ទីក្រុងហូជីមិញតម្រង់ទិសអភិវឌ្ឍក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ
ឆ្លងកាត់អាណត្តិមួយ ដែលមានភាពពិសេសជាច្រើន ក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន ទីក្រុង ហូជីមិញ (Ho Chi Minh) នៅតែរក្សាបាននូវ អត្រាកំណើនដ៏រឹងមាំ និងបន្តអះអាងនូវតួនាទីជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចរបស់វៀតណាម។ ជាមួយនឹងចក្ខុវិស័យថ្មី ទីក្រុងកំពុងអនុវត្តជាបណ្តើរៗ នូវគោលដៅក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ ក្នុងពេលអនាគត។
សមិទ្ធិផលលេចធ្លោ
ក្នុងអាណត្តិកន្លងហើយ ទីក្រុងហូជីមិញរក្សាបានជំហរកម្លាំងចលករអភិវឌ្ឍនៃទូទាំងប្រទេស។ ផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងកើនឡើង ១,៥ ដងធៀបនឹងឆ្នាំ២០២០។ ដោយប្រាក់ចំណូល ជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុង២០២៥ ប្រហែល ៨.៤០០USD ពោលគឺខ្ពស់ជាង ១,៧ ដង បើធៀបនឹងមធ្យមភាគទូទាំងប្រទេស។ ទីក្រុងបានរួមចំណែក ២៦%នៃចំណូលថវិកាជាតិសរុប សម្រេចបានជិត ២,៤ពាន់លានដុង ក្នុងដំណាក់កាល ២០២១- ២០២៥ ។
សេដ្ឋកិច្ចឌីជីថលចម្រើនយ៉ាងឆាប់រហ័ស បច្ចុប្បន្នស្រូបយក ២៥%GRDP ។ ក្នុងរយៈពេល ៥ ឆ្នាំ ទីក្រុងបានបង្កើតសហគ្រាសថ្មីជិត ២២៥.០០០ ស្មើ ៣០% ទូទាំងប្រទេស។ ប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីវកម្មកាន់តែរស់រវើក ត្រូវបានវាយតម្លៃថា កំពុងខិតជិតក្រុមទីក្រុងចំនួន ១០០ ដែលមានថាមពលបំផុតនៅលើពិភពលោក។
ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងត្រូវបានវិនិយោគ ក្នុងទិសដៅពហុមជ្ឈមណ្ឌល ការតភ្ជាប់ក្នុងតំបន់ និងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។ វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំក៏បានយកចិត្តទុកដាក់ផងដែរ រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅ។ ប្រាក់ចំណូលជាមធ្យមក្នុងឆ្នាំ២០២៤ ទទួលបានជិត ៧.៨០០USDហើយឆ្ពោះទៅ ៨.៥០០ USDក្នុងឆ្នាំ២០២៥។
បន្ទាប់ពីការរួមបញ្ចូលជាមួយខេត្ត ប៊ិញយឿង (Binh Duong) និងខេត្ត បារៀ -វូងតាវ (Ba Ria - Vung Tau) មាត្រដ្ឋានសេដ្ឋកិច្ចរបស់ទីក្រុងត្រូវបានប៉ាន់ប្រមាណថា ឈានដល់ ១០៨ពាន់លាន USDស្មើ ២៥% នៃ GDP ទូទាំងប្រទេស។ បច្ចុប្បន្នទីក្រុងនេះមានគម្រោង FDI ជាង ១៤.០០០ គម្រោង ដោយមានដើមទុនសរុបជិត ៦០ ពាន់លាន USDបញ្ជាក់ពីភាពទាក់ទាញរបស់ទីក្រុង ក្នុងបណ្តាញសេដ្ឋកិច្ចពិភពលោក។ឆ្ពោះទៅក្លាយជាទីក្រុងលំដាប់អន្តរជាតិ
ទីក្រុងហូជីមិញ (Ho Chi Minh) បានកំណត់គោលដៅ ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ បង្កើតទីក្រុងទំនើបមួយដែលប្រមូលផ្ដុំ "ប៉ូលសេដ្ឋកិច្ចទាំងបី"៖ ហិរញ្ញវត្ថុ - ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - សេដ្ឋកិច្ចសមុទ្រ។ ជាមួយនឹងចំនួនប្រជាជនជាង ១៤ លាននាក់ និងផ្ទៃដី ៦.៧០០ គីឡូម៉ែត្រការ៉េ ទីក្រុងហូជីមិញត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍដ៏ស្វាហាប់បំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនោះនោះ ទីក្រុងក៏ខិតខំឈានចូល TOP១០០ ទីក្រុង ដែលគួរឱ្យរស់នៅបំផុតក្នុងពិភពលោក នៅឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ។
លោក ង្វៀន វ៉ាន់ដឿក (Nguyen Van Duoc) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឱ្យដឹងថា៖ ចក្ខុវិស័យថ្មីសម្រាប់ទីក្រុងហូជីមិញគឺទីក្រុងទំនើប "បៃតង ឆ្លាត ច្នៃប្រតិដ្ឋ" មិនត្រឹមតែរឹងមាំខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយវប្បធម៌ សិល្បៈ កីឡា ការកម្សាន្ត និងរបៀបរស់នៅបែបទំនើបទាន់សម័យទៀតផង។
ដើម្បីអនុវត្តជាក់ស្ដែងចក្ខុវិស័យខាងលើ ទីក្រុងកំពុងពិនិត្យ កែសម្រួល និងកសាងផែនការមេថ្មី តាមតម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍ "០១ លំហ - ០៣ តំបន់ - ០១ តំបន់ពិសេស" ក្នុងនោះតំបន់កណ្តាលទីក្រុងនឹងក្លាយជា “រដ្ឋធានី” នៃហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ប្រមូលផ្ដុំសេវាកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុវត្តន៍។ តំបន់ ប៊ិញយឿង (Binh Duong) ជា “រដ្ឋធានី” នៃឧស្សាហកម្ម មជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ និងផលិតកម្មទ្រង់ទ្រាយធំ។ តំបន់ បារៀ - វូងតាវ (Ba Ria - Vung Tau) គឺជា ” “រដ្ឋធានី” នៃសេដ្ឋកិច្ច សមុទ្រ កំពង់ផែអន្តរជាតិ logistics និងថាមពល។
ម្យ៉ាងទៀត អាជ្ញាធរផ្តល់អាទិភាពដល់សុខុមាលភាពសង្គម កាត់បន្ថយគម្លាតអភិវឌ្ឍរវាងបណ្ដាតំបន់ ជាពិសេសតំបន់ដែលទើបរួមបញ្ចូលគ្នា។ "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅខាងក្រោយក្នុងដំណើរការអភិវឌ្ឍ" - នោះគឺជាសារមិនប្រែប្រួលជានិច្ចដែលថ្នាក់ដឹកនាំទីក្រុងសង្កត់ធ្ងន់។
ជាមួយនឹងសមិទ្ធិផល និងចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ទីក្រុងហូជីមិញកំណត់ទិសដៅ ឆ្ពោះទៅក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសេដ្ឋកិច្ច វប្បធម៌ និងមនុស្ស រួមចំណែកលើកកម្ពស់ជំហររបស់វៀតណាមនៅលើឆាកអន្តរាជាតិ។នាពេលខាងមុខ តំបន់កណ្តាលនៃទីក្រុងហូជីមិញនឹងក្លាយជា “រដ្ឋធានី” នៃហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ថាញវូ
ជាមួយនឹងសមិទ្ធិផល និងចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ទីក្រុងហូជីមិញកំណត់ទិសដៅ ឆ្ពោះទៅក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសេដ្ឋកិច្ច វប្បធម៌ និងមនុស្ស រួមចំណែកលើកកម្ពស់ជំហររបស់វៀតណាមនៅលើឆាកអន្តរាជាតិ។
អត្ថបទ៖ អាញ់ទួន - រូបថត៖ថាញវូ ស្វឹនឃូ ប្រែសម្រួលដោយង្វៀនយ៉ាង













