ពង្រីកសេដ្ឋកិច្ចឯកជនក្លាយជា «កម្លាំងចលករសំខាន់បំផុត»

ពង្រីកសេដ្ឋកិច្ចឯកជនក្លាយជា «កម្លាំងចលករសំខាន់បំផុត»

 

មកទល់​នឹង​​ពេល​នេះ​ ប្រទេស​ទាំងមូល​មានសហគ្រាស​ជិត​ ១លាន កំពុង​ដំណើរការក្នុង​ខឿនសេដ្ឋកិច្ច​។ សេដ្ឋកិច្ច​​ឯកជន​ស្រូបយកប្រមាណ​ ៥០% GDP​ ដំណាក់កាល ២០១៧ - ២០២៤ តំបន់​សេដ្ឋកិច្ច​ឯកជនប្រើប្រាស់​ពលករជា​មធ្យម​ជាង​ ៤៣,៥លាន​នាក់ ​ស្មើ ៨២%​ ​ចំនួន​ពលករ​មាន​ការងារធ្វើក្នុងខឿន​​សេដ្ឋកិច្ច​។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចឯកជនបានរួមចំណែក​ ៥៦% ​ដើមទុន​វិនិយោគក្នុង​សង្គមទាំងមូល ​​រួម​ចំណែក​​ជាង​ ៣០% ​​ចំណូល​ថវិកា​រ​ដ្ឋ​សរុប​ និង​ប្រហែល​ ៣០%​ ទំហំនាំចូល​ - នាំចេញ​សរុប​។ ជាពិសេស​ សេដ្ឋកិច្ច​ឯកជន​គឺជាតំបន់​មាន​ភាព​ស្វាហាប់​ក្នុង​នវានុវត្តន៍បច្ចេកវិទ្យា​ ការ​បង្កើត​ផលិតផលថ្មី​ និង​សេវាកម្ម​។ កងជួរសហគ្រិន​​កំពុង​​រីក​ចម្រើន​​ខ្លាំង​​ឡើង​។

ការសម្ងួតគ្រាប់កាហ្វេ Arabica.។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន​ មិញទៀន (Minh Tien) គ្រុប

យោង​តាម​លោកនាយករដ្ឋមន្ត្រី  ផាម មិញជិញ (Pham Minh Chinh) ទោះបីជា​សេដ្ឋកិច្ច​ឯកជន​មាន​ការ​រួម​ចំណែក​សំខាន់​ៗ​ជា​ច្រើន​ក៏ដោយ​ ក៏​នៅតែ​មានការ​​កង្វះខាត កម្រិត ​ពង្រីក​មិន​ទាន់អស់សក្ដានុពល​ ថាមពល​ផ្ទៃ​ក្នុង​ និង​មិន​ទាន់​បាន​រួមចំណែក​យ៉ាង​សក្ដិសម​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​បរិមាណ​ និង​ទំហំ​...

 

សេចក្តីសម្រេចចិត្តលេខ ៦៨​ បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​នយោបាយ​ដ៏​រឹងមាំជូន​សហគមន៍​សហគ្រាស​ គ្រួសារ​អាជីវកម្ម​ និង​ប្រជាជន​ទាំង​មូល​៖ រដ្ឋ​នឹង​បង្កើត​ សហគ្រាស​ជា​ស្នូល​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​ គឺ​ជា​យុទ្ធសាស្ត្រ​​យូរអង្វែង មិន​មែន​ជា​វិធានការ​បណ្តោះ​អាសន្ន​។ 

លោកបណ្ឌិត​ វ៉ ទ្រីថាញ់ (Vo Tri Thanh)  អតីត​នាយករងវិទ្យាស្ថាន​ស្រាវ​ជ្រាវ​គ្រប់​គ្រង​សេដ្ឋកិច្ច​មជ្ឈិម នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​យុទ្ធសាស្ត្រ​ម៉ាកយីហោ ​និង​ការ​ប្រកួត​ប្រជែង​

 

ហេតុដូច្នេះ សេចក្តី​សម្រេច​លេខ​ ៦៨-NQ/TW​ បាន​ដាក់ចេញ​នូវ​ទស្សនៈ​ដឹកនាំចំនួន​ ៥​ ដែល​មាន​លក្ខណៈ​របកគំហើញ ៖ បញ្ជាក់​សេដ្ឋកិច្ចឯកជន​គឺ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​បំផុត​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ​ (១) ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​ឱ្យ​ឆាប់រហ័ស និរន្តរភាព​ ប្រសិទ្ធភាព​ និង​គុណភាព​ខ្ពស់​ គឺជា​ភារកិច្ច​ស្នូល​ បន្ទាន់​ និងជា​យុទ្ធសាស្ត្រ​ក្នុងរយៈ​ពេល​វែង​ (២)​ លុប​បំបាត់​ទាំងស្រុង​នូវ​ការ​យល់ដឹង​  គំនិត​ និង​អាកប្បកិរិយា​លំអៀង​ចំពោះ​សេដ្ឋកិច្ច​ឯកជន​ (៣)​ បង្កើត​បរិយាកាស​ធុរកិច្ច​​តម្លាភាព​ ធានា​នូវ​លទ្ធភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ និង​សកលលោក​ ជំរុញ​ស្មារតី​ផ្តើម​ធុរ​កិច្ច​ ធ្វើ​មាន​ស្រប​ច្បាប់​ ​រួម​ចំណែក​ដល់​ប្រទេស​ជាតិ​ (៤)​ ពង្រឹង​តួនាទី​ដឹកនាំ​របស់​បក្ស​ ការបង្កើត​របស់​រដ្ឋ​ ដោយ​យកសហគ្រាសជា​ស្នូល​ ជា​ប្រធានបទ​ លើក​តម្កើង​ លើក​ទឹក​ចិត្ត​ និង​អភិវឌ្ឍកងជួរ​សហគ្រិន​ខ្លាំងពូកែ​ (៥)។

គំរូមួយចិញ្ចឹមបង្គាបិទជិតគ្នាដោយបច្ចេកវិជ្ជាខ្ពស់ប្រកបដោយនិរន្តរភាពនៃក្រុមហ៊ុនអាហារជលផល វៀតអ៊ុក (Viet Uc) គ្រុប។ រូបថត៖ ឯកសារ
តំបន់ចិញ្ចឹមកូនបង្គានៅក្រុមហ៊ុន វៀតអ៊ុក (Viet Uc) គ្រុប។ រូបថត៖ ឯកសារ

សេចក្តីសម្រេច​ចិត្តបាន​ដាក់​គោលដៅ ​រហូត​ដល់​ឆ្នាំ​ ២០៣០​ ទូទាំងប្រទេស​មានសហគ្រាសចំនួន​ ២ ​លាន​​ដំណើរការ​ក្នុង​ខឿន​សេដ្ឋកិច្ច​ ២០ ​សហគ្រាសកម្មភាព/ប្រជាជនមួយពាន់​នាក់​ ​យ៉ាង​ហោចណាស់​ ២០ សហគ្រាសធំចូល​រួម​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​សកល សេដ្ឋកិច្ច​ឯកជន​ រួម​ចំណែក​ប្រមាណ​ ៥៥​-៥៨​%GDP​ ៣៥​ - ៤០​% ​ចំណូល​ថវិកា​រដ្ឋ​សរុប​។ បង្កើតការងារ​ជូនប្រមាណ ៨៤-៨៥% ចំនួន​ពលករ​សរុប​។ កម្រិត​ សមត្ថភាព​បច្ចេកវិទ្យា​ ការ​ច្នៃប្រតិដ្ឋ​ និងបរិវត្តកម្មឌីជីថល​នៃ​សេដ្ឋកិច្ច​ឯកជន​ស្ថិតក្នុង​ចំណោមប្រទេសចំនួន​ ៣​ ឈានមុខ ក្នុងតំបន់​អាស៊ាន​ និង​ចំណោមប្រទេសចំនួន​​ ៥​ ឈានមុខ ក្នុង​តំបន់អាស៊ី។

ទស្សន​វិស័យ​រហូត​ដល់​ឆ្នាំ​២០៤៥​ សេដ្ឋកិច្ច​ឯកជន​វៀត​ណាម​នឹង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ខ្លាំង​ក្លា​ និរន្តរភាព​ ម្ចាស់ការចូលរួម​យ៉ាង​​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ និង​ផ្គត់ផ្គង់​សកលលោក​ មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​តំបន់​ និង​អន្តរជាតិ​ ខិតខំប្រឹង​ប្រែងរហូត​ដល់​ឆ្នាំ២០៤៥​ មាន​យ៉ាងហោចណាស់ ៣ លានសហគ្រាស​ ​ដំណើរការ​ក្នុង​ខឿនសេដ្ឋកិច្ច​ រួមចំណែក​ប្រមាណ​ជាង ៦០%​GDP។ 

សេចក្តីសម្រេច​ចិត្តលេខ ៦៨ របស់​ការិយាល័យ​នយោបាយ​ បញ្ជូន​សារ​លើកកម្ពស់​ស្មារតី​មោទនភាពជាតិ​ មហិច្ឆតាធ្វើមាន​ស្រប​ច្បាប់​ ឆន្ទៈ​នវានុវត្តន៍ និង​ស្មារតីហ៊ាន​គិត ហ៊ាន​ធ្វើរបស់​សហគ្រិន សហគ្រាស និង​ប្រជាជន​វៀតណាម​ម្នាក់​ៗ។ 

លោក​ ហ័ង ឌឹកថាវ (Hoang Duc Thao) អគ្គ​នាយក​ក្រុមហ៊ុន​ភាគហ៊ុន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វៀតណាម​ (Busadco)​ ប្រធាន​សមាគមសហគ្រាសវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​វៀតណាម 

 

វាល​ទួប៊ីន​ខ្យល់ តឹន​ធួន (Tan Thuan)។ រូបថត៖ ឡេ​មិញ
បន្ទប់គ្រប់គ្រង និង​តាមដាន​ដំណើរការរោងចក្រអគ្គីសនី​ខ្យល់ តឹន​ធួន (Tan Thuan)។ រូបថត៖ ឡេមិញ / VNP

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន​ កម្មវិធី​សកម្មភាព​របស់​រដ្ឋាភិបាល​ បាន​ដាក់​ចេញ​នូវ​ក្រុម​ភារកិច្ច​ និង​ដំណោះស្រាយ​ចំនួន​ ៨​ ដែល​បង្ហាញ​ពី​ស្មារតី​នវានុវត្តន៍ របកគំហើញ ​កែ​ទម្រង់យ៉ាង​ខ្លាំង​ក្លា ​ធានា​​ប្រកាន់​ខ្ជាប់​របកគំហើញយុទ្ធសាស្ត្រចំនួន ៣  ស្តីពីនីតិសាស្ត្រ ធនធានមនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ចំណោម​សេចក្តី​សម្រេច​ចិត្តសំខាន់​ៗ ចំនួន​៤ ​របស់​ការិយាល័យ​នយោបាយ​ - ដែល​ជា​យុទ្ធសាស្ត្រ​ចំនួន ៤ អំពី៖ ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ - បច្ចេកវិទ្យា​ នវានុវត្តន៍​ ​ និងបរិវត្តកម្មឌីជីថល​ សមាហរណកម្ម​​​អន្តរជាតិ ការងារ​កសាង​ និង​អនុវត្ត​ច្បាប់​ អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន៕

អត្ថបទ៖ VNP រូបថត៖VNA ប្រែសម្រួលដោយង្វៀនយ៉ាង


Top