• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលប្តេជ្ញា​ប្រដេញតាម​បដិវត្តន៍នៃការ​ផ្លាស់​ប្តូរ​ឌីជីថលយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមសលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ លបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្តេជ្ញាប្រដេញតាមដិវត្តន៍បំរែបំរួលឌីជីថលយ៉ាងទូលំទូលាយ។ រូបថត៖ VOV

យោងតាមលោកនាយករដ្ឋមន្ត្រី ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព; ចូលរួមចំណែកក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នាកសាងប្រទេសជាតិខ្លាំងមាំមួន សម្បូររុងរឿង ប្រជាជនសម្បូរសប្បាយ ដោយមិនទុកឱ្យនរណាម្នាក់នៅពីក្រោយ ក្នុងយុគសម័យថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ តថភាពជាក់ស្តែងបានបង្ហាញថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ដោយផ្តោតលើការជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថាឆ្នាំនេះគឺជាឆ្នាំទី៣ជាប់ៗគ្នាដែលវៀតណាមបានរៀបចំកម្មវិធីអបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ ប្រព័ន្ធនយោបាយ សហគមន៍ធុរកិច្ច និងប្រជាជនទាំងមូល ក្នុងការរួមដៃគ្នាផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថល និងបញ្ជូនសាររបស់រដ្ឋាភិបាល ប្តេជ្ញាប្រដេញតាមបដិវត្តន៍ឌីជីថលយ៉ាងទូលំទូលាយ ជាក់ស្តែងនិងប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា របកគំហើញចំនួនបីក្នុងការផ្លាស់ប្តូរឌីជីថល គឺស្ថាប័ន ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងប្រជាជនឌីជីថល ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ; ហើយមិនអាចខ្វះខាតអគ្គិសនី ឬសញ្ញាទូរគមនាគមន៍ ជាពិសេសនៅតំបន់ដាច់ឆ្ងាយស្រយាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

បញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រធានរដ្ឋ លោក លឿង គឿង បានចែករំលែកជាមួយសារព័ត៌មានអំពីសមិទ្ធិផលទាំងនេះក្នុងសកម្មភាពកំណែទម្រង់ប្រព័ន្ធច្បាប់ កិច្ចការបរទេស និងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។

Top