• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសបទបញ្ជារបស់ប្រធានរដ្ឋស្តីពីសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ

ទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋបានរៀបចំសន្និសីទសារព័ត៌មានដោយប្រកាសបទបញ្ជារបស់ប្រធានរដ្ឋ ប្រកាសនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួនរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម); បទបញ្ញត្តិធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រា ១០ នៃបទបញ្ញត្តិចំនួនប្រជាជន ដែលត្រូវបានអនុម័តដោយ រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៥។
ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha ថ្លែងមតិ។ រូបថត៖ VOV

យោងតាមលោកស្រី Nguyen Phuong Thuy អនុប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌នៃរដ្ឋសភា បានឲ្យដឹងថា សេចក្តីសម្រេចចិត្តបានបញ្ជាក់ពីតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម ជាអង្គការមជ្ឈិមនៃផែនមហាសាមគ្គីជនជាតិទាំងមូល៖ “វិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការរៀបចំអង្គភាពរដ្ឋបាល (មាត្រា ១១០ នៃរដ្ឋធម្មនុញ្ញ) ស្របតាមទិសដៅក្នុងសេចក្តីសម្រេចចិត្តលេខ ៦០ នៃគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការរៀបចំអង្គភាពរដ្ឋបាល។ តាមនោះ អង្គភាពរដ្ឋបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមត្រូវបានរៀបចំជា ២ កម្រិត រួមមាន ខេត្ត ទីក្រុងចំណុះមជ្ឈិម និងអង្គភាពរដ្ឋបាលក្រោមខេត្ត និងទីក្រុងចំណុះមជ្ឈិម តាមការកំណត់របស់ច្បាប់។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីអាជ្ញារមូលដ្ឋាន ក្នុងទិសដៅបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីអាជ្ញាធរមូលដ្ឋានក្នុងអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ដើម្បីមានមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ជាមួយនឹងយន្តការ និងគោលនយោបាយជាក់ស្តែងនិងលេចធ្លោនាពេលខាងមុខ”។

ទាក់ទិននឹងច្បាប់រៀបចំអាជ្ញាធរមូលដ្ឋាន (ធ្វើវិសោធនកម្ម) លោក Truong Hai Long អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ ច្បាប់បានបង្ហាញពីគំនិតច្នៃប្រឌិតឆ្ពោះទៅរកអភិបាលកិច្ចមូលដ្ឋានទំនើប ស្ថាបនាសម្រាប់អភិវឌ្ឍន៍ ឆ្លើយតបគោលដៅកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាពនៃមូលដ្ឋាននិយាយដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អង្គការមជ្ឈិម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជួបប្រាស្រ័យជាមួយទីភ្នាក់ងារសារព័ត៌មានដើម្បីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០)។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានអញ្ជើញចូលរួមក្នុងពិធីនេះ។

Top