អស់រយៈពេល ៤០ ឆ្នាំកន្លងមក សេដ្ឋកិច្ចឯកជនត្រូវបានអះអាងថា ជាកម្លាំងចលករដ៏សំខាន់មួយនៃសេដ្ឋកិច្ច ប៉ុន្តែនៅតែមានការខ្វះខាត និងកម្រិត ដែលមិនទាន់ពង្រីកអស់សក្ដានុពល ថាមពលផ្ទៃក្នុង និងរួមចំណែកមិនទាន់សក្ដិសមនឹងសេដ្ឋកិច្ចជាតិទាំងបរិមាណ និងទំហំ។
មកទល់នឹងពេលនេះ ប្រទេសទាំងមូលមានសហគ្រាសជិត ១លាន កំពុងដំណើរការក្នុងខឿនសេដ្ឋកិច្ច។ សេដ្ឋកិច្ចឯកជនស្រូបយកប្រមាណ ៥០% GDP ដំណាក់កាល ២០១៧ - ២០២៤ តំបន់សេដ្ឋកិច្ចឯកជនប្រើប្រាស់ពលករជាមធ្យមជាង ៤៣,៥លាននាក់ ស្មើ ៨២% ចំនួនពលករមានការងារធ្វើក្នុងខឿនសេដ្ឋកិច្ច។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចឯកជនបានរួមចំណែក ៥៦% ដើមទុនវិនិយោគក្នុងសង្គមទាំងមូល រួមចំណែកជាង ៣០% ចំណូលថវិការដ្ឋសរុប និងប្រហែល ៣០% ទំហំនាំចូល - នាំចេញសរុប។ ជាពិសេស សេដ្ឋកិច្ចឯកជនគឺជាតំបន់មានភាពស្វាហាប់ក្នុងនវានុវត្តន៍បច្ចេកវិទ្យា ការបង្កើតផលិតផលថ្មី និងសេវាកម្ម។ កងជួរសហគ្រិនកំពុងរីកចម្រើនខ្លាំងឡើង។
ការសម្ងួតគ្រាប់កាហ្វេ Arabica.។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុន មិញទៀន (Minh Tien) គ្រុប
យោងតាមលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ទោះបីជាសេដ្ឋកិច្ចឯកជនមានការរួមចំណែកសំខាន់ៗជាច្រើនក៏ដោយ ក៏នៅតែមានការកង្វះខាត កម្រិត ពង្រីកមិនទាន់អស់សក្ដានុពល ថាមពលផ្ទៃក្នុង និងមិនទាន់បានរួមចំណែកយ៉ាងសក្ដិសមដល់សេដ្ឋកិច្ចជាតិទាំងបរិមាណ និងទំហំ...
“សេចក្តីសម្រេចចិត្តលេខ ៦៨ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំជូនសហគមន៍សហគ្រាស គ្រួសារអាជីវកម្ម និងប្រជាជនទាំងមូល៖ រដ្ឋនឹងបង្កើត សហគ្រាសជាស្នូល អភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺជាយុទ្ធសាស្ត្រយូរអង្វែង មិនមែនជាវិធានការបណ្តោះអាសន្ន។”
លោកបណ្ឌិត វ៉ ទ្រីថាញ់ (Vo Tri Thanh) អតីតនាយករងវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រម៉ាកយីហោ និងការប្រកួតប្រជែង
ហេតុដូច្នេះ សេចក្តីសម្រេចលេខ ៦៨-NQ/TW បានដាក់ចេញនូវទស្សនៈដឹកនាំចំនួន ៥ ដែលមានលក្ខណៈរបកគំហើញ ៖ បញ្ជាក់សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចជាតិ (១) អភិវឌ្ឍសេដ្ឋកិច្ចឯកជនឱ្យឆាប់រហ័ស និរន្តរភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ គឺជាភារកិច្ចស្នូល បន្ទាន់ និងជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង (២) លុបបំបាត់ទាំងស្រុងនូវការយល់ដឹង គំនិត និងអាកប្បកិរិយាលំអៀងចំពោះសេដ្ឋកិច្ចឯកជន (៣) បង្កើតបរិយាកាសធុរកិច្ចតម្លាភាព ធានានូវលទ្ធភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ជំរុញស្មារតីផ្តើមធុរកិច្ច ធ្វើមានស្របច្បាប់ រួមចំណែកដល់ប្រទេសជាតិ (៤) ពង្រឹងតួនាទីដឹកនាំរបស់បក្ស ការបង្កើតរបស់រដ្ឋ ដោយយកសហគ្រាសជាស្នូល ជាប្រធានបទ លើកតម្កើង លើកទឹកចិត្ត និងអភិវឌ្ឍកងជួរសហគ្រិនខ្លាំងពូកែ (៥)។
គំរូមួយចិញ្ចឹមបង្គាបិទជិតគ្នាដោយបច្ចេកវិជ្ជាខ្ពស់ប្រកបដោយនិរន្តរភាពនៃក្រុមហ៊ុនអាហារជលផល វៀតអ៊ុក (Viet Uc) គ្រុប។ រូបថត៖ ឯកសារ
តំបន់ចិញ្ចឹមកូនបង្គានៅក្រុមហ៊ុន វៀតអ៊ុក (Viet Uc) គ្រុប។ រូបថត៖ ឯកសារ
សេចក្តីសម្រេចចិត្តបានដាក់គោលដៅ រហូតដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានសហគ្រាសចំនួន ២ លានដំណើរការក្នុងខឿនសេដ្ឋកិច្ច ២០ សហគ្រាសកម្មភាព/ប្រជាជនមួយពាន់នាក់ យ៉ាងហោចណាស់ ២០ សហគ្រាសធំចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល សេដ្ឋកិច្ចឯកជន រួមចំណែកប្រមាណ ៥៥-៥៨%GDP ៣៥ - ៤០% ចំណូលថវិការដ្ឋសរុប។ បង្កើតការងារជូនប្រមាណ ៨៤-៨៥% ចំនួនពលករសរុប។ កម្រិត សមត្ថភាពបច្ចេកវិទ្យា ការច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចឯកជនស្ថិតក្នុងចំណោមប្រទេសចំនួន ៣ ឈានមុខ ក្នុងតំបន់អាស៊ាន និងចំណោមប្រទេសចំនួន ៥ ឈានមុខ ក្នុងតំបន់អាស៊ី។
ទស្សនវិស័យរហូតដល់ឆ្នាំ២០៤៥ សេដ្ឋកិច្ចឯកជនវៀតណាមនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ខ្លាំងក្លា និរន្តរភាព ម្ចាស់ការចូលរួមយ៉ាងក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលលោក មានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងអន្តរជាតិ ខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ២០៤៥ មានយ៉ាងហោចណាស់ ៣ លានសហគ្រាស ដំណើរការក្នុងខឿនសេដ្ឋកិច្ច រួមចំណែកប្រមាណជាង ៦០%GDP។
““សេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ បញ្ជូនសារលើកកម្ពស់ស្មារតីមោទនភាពជាតិ មហិច្ឆតាធ្វើមានស្របច្បាប់ ឆន្ទៈនវានុវត្តន៍ និងស្មារតីហ៊ានគិត ហ៊ានធ្វើរបស់សហគ្រិន សហគ្រាស និងប្រជាជនវៀតណាមម្នាក់ៗ។”
លោក ហ័ង ឌឹកថាវ (Hoang Duc Thao) អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម (Busadco) ប្រធានសមាគមសហគ្រាសវិទ្យាសាស្ត្រ - បច្ចេកវិទ្យាវៀតណាម
វាលទួប៊ីនខ្យល់ តឹនធួន (Tan Thuan)។ រូបថត៖ ឡេមិញ
បន្ទប់គ្រប់គ្រង និងតាមដានដំណើរការរោងចក្រអគ្គីសនីខ្យល់ តឹនធួន (Tan Thuan)។ រូបថត៖ ឡេមិញ / VNP
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល បានដាក់ចេញនូវក្រុមភារកិច្ច និងដំណោះស្រាយចំនួន ៨ ដែលបង្ហាញពីស្មារតីនវានុវត្តន៍ របកគំហើញ កែទម្រង់យ៉ាងខ្លាំងក្លា ធានាប្រកាន់ខ្ជាប់របកគំហើញយុទ្ធសាស្ត្រចំនួន ៣ ស្តីពីនីតិសាស្ត្រ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួន៤ របស់ការិយាល័យនយោបាយ - ដែលជាយុទ្ធសាស្ត្រចំនួន ៤ អំពី៖ អភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមាហរណកម្មអន្តរជាតិ ការងារកសាង និងអនុវត្តច្បាប់ អភិវឌ្ឍសេដ្ឋកិច្ចឯកជន៕
អត្ថបទ៖ VNP រូបថត៖VNA ប្រែសម្រួលដោយង្វៀនយ៉ាង