ព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ឡេ ហ័យ ទ្រុង៖ APEC ២០២៦ បើកចេញលំហសហប្រតិបត្តិការថ្មីសម្រាប់វៀតណាម 21/11/2026 វាយតម្លៃលើលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល APEC លើកទី៣៣ និងការងារទ្វេភាគីនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ទ្រុង បានអះអាងថា លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ រួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាម ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏អំណោយផលសម្រាប់ឆ្នាំ APEC វៀតណាម ២០២៧។ ដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង (រូបភាព៖ TTXVN)យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យទ្រុង សប្តាហ៍កំពូល APEC ២០២៦ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វេទិកានេះក្នុងការជំរុញកិច្ចសន្ទនា ការតភ្ជាប់សេដ្ឋកិច្ចនិងការពង្រឹងទំនុកចិត្តក្នុងតំបន់។ លោករដ្ឋមន្ត្រី ឡេហ័យ ទ្រុង បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការកសាងឯកសារនានា លើកសំណើគំនិតផ្តួចផ្តើម និងជំរុញការឯកភាពរួម។ នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC ព្រមទាំងបានឧទ្ទេសនាមអំពីទិសដៅអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ប្រទេសជាតិ។ជាពិសេស វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ជាផ្លូវការក្រោមមូលបទ “រួមគ្នាកសាងយុគសម័យថ្មីប្រកបដោយភាពខ្លួនទីពឹងខ្លួន នវានុវត្តន៍ និងវិបុលភាពរួម” ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ជំរុញពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង បានឱ្យដឹងថា ជំនួបរវាងថ្នាក់ដឹកនាំវៀតណាមនិងចិន សម្រេចបានការយល់ដឹងរួមដ៏សំខាន់ជាច្រើន ស្តីពីការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្រប។ កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានខេត្តក្វាងទុង (Guangdong) និងខេត្តយូណាន (Yunnan) ក៏ត្រូវបានជំរុញផងដែរ ដោយផ្តោតលើការវិនិយោគបច្ចេកវិទ្យាខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ផ្លូវដែក ភស្តុភារកម្ម (Logistics) និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន។យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង លទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ព្រមទាំងពង្រីកលំហសហប្រតិបត្តិការ បង្កើតកម្លាំងចលករដើម្បីវៀតណាមបំពេញតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ប្រកបដោយជោគជ័យ៕ តាម vovworld.vn/km-KH Tags: រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង APEC វៀតណាម ២០២៧

វាយតម្លៃលើលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល APEC លើកទី៣៣ និងការងារទ្វេភាគីនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហ័យ ទ្រុង បានអះអាងថា លទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ រួមចំណែកលើកកម្ពស់ឋានៈរបស់វៀតណាម ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏អំណោយផលសម្រាប់ឆ្នាំ APEC វៀតណាម ២០២៧។ ដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ទ្រុង (រូបភាព៖ TTXVN)យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យទ្រុង សប្តាហ៍កំពូល APEC ២០២៦ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វេទិកានេះក្នុងការជំរុញកិច្ចសន្ទនា ការតភ្ជាប់សេដ្ឋកិច្ចនិងការពង្រឹងទំនុកចិត្តក្នុងតំបន់។ លោករដ្ឋមន្ត្រី ឡេហ័យ ទ្រុង បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការកសាងឯកសារនានា លើកសំណើគំនិតផ្តួចផ្តើម និងជំរុញការឯកភាពរួម។ នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC ព្រមទាំងបានឧទ្ទេសនាមអំពីទិសដៅអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ប្រទេសជាតិ។ជាពិសេស វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ជាផ្លូវការក្រោមមូលបទ “រួមគ្នាកសាងយុគសម័យថ្មីប្រកបដោយភាពខ្លួនទីពឹងខ្លួន នវានុវត្តន៍ និងវិបុលភាពរួម” ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ជំរុញពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង បានឱ្យដឹងថា ជំនួបរវាងថ្នាក់ដឹកនាំវៀតណាមនិងចិន សម្រេចបានការយល់ដឹងរួមដ៏សំខាន់ជាច្រើន ស្តីពីការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្រប។ កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានខេត្តក្វាងទុង (Guangdong) និងខេត្តយូណាន (Yunnan) ក៏ត្រូវបានជំរុញផងដែរ ដោយផ្តោតលើការវិនិយោគបច្ចេកវិទ្យាខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ផ្លូវដែក ភស្តុភារកម្ម (Logistics) និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន។យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង លទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ព្រមទាំងពង្រីកលំហសហប្រតិបត្តិការ បង្កើតកម្លាំងចលករដើម្បីវៀតណាមបំពេញតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ប្រកបដោយជោគជ័យ៕
អត្ថបទផ្សេងទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន21/11/2026ព័ត៌មាននារសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានរៀបចំសន្និសីទសារព័ត៌មាននៅសេតវិមាន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) និងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន។ វៀតណាម – អាស៊ែបៃហ្សង់ចេញសេចក្តីថ្លែងការណ៍រួម ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ21/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់21/11/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងវៀតណាមនិងខេត្តយូណាន ប្រទេសចិន20/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ និងភរិយា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម20/11/2026ព័ត៌មានទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦៖ អាវផាយប្រាំផ្ទាំងនិទានរឿងរ៉ាវវប្បធម៌វៀតណាម នៅកាណាដា20/11/2026ព័ត៌មានយុវជនវៀតណាម - ចិន នឹងបើកទំព័រដំណើរមិត្តភាពថ្មីមួយ20/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត