សមាគមអតីតយុទ្ធជនម៉ាឡេស៊ី (PVATM) គ្រោងនឹងជួយវៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលហាឡាល់មួយ ដែលមានឯកទេសលើស្តង់ដារម្ហូបអាហារសម្រាប់អ្នកកាន់សាសនាឥស្លាម ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរបស់ម៉ាឡេស៊ីនៅទូទាំងពិភពលោក។
រូបភាព៖ tapchicongthuong.vn
ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី ១០៣ នៃការបង្កើតសមាគមអតីតយុទ្ធជនម៉ាឡេស៊ី កាលពីថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុងគូឡាឡាំពួ ប្រធានសមាគមលោក Datuk Shaharuddin Omar បានឲ្យដឹងថា ផែនការនេះត្រូវបានអនុវត្តដោយមានការគាំទ្រពីសមាគមអតីតយុទ្ធជនវៀតណាម។ កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរត្រូវបានរំពឹងថានឹងជួយកាត់បន្ថយពេលវេលាបំពេញនីតិវិធីរដ្ឋបាលក្នុងសកម្មភាពនាំចូលអាហារទៅកាន់ប្រទេសម៉ាឡេស៊ី តាមរយៈការបង្កើតរោងចក្រដែលមានវិញ្ញាបនប័ត្រ ហាឡាល់នៅវៀតណាម ដើម្បីចែកចាយផលិតផលក្នុងស្រុក។
នៅក្នុងព្រឹត្តិការណ៍នេះ សមាគមអតីតយុទ្ធជនម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអតីតយុទ្ធជនជាមួយប្រទេសវៀតណាម ឥណ្ឌូនេស៊ី ប្រ៊ុយណេ ថៃ និងកម្ពុជា។ យោងតាមលោក Shaharuddin អនុស្សរណៈនេះមានគោលបំណងចូលរួមចំណែកក្នុងការពង្រីកទីផ្សារនាំចេញទំនិញក្នុងស្រុក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម