• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច-សង្គម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី១៧ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃនៅសាលប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសង្គម។
អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋលោក លឿង គឿង និងនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមសម័យប្រជុំពិភាក្សារបស់រដ្ឋសភានៅសាលប្រជុំ។ រូបថត៖ quochoi.vn

សមាជិកសភាភាគច្រើនបានចាត់ទុកថា ទោះបីជាបរិបទពិភពលោក និងតំបន់មានអស្ថិរភាព ដោយសារជម្លោះភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងប្រទេសធំៗ និងគោលនយោបាយពន្ធដារទៅវិញទៅមករបស់អាមេរិកក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ចសង្គមនៅវៀតណាមនៅតែទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងក្រោម ៤% សម្រាប់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ដែលធានាបាននូវតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ច ជាពិសេសអតិរេកពាណិជ្ជកម្មបន្តបន្ទាប់ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅវៀតណាមសម្រេចបានជាង ៤.៣០០ ដុល្លារអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ បើយោងតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក។ លោក Tran Hoang Ngan ប្រតិភូរដ្ឋសភានៃទីក្រុងហូជីមិញបានចូលរួមមតិថា៖

យើងត្រូវតែស្វិតស្វាញ់ក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន៣ អំពីរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ លោកអគ្គលេខាបក្សបានកំណត់ថា របៀបរបបជាចំណុចកកស្ទះនៃបណ្តាចំណុចកកស្ទះ។   ក្នុងសម័យប្រជុំរដ្ឋសភានេះ យើងបានអនុម័ត ហើយនឹងអនុម័តច្បាប់ និងសេចក្តីសម្រេចចំនួន ៦៥ ដែលមានអត្ថន័យសំខាន់។ យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញនូវកម្លាំងជំរុញប្រពៃណីចំនួន ៣ រួមមាន៖ ការនាំចេញ ការវិនិយោគ និងការប្រើប្រាស់។ ដោយឡែក ការប្រើប្រាស់ផ្តោតលើការប្រើប្រាស់ក្នុងស្រុក។ មានគោលនយោបាយបើកកម្លាំងជំរុញថ្មីចំនួន៣។ ទាំងនេះគឺជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការលើកកម្ពស់កម្លាំងជំរុញនៃលំហអភិវឌ្ឍន៍ថ្មីពីអង្គភាពរដ្ឋបាលខេត្ត និងក្រុងថ្មីទាំង ៣៤។ ប្រសិនបើអនុវត្តព្រមៗគ្នា នឹងជួយយើងបង្កើនល្បឿន

ក៏នៅព្រឹកថ្ងៃទី១៧ ខែមិថុនា រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់សហគ្រាស; សេចក្តីសម្រេចរបស់រដ្ឋសភា ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អង្គការមជ្ឈិម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជួបប្រាស្រ័យជាមួយទីភ្នាក់ងារសារព័ត៌មានដើម្បីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០)។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានអញ្ជើញចូលរួមក្នុងពិធីនេះ។

Top