ចំណុចសំខាន់ៗ

ទីក្រុងហូជីមិញតម្រង់ទិសអភិវឌ្ឍក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ

ឆ្លងកាត់អាណត្តិមួយ ដែលមាន​ភាពពិសេសជាច្រើន ក្នុងបរិបទ​នៃការលំបាក និងបញ្ហាប្រឈមជាច្រើន ទី​ក្រុង ​ហូជីមិញ (Ho Chi Minh) នៅតែរក្សាបាននូវ អត្រាកំណើនដ៏រឹងមាំ និងបន្តអះអាងនូវតួនាទីជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចរបស់​វៀតណាម​។ 

ឆ្លងកាត់អាណត្តិមួយ ដែលមាន​ភាពពិសេសជាច្រើន ក្នុងបរិបទ​នៃការលំបាក និងបញ្ហាប្រឈមជាច្រើន ទី​ក្រុង ​ហូជីមិញ (Ho Chi Minh) នៅតែរក្សាបាននូវ អត្រាកំណើនដ៏រឹងមាំ និងបន្តអះអាងនូវតួនាទីជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចរបស់​វៀតណាម​។ ជាមួយនឹង​ចក្ខុវិស័យ​ថ្មី ​ទីក្រុងកំពុង​អនុវត្តជាបណ្តើរៗ នូវគោលដៅ​ក្លាយជាទីក្រុងទំនើបលំដាប់អន្តរជាតិ ក្នុង​ពេល​អនាគត។ 

សមិទ្ធិផលលេចធ្លោ

ក្នុងអាណត្តិកន្លងហើយ ទីក្រុងហូជីមិញ​រក្សាបានជំហរកម្លាំង​ចលករអភិវឌ្ឍនៃទូទាំង​ប្រទេស​។ ផលិតផលក្នុងតំបន់សរុប (GRDP) ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងកើនឡើង ១,៥ ដង​​​ធៀបនឹងឆ្នាំ២០២០។ ដោយប្រាក់ចំណូល​ ជាមធ្យម​សម្រាប់​​មនុស្សម្នាក់ក្នុង២០២៥ ប្រហែល ៨.៤០០USD ពោលគឺខ្ពស់ជាង ១,៧ ដង​ បើធៀប​នឹង​មធ្យមភាគទូទាំង​ប្រទេស។ ទីក្រុងបានរួមចំណែក ២៦%នៃចំណូល​ថវិកាជាតិ​សរុប សម្រេចបានជិត ២,៤​ពាន់​លាន​ដុង ក្នុងដំណាក់កាល ២០២១- ២០២៥ ។

សមមិត្ត ត្រឹន​ លឺវក្វាង (Tran Luu Quang) លេខាគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស​ទីក្រុងហូជីមិញ (អង្គុយកណ្តាល) អញ្ជើញធ្វើជាអធិបតី​ក្នុងកិច្ចប្រជុំ ជាមួយ​អាជីវកម្មនៅទីក្រុង​ ហូជីមិញ។ រូបថត៖ ថាញវូ 

 

សេដ្ឋកិច្ចឌីជីថលចម្រើនយ៉ាងឆាប់រហ័ស ​បច្ចុប្បន្នស្រូបយក ២៥%GRDP ។ ក្នុងរយៈពេល ៥ ឆ្នាំ ទីក្រុងបានបង្កើត​សហគ្រាស​ថ្មី​ជិត​ ២២៥.០០០ ស្មើ ៣០% ទូទាំង​ប្រទេស​។ ប្រព័ន្ធអេកូឡូស៊ី​ផ្តើម​អាជីវកម្ម​កាន់តែ​រស់រវើក ត្រូវបានវាយ​តម្លៃ​ថា ​កំពុងខិតជិត​ក្រុម​​​ទីក្រុងចំនួន ១០០ ​ដែលមាន​ថាមពលបំផុតនៅ​លើ​ពិភពលោក។

ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធទីក្រុងត្រូវបាន​វិនិយោគ ​ក្នុងទិសដៅពហុមជ្ឈមណ្ឌល ការតភ្ជាប់ក្នុងតំបន់ និងការបន្សាំ​ខ្លួន​​ទៅនឹងបម្រែបម្រួល​​អាកាសធាតុ។ វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំក៏បាន​យក​ចិត្តទុកដាក់ផងដែរ រួម​ចំណែក​​លើកកម្ពស់គុណភាពជីវភាពរស់នៅ។ ប្រាក់ចំណូល​ជាមធ្យមក្នុងឆ្នាំ២០២៤ ទទួលបានជិត ៧.៨០០USDហើយ​ឆ្ពោះទៅ​ ៨.៥០០ USDក្នុងឆ្នាំ២០២៥។

បន្ទាប់ពីការរួមបញ្ចូលជាមួយខេត្ត ប៊ិញ​យឿង (Binh Duong) និងខេត្ត បារៀ -វូងតាវ (Ba Ria - Vung Tau) មាត្រដ្ឋានសេដ្ឋកិច្ចរបស់ទីក្រុងត្រូវបាន​ប៉ាន់ប្រមាណថា ឈានដល់ ១០៨ពាន់លាន USDស្មើ ២៥% នៃ GDP ទូទាំងប្រទេស។ បច្ចុប្បន្នទីក្រុងនេះមានគម្រោង FDI ជាង ១៤.០០០ គម្រោង ដោយមានដើមទុនសរុបជិត ៦០ ពាន់លាន USDបញ្ជាក់ពីភាពទាក់ទាញ​របស់ទីក្រុង ​ក្នុង​បណ្តាញ​សេដ្ឋកិច្ច​ពិភពលោក។

ស្ពាន បាសន (Ba Son)​ ជាសំណង់ស្ថាបត្យកម្ម​លេចធ្លោមួយនៅលើដងទន្លេ សាយហ្គន (Sai Gon) តភ្ជាប់ចរាចរណ៍រវាងកណ្តាលទីក្រុង និងតំបន់ទីក្រុងថ្មី ធូថៀម (Thu Thiem) ។ រូបថត៖ ថាញវូ

ឆ្ពោះទៅក្លាយជាទីក្រុងលំដាប់អន្តរជាតិ

ទីក្រុងហូជីមិញ (Ho Chi Minh) បានកំណត់គោលដៅ ក្នុង​ដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ បង្កើត​ទីក្រុងទំនើប​មួយដែលប្រមូលផ្ដុំ "ប៉ូលសេដ្ឋកិច្ចទាំងបី"៖ ហិរញ្ញវត្ថុ - ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - សេដ្ឋកិច្ចសមុទ្រ។ ជាមួយ​នឹងចំនួនប្រជាជនជាង ១៤ លាននាក់ និងផ្ទៃដី ៦.៧០០ គីឡូម៉ែត្រការ៉េ ទីក្រុងហូជីមិញត្រូវបាន​គេរំពឹងថា នឹងក្លាយជា​មជ្ឈមណ្ឌលអភិវឌ្ឍ​ដ៏ស្វាហាប់បំផុត​​ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនោះនោះ ទីក្រុងក៏ខិតខំឈានចូល TOP១០០ ទីក្រុង ដែលគួរឱ្យរស់នៅបំផុតក្នុងពិភពលោក នៅឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ។

លោក ង្វៀន​ វ៉ាន់ដឿក (Nguyen Van Duoc) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាន​ឱ្យ​ដឹង​ថា៖ ចក្ខុវិស័យថ្មីសម្រាប់ទីក្រុងហូជីមិញ​គឺទីក្រុងទំនើប "បៃតង ឆ្លាត ច្នៃប្រតិដ្ឋ" មិនត្រឹមតែរឹងមាំខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង​សម្បូរ​ទៅដោយ​វប្បធម៌ សិល្បៈ កីឡា ការកម្សាន្ត និងរបៀបរស់នៅបែបទំនើបទាន់សម័យទៀតផង។

ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍របស់ទីក្រុងហូជីមិញ កំពុងត្រូវបានពង្រីក និងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស។ រូបថត៖ ថាញ់វូ
កំពង់ផែ តឹនធួន (Tan Thuan) មើលពីខាងលើ។ រូបថត៖ ថាញ់វូ

ដើម្បីអនុវត្តជាក់ស្ដែងចក្ខុវិស័យខាងលើ ទីក្រុងកំពុងពិនិត្យ​ កែសម្រួល និងកសាងផែនការមេថ្មី តាមតម្រង់ទិស​យុទ្ធសាស្ត្រ​អភិវឌ្ឍ "០១ លំហ - ០៣ តំបន់ - ០១ តំបន់ពិសេស" ក្នុង​នោះតំ​បន់​កណ្តាលទីក្រុងនឹងក្លាយជា រដ្ឋធានី” នៃហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​​ខ្ពស់ ប្រមូលផ្ដុំសេវាកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុវត្តន៍។ ​តំបន់ ប៊ិញយឿង (Binh Duong) ជា រដ្ឋធានី” នៃឧស្សាហកម្ម មជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ និងផលិតកម្មទ្រង់ទ្រាយធំ។ តំបន់  បារៀ - វូងតាវ (Ba Ria - Vung Tau) គឺជា​ ” “រដ្ឋធានី” នៃសេដ្ឋកិច្ច សមុទ្រ កំពង់ផែអន្តរជាតិ logistics និងថាមពល។

ម្យ៉ាងទៀត អាជ្ញាធរផ្តល់អាទិភាពដល់សុខុមាលភាព​សង្គម កាត់បន្ថយគម្លាតអភិវឌ្ឍរវាងបណ្ដាតំបន់ ជាពិសេស​តំបន់​ដែល​ទើប​រួម​បញ្ចូលគ្នា។​ "គ្មាន​នរណា​​ម្នាក់​ត្រូវបានទុកចោលនៅ​ខាង​ក្រោយ​ក្នុង​ដំណើរ​ការអភិវឌ្ឍ​" - នោះគឺជាសារ​មិន​ប្រែប្រួល​ជានិច្ច​ដែលថ្នាក់ដឹកនាំទីក្រុងសង្កត់ធ្ងន់។

ជាមួយនឹងសមិទ្ធិផល និងចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ទីក្រុងហូជីមិញកំណត់ទិសដៅ ឆ្ពោះទៅ​ក្លាយ​ជា​ទីក្រុងទំនើប​លំដាប់អន្តរជាតិ ជាមជ្ឈមណ្ឌល​ប្រមូលផ្ដុំសេដ្ឋកិច្ច វប្បធម៌ និងមនុស្ស រួមចំណែកលើកកម្ពស់ជំហររបស់វៀតណាមនៅលើឆាកអន្តរាជាតិ។

នាពេលខាងមុខ តំបន់កណ្តាលនៃទីក្រុងហូជីមិញ​នឹងក្លាយជា “រដ្ឋធានីនៃហិរញ្ញវត្ថុ បច្ចេកវិទ្យា និងនវានុវត្តន៍។ រូបថត៖ ថាញវូ

មជ្ឈមណ្ឌលប្រតិបត្តិការប្រព័ន្ធផ្គត់ផ្គង់ទឹក SAWACO – “ខួរក្បាលឌីជីថល ដែលត្រួតពិនិត្យបណ្តាញផ្គត់ផ្គង់ទឹកទាំងមូលនៅក្នុងទីក្រុងហូជីមិញ។
 

ជាមួយនឹងសមិទ្ធិផល និងចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ទីក្រុងហូជីមិញកំណត់ទិសដៅ ឆ្ពោះទៅ​ក្លាយ​ជា​ទីក្រុងទំនើប​លំដាប់អន្តរជាតិ ជាមជ្ឈមណ្ឌល​ប្រមូលផ្ដុំសេដ្ឋកិច្ច វប្បធម៌ និងមនុស្ស រួមចំណែកលើកកម្ពស់ជំហររបស់វៀតណាមនៅលើឆាកអន្តរាជាតិ។

អត្ថបទ៖ អាញ់ទួន - រូបថត៖ថាញវូ ស្វឹន​ឃូ ប្រែសម្រួលដោយង្វៀនយ៉ាង


top