគ្គក្រុមហ៊ុន បេនថាញ (Ben Thanh) និងសមាគមន៍អចលនាទ្រព្យទីក្រុងហូជីមិញ។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក Tatsuo Yasunaga ប្រធាន និងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនMitsui (ជប៉ុន)។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក Tatsuo Yasunaga ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនMitsui (ជប៉ុន)។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAir ទៅដល់ប្រទេសជប៉ុន។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAir ទៅដល់ប្រទេសជប៉ុន។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកបណ្ឌិត Ikebe បានវាយតំលៃនូវកិច្ចសហប្រតិបត្តិការជប៉ុនវៀតណាម ក្នុងក្របខ័ណ្ឌមេគង្គ -ជប៉ុន ដែលរួមចំណែកយ៉ាងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច នៅប្រទេសទាំងពីរ វិបុលភាពក្នុងតំបន់ ក៏ដូចជាពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ដើម្បីសន្តិភាព វិបុលភាព ក្នុងតំបន់អាស៊ីជាពិសេសគឺជប៉ុននិងវៀតណាម។
ក្នុងក្របខ័ណ្ឌមេគង្គ -ជប៉ុន ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ជប៉ុនគឺជាប្រទេសមួយ ដែលផ្គត់ផ្គង់ជំនួយ ODA ធំបំផុតសំរាប់ប្រទេសវៀតណាម។ គម្រោងជាច្រើនបានរួមចំណែកយ៉ាងសំខាន់ៗ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមកិច្ចវៀតណាម ដូចជា៖ គម្រោងស្ពានញ៉ឹតតឹន(Nhat Tan) អាកាសយានដ្ឋានណូយបាយ (Noi Bai) អាកាសយានដ្ឋានតឹន សើនញ៉ឹត(Tan Son Nhat) ស្ពាន កឹនថើ (Can Tho) កំពង់ផែឡាចហៀន (Lach Huyen) (ខេត្ត ហាយផុង) (Hai Phong)កំពង់ផែកាយមែប- ធីវ៉ាយ (ទីក្រុងហូជីមិញ) (Cai Mep - Thi Vai) ផ្លូវក្រោមដីហាយវ៉ឹន (Hai Van) បណ្តាគម្រោងហេដ្ឋរចនាសម្ព័ន្ធដែលពោលខាងលើនេះ បានតភ្ជាប់បណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គនិងអនុវត្តន៍យុទ្ធសាស្ត្រនូវការនាំចេញហេដ្ឋរចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុន។
កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបានពង្រឹងថែមទៀតនូវទំនាក់ទំនងជប៉ុន - វៀតណាមលើគ្រប់វិស័យ។ នាឆ្នាំ២០១៧ ជប៉ុនបានក្លាយទៅជាប្រទេសវិនិយោគបរទេសច្រើនបំផុត នៅប្រទេសវៀតណាម ដែលមានដើមទុន ចំនួន ៩,១ ពាន់លានដុល្លារអាមេរិក និងក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៨ ៦, ៥ ពាន់លានដុល្លារអាមេរិក។ នៅសព្វថ្ងៃនេះ សហគ្រាសជប៉ុនធ្វើអជីវកម្ម នៅវៀតណាមប្រហែល ៣.១០០ អង្គភាព បង្កើន ៤០ % បើសិនប្រៀបធៀបនឹង ៤ ឆ្នាំកន្លងមកនេះ ។ នាខែមិថុ ឆ្នាំ២០១៨ សហគ្រាសជប៉ុនជាសមាជិកនៃសមាគមន៍ជប៉ុន វិនិយោគ នៅវៀតណាមចំនួន ១.៧៨៨ អង្គភាព។
នាឆ្នាំ២០១៧ តំលៃពាណិជ្ជកម្មទ្វេភាគី ទទួលបាន ៣៣ ៨៤ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី ១ ឆ្នាំ២០១៨ ទទួលបាន ៨៧ ពាន់លានដុល្លារអាមេរិក។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំដែលឈរលំដាប់លេខ ៤ ប៉ុន្តែនៅវៀតណាម ជប៉ុនជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងចំណោមបណ្តាប្រទេសដែលចូលរួម ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)./.
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម