សក្តានុពលមូលដ្ឋាន រដូវប្រមូលផលផ្លែមននៅហេបធ្វឹន (Hiep Thuan) 14/05/2018 នៅខែមេសាជារៀងរាល់ឆ្នាំ វាលដាំដំណាំមននៅលើភូមិសាស្រ្តឃុំហេបធ្វឹន (Hiep Thuan) ស្រុកភុកថ័រ (Phuc Tho) (ហាណូយ) កំពុងទុំស្រុះលាបពណ៌ក្រហមគ្រប់ដណ្តប់ទៅលើវាលស្រែ ជាសញ្ញាមួយប្រកាសឲ្យដឹងថាដល់រដូវប្រមូលផលថ្មីហើយ។ ដោយសារការអភិវឌ្ឍនូវទម្រង់រូបភាពដាំដំណាំមន តាំងពី៣ - ៤ឆ្នាំមកនេះ ជីវភាពរស់នៅរបស់ប្រជាជននៅលើភូមិសាស្រ្ត បានផ្លាស់ប្តូរយ៉ាងសកម្ម។ តាមការណែនាំពីប្រជាជននៅលើភូមិសាស្រ្ត យើងខ្ញុំក៏បានទៅដល់តំបន់វាលស្រែកំពុងប្រមូលផលផ្លែមនរបស់បងប្អូនប្រជាកសិករឃុំហេបធ្វឹន (Hiep Thuan) នៅឆ្នេរជាយទន្លេដាយ (Day)។ ប្រជាកសិករនៅទីនេះ កំពុងហូបបាយថ្ងៃត្រង់នៅនឹងចម្ការយ៉ាងប្រញាប់ ដើម្បីប្រមូលផលឲ្យទាន់ពេលជូនឈ្មួញដែលមកប្រមូលទិញនៅពេលរសៀល។ បងដូរធ្វឹនយ៉ូវ (Do Thuan Dau) ហូបបាយបណ្តើរ បរិយាយបណ្តើរថា៖ “ឆ្នាំនេះមនមិនអំណោយផលដូចឆ្នាំមុន តែមានតម្លៃខ្ពស់ជាងឆ្នាំមុន៣ដង។ ឆ្នាំមុនលក់ផ្លែមនមួយគីឡូក្រាមបានត្រឹមតែ៥០០០ដុង ប៉ុន្តែឆ្នាំនេះ តម្លៃលក់ផ្លែមនបានពី១៦០០០ - ២០០០០ដុងក្នុងមួយគីឡូក្រាម ដូចនេះយើងខ្ញុំសប្បាយចិត្តណាស់។” វាលដាំដំណាំមនឃុំហេបធ្វឹន (Hiep Thuan) ប្រមូលផ្តុំនៅតំបន់ដីក្រុមទី៧ និងក្រុមទី៨ ដោយមានគ្រួសារដាំដំណាំមនចំនួន៣០។ បានដឹងថា នៅរដូវប្រមូលផលជាមធ្យមរៀងរាល់ថ្ងៃ គ្រួសារនីមួយៗប្រមូលផលផ្លែមនបាន៥០គីឡូក្រាមទៅដល់១០០គីឡូក្រាម ផ្ទះណាមានដើមមនទុំច្រើន តែងប្រមូលផលបានផ្លែមនពី ១,៥ - ២០០ គីឡូក្រាម។ ចម្ការមនឃុំហេបធ្វឹន (Hiep Thuan) (ហាណូយ) ស្ថិតនៅលើផ្ទៃដីទូលាយប្រហែល២ហិកតា បានចែកជូនឲ្យ ១៤គ្រួសារដាំដំណាំមន និងប្រមូលផលជារៀងរាល់ឆ្នាំ។ ការងារប្រមូលផលផ្លែមនទាមទារភាពប្រុងប្រយ័ត្ន មិនធ្វើឲ្យម៉ត់ផ្លែ ប្រជាកសិករស្រាលដៃ រុញទងផ្លែមនផ្ទុយ នឹងមែកគឺអាចបេះបាន។ ផ្លែមនដើមរដូវធំល្អ ផ្លែទុំមានពណ៌ពាក់កណ្តាលក្រហមពាក់កណ្តាលខ្មៅ។ កញ្ចុំផ្លែមន។ ប្រជាកសិករប្រមូលផល ទៅតាមដំណើរទុំរបស់ផ្លែ ពេលប្រមូលផលផ្លែទុំក្នុងមួយកញ្ចុំដែលមានផ្លែខ្ចី និងផ្លែជិតទុំ ត្រូវប្រុងប្រយ័ត្នមិនធ្វើឲ្យផ្លែទាំងនេះធ្លាក់។ ផ្លែមនដើមរដូវធំល្អ ផ្លែទុំមានពណ៌ពាក់កណ្តាលក្រហមពាក់កណ្តាលខ្មៅ។ ប្រជាកសិករត្រូវប្រុងប្រយ័ត្នមែនទែន ជៀសវៀងធ្វើម៉ត់ផ្លែ។ ផ្លែមនទុំអាចហូបនៅនឹងកន្លែង ឬត្រាំធ្វើជាទឹកផ្លែឈើ ជួនកាលមានគុណភាពធ្វើជាឱសថទៀតផង។ ការប្រមូលផលផ្លែមនមានតែធ្វើដោយផ្ទាល់ដៃ ទើបទិន្នផលមិនខ្ពស់ប៉ុន្មាន កម្មករពីរនាក់ធ្វើការ ពេញមួយថ្ងៃប្រមូលផលបានតែ៥០គីឡូក្រាម។ មានដើមមនខ្លះខ្ពស់ហួសក្បាលមនុស្ស កសិករត្រូវប្រើជណ្តើរ ឬឈរលើជើងតាំង ដើម្បីបេះផ្លែ។ ផ្លែមនទុំយង់ បានប្រមូលផលរួច រងចាំជញ្ជូនទៅប្រើប្រាស់។ មុនពេលខ្ចប់ដាក់ក្នុងធុងស្នោរ បញ្ជូនទៅឈ្មួញ ផ្លែមនដែលបានប្រមូលផលត្រូវដាក់នៅទីកន្លែង មានខ្យល់រំហើយ ជៀសពន្លឺព្រះអាទិត្យ។ ឈ្មួញចូលទៅដល់នឹងចម្ការប្រមូលទិញពីកសិករដាំដំណាំមន។ កសិករសម្រាកក្នុងចម្ការមន ត្រៀមបន្តប្រមូលផលផ្លែមនទុំនៅពេលរសៀល។ អ្នកមីង ដូធីថាំង (Do Thi Thang) កំពុងឃ្មាតខ្មីក្បែរមែកមនមានផ្លែប្រក់មែនឲ្យដឹងថា៖ គ្រួសារអ្នកមីងដាំដំណាំមនបាន៣ឆ្នាំហើយ ដាំបានចំនួន៣០ដើម នៅលើផ្ទៃដីប្រហែល៧០០ម៉ែត្រការេ។ ការងារអនុវត្តធ្វើជាផលិតផលបម្រើជីវភាពប្រចាំថ្ងៃដូចជាត្រណាប់ផ្លែមន siro ផ្លែមន ស្រាផ្លែមន ទឹកដោះផ្លែមន…។ល។ ទើបផលិតផលផ្លែមនឃុំហេបធ្វឹន (Hiep Thuan) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពេញនិយម និងបានផ្គត់ផ្គង់ទៅគ្រប់ទីកន្លែងតាមខេត្តទីក្រុងជិតខាង។ “លំបាកថែទាំ នៅពេលដើមមនចេញស្លឹកចេញមែក ពីព្រោះក្រោយមួយរដូវប្រមូលផល ពួកគាត់តែងកាប់មែកចោល និងដាក់ជីរថែទាំឲ្យដើមឆាប់ធំ។ មកដល់ខែ១២ចន្ទគតិ ដើមមនចាប់ផ្តើមចេញផ្កា យើងគ្រាន់តែស្រោចទឹករហូតដល់ចេញផ្លែ។ តែឥឡូវសុទ្ធតែផលិតតាមបែបសុវត្ថិភាព ដូចនេះដំណាំមននៅទីនេះ ក៏ធ្វើតាមបែបនេះដែរ។ ពីព្រោះមិនត្រឹមតែទុកលក់ នៅទាំងទុកសម្រាប់គ្រួសារប្រើប្រាស់ទៀត” អ្នកមីងគាត់នេះនិយាយដូចនេះ។ ត្រូវឱនក្បាលទាបចុះ យើងខ្ញុំទើបអាចជ្រៀតឆ្លងកញ្ចុំផ្លែមនប្រក់ជាប់មែក ដើម្បីធ្វើដំណើរពីចម្ការនេះទៅចម្ការនោះរបស់គ្រួសារដទៃ។ មានប្រការពិសេស គឺនៅលើមែកតែមួយប៉ុណ្ណោះ តែប្រភេទផ្លែឈើនេះបែរជាទុំមិនស្មើគ្នាទៅវិញ ផ្លែទុំផ្លែខ្ចីលាយចម្រុះ។ ហេតុនោះ ទាមទារអ្នកប្រមូលផលត្រូវហ្មត់ចត់ អត់ធន់ប្រឡេះបន្តបន្ទាប់ ពីទាបទៅខ្ពស់ ពីគល់នេះឆ្លងទៅគល់នោះ ទើបមិនបន្សល់ផ្លែទុំនិងជៀសវៀងម៉ត់ផ្លែ។ ពីព្រោះផ្លែទុំឆាប់រហ័ស ត្រូវបេះក្នុងថ្ងៃ ជៀសវៀងជ្រុះម៉ត់ ដូចនេះមនុស្សយ៉ាងច្រើនត្រូវប្រជុំគ្នានៅវាលដំណាំមនរួម របស់គ្រួសារទូទៅ។ បរិយកាសប្រមូលផលមមាញឹកនៅទីនេះ ពេលអ្នកបេះផ្លែមនពេញកញ្ឆែរ បែរជាពឹងអ្នកនាំចេញទៅទីកន្លែងប្រមូលផ្តុំ សម្រាប់ឈ្មួញមកទិញ។ នៅរដូវប្រមូលផល គ្រួសារដាំដំណាំមននីមួយៗ ត្រូវជួលអ្នកបេះដោយតម្លៃពលកម្មប្រហែល២០០ពាន់ដុងក្នុងម្នាក់។ អ្នកមីង ដូធីហ៊ង (Do Thi Hong) មានដើមមនចំនួន៤០ដើមនៅក្រុមទី៧ចែករំលែកថា៖ “ផ្ទះខ្ញុំត្រូវជួលកម្មករពី៥ - ៦នាក់ បេះមិនឈប់ដៃតាំងពីម៉ោង៧ ទៅដល់ម៉ោង៥រសៀល។ ទើបបេះនៅដើមរដូវបាន៥ថ្ងៃ តែក៏មានសំណាង រាល់ថ្ងៃតែងមានឈ្មួញមកប្រមូលទិញទាំងអស់ ទូទាត់ថវិការប្រាក់ចំណាយ គ្រួសារក៏នៅមានប្រាក់ចំណូលពី៣៥ - ៤០លានដុងរួចទៅហើយ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត

នៅខែមេសាជារៀងរាល់ឆ្នាំ វាលដាំដំណាំមននៅលើភូមិសាស្រ្តឃុំហេបធ្វឹន (Hiep Thuan) ស្រុកភុកថ័រ (Phuc Tho) (ហាណូយ) កំពុងទុំស្រុះលាបពណ៌ក្រហមគ្រប់ដណ្តប់ទៅលើវាលស្រែ ជាសញ្ញាមួយប្រកាសឲ្យដឹងថាដល់រដូវប្រមូលផលថ្មីហើយ។ ដោយសារការអភិវឌ្ឍនូវទម្រង់រូបភាពដាំដំណាំមន តាំងពី៣ - ៤ឆ្នាំមកនេះ ជីវភាពរស់នៅរបស់ប្រជាជននៅលើភូមិសាស្រ្ត បានផ្លាស់ប្តូរយ៉ាងសកម្ម។ តាមការណែនាំពីប្រជាជននៅលើភូមិសាស្រ្ត យើងខ្ញុំក៏បានទៅដល់តំបន់វាលស្រែកំពុងប្រមូលផលផ្លែមនរបស់បងប្អូនប្រជាកសិករឃុំហេបធ្វឹន (Hiep Thuan) នៅឆ្នេរជាយទន្លេដាយ (Day)។ ប្រជាកសិករនៅទីនេះ កំពុងហូបបាយថ្ងៃត្រង់នៅនឹងចម្ការយ៉ាងប្រញាប់ ដើម្បីប្រមូលផលឲ្យទាន់ពេលជូនឈ្មួញដែលមកប្រមូលទិញនៅពេលរសៀល។ បងដូរធ្វឹនយ៉ូវ (Do Thuan Dau) ហូបបាយបណ្តើរ បរិយាយបណ្តើរថា៖ “ឆ្នាំនេះមនមិនអំណោយផលដូចឆ្នាំមុន តែមានតម្លៃខ្ពស់ជាងឆ្នាំមុន៣ដង។ ឆ្នាំមុនលក់ផ្លែមនមួយគីឡូក្រាមបានត្រឹមតែ៥០០០ដុង ប៉ុន្តែឆ្នាំនេះ តម្លៃលក់ផ្លែមនបានពី១៦០០០ - ២០០០០ដុងក្នុងមួយគីឡូក្រាម ដូចនេះយើងខ្ញុំសប្បាយចិត្តណាស់។” វាលដាំដំណាំមនឃុំហេបធ្វឹន (Hiep Thuan) ប្រមូលផ្តុំនៅតំបន់ដីក្រុមទី៧ និងក្រុមទី៨ ដោយមានគ្រួសារដាំដំណាំមនចំនួន៣០។ បានដឹងថា នៅរដូវប្រមូលផលជាមធ្យមរៀងរាល់ថ្ងៃ គ្រួសារនីមួយៗប្រមូលផលផ្លែមនបាន៥០គីឡូក្រាមទៅដល់១០០គីឡូក្រាម ផ្ទះណាមានដើមមនទុំច្រើន តែងប្រមូលផលបានផ្លែមនពី ១,៥ - ២០០ គីឡូក្រាម។ ចម្ការមនឃុំហេបធ្វឹន (Hiep Thuan) (ហាណូយ) ស្ថិតនៅលើផ្ទៃដីទូលាយប្រហែល២ហិកតា បានចែកជូនឲ្យ ១៤គ្រួសារដាំដំណាំមន និងប្រមូលផលជារៀងរាល់ឆ្នាំ។ ការងារប្រមូលផលផ្លែមនទាមទារភាពប្រុងប្រយ័ត្ន មិនធ្វើឲ្យម៉ត់ផ្លែ ប្រជាកសិករស្រាលដៃ រុញទងផ្លែមនផ្ទុយ នឹងមែកគឺអាចបេះបាន។ ផ្លែមនដើមរដូវធំល្អ ផ្លែទុំមានពណ៌ពាក់កណ្តាលក្រហមពាក់កណ្តាលខ្មៅ។ កញ្ចុំផ្លែមន។ ប្រជាកសិករប្រមូលផល ទៅតាមដំណើរទុំរបស់ផ្លែ ពេលប្រមូលផលផ្លែទុំក្នុងមួយកញ្ចុំដែលមានផ្លែខ្ចី និងផ្លែជិតទុំ ត្រូវប្រុងប្រយ័ត្នមិនធ្វើឲ្យផ្លែទាំងនេះធ្លាក់។ ផ្លែមនដើមរដូវធំល្អ ផ្លែទុំមានពណ៌ពាក់កណ្តាលក្រហមពាក់កណ្តាលខ្មៅ។ ប្រជាកសិករត្រូវប្រុងប្រយ័ត្នមែនទែន ជៀសវៀងធ្វើម៉ត់ផ្លែ។ ផ្លែមនទុំអាចហូបនៅនឹងកន្លែង ឬត្រាំធ្វើជាទឹកផ្លែឈើ ជួនកាលមានគុណភាពធ្វើជាឱសថទៀតផង។ ការប្រមូលផលផ្លែមនមានតែធ្វើដោយផ្ទាល់ដៃ ទើបទិន្នផលមិនខ្ពស់ប៉ុន្មាន កម្មករពីរនាក់ធ្វើការ ពេញមួយថ្ងៃប្រមូលផលបានតែ៥០គីឡូក្រាម។ មានដើមមនខ្លះខ្ពស់ហួសក្បាលមនុស្ស កសិករត្រូវប្រើជណ្តើរ ឬឈរលើជើងតាំង ដើម្បីបេះផ្លែ។ ផ្លែមនទុំយង់ បានប្រមូលផលរួច រងចាំជញ្ជូនទៅប្រើប្រាស់។ មុនពេលខ្ចប់ដាក់ក្នុងធុងស្នោរ បញ្ជូនទៅឈ្មួញ ផ្លែមនដែលបានប្រមូលផលត្រូវដាក់នៅទីកន្លែង មានខ្យល់រំហើយ ជៀសពន្លឺព្រះអាទិត្យ។ ឈ្មួញចូលទៅដល់នឹងចម្ការប្រមូលទិញពីកសិករដាំដំណាំមន។ កសិករសម្រាកក្នុងចម្ការមន ត្រៀមបន្តប្រមូលផលផ្លែមនទុំនៅពេលរសៀល។ អ្នកមីង ដូធីថាំង (Do Thi Thang) កំពុងឃ្មាតខ្មីក្បែរមែកមនមានផ្លែប្រក់មែនឲ្យដឹងថា៖ គ្រួសារអ្នកមីងដាំដំណាំមនបាន៣ឆ្នាំហើយ ដាំបានចំនួន៣០ដើម នៅលើផ្ទៃដីប្រហែល៧០០ម៉ែត្រការេ។ ការងារអនុវត្តធ្វើជាផលិតផលបម្រើជីវភាពប្រចាំថ្ងៃដូចជាត្រណាប់ផ្លែមន siro ផ្លែមន ស្រាផ្លែមន ទឹកដោះផ្លែមន…។ល។ ទើបផលិតផលផ្លែមនឃុំហេបធ្វឹន (Hiep Thuan) ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពេញនិយម និងបានផ្គត់ផ្គង់ទៅគ្រប់ទីកន្លែងតាមខេត្តទីក្រុងជិតខាង។ “លំបាកថែទាំ នៅពេលដើមមនចេញស្លឹកចេញមែក ពីព្រោះក្រោយមួយរដូវប្រមូលផល ពួកគាត់តែងកាប់មែកចោល និងដាក់ជីរថែទាំឲ្យដើមឆាប់ធំ។ មកដល់ខែ១២ចន្ទគតិ ដើមមនចាប់ផ្តើមចេញផ្កា យើងគ្រាន់តែស្រោចទឹករហូតដល់ចេញផ្លែ។ តែឥឡូវសុទ្ធតែផលិតតាមបែបសុវត្ថិភាព ដូចនេះដំណាំមននៅទីនេះ ក៏ធ្វើតាមបែបនេះដែរ។ ពីព្រោះមិនត្រឹមតែទុកលក់ នៅទាំងទុកសម្រាប់គ្រួសារប្រើប្រាស់ទៀត” អ្នកមីងគាត់នេះនិយាយដូចនេះ។ ត្រូវឱនក្បាលទាបចុះ យើងខ្ញុំទើបអាចជ្រៀតឆ្លងកញ្ចុំផ្លែមនប្រក់ជាប់មែក ដើម្បីធ្វើដំណើរពីចម្ការនេះទៅចម្ការនោះរបស់គ្រួសារដទៃ។ មានប្រការពិសេស គឺនៅលើមែកតែមួយប៉ុណ្ណោះ តែប្រភេទផ្លែឈើនេះបែរជាទុំមិនស្មើគ្នាទៅវិញ ផ្លែទុំផ្លែខ្ចីលាយចម្រុះ។ ហេតុនោះ ទាមទារអ្នកប្រមូលផលត្រូវហ្មត់ចត់ អត់ធន់ប្រឡេះបន្តបន្ទាប់ ពីទាបទៅខ្ពស់ ពីគល់នេះឆ្លងទៅគល់នោះ ទើបមិនបន្សល់ផ្លែទុំនិងជៀសវៀងម៉ត់ផ្លែ។ ពីព្រោះផ្លែទុំឆាប់រហ័ស ត្រូវបេះក្នុងថ្ងៃ ជៀសវៀងជ្រុះម៉ត់ ដូចនេះមនុស្សយ៉ាងច្រើនត្រូវប្រជុំគ្នានៅវាលដំណាំមនរួម របស់គ្រួសារទូទៅ។ បរិយកាសប្រមូលផលមមាញឹកនៅទីនេះ ពេលអ្នកបេះផ្លែមនពេញកញ្ឆែរ បែរជាពឹងអ្នកនាំចេញទៅទីកន្លែងប្រមូលផ្តុំ សម្រាប់ឈ្មួញមកទិញ។ នៅរដូវប្រមូលផល គ្រួសារដាំដំណាំមននីមួយៗ ត្រូវជួលអ្នកបេះដោយតម្លៃពលកម្មប្រហែល២០០ពាន់ដុងក្នុងម្នាក់។ អ្នកមីង ដូធីហ៊ង (Do Thi Hong) មានដើមមនចំនួន៤០ដើមនៅក្រុមទី៧ចែករំលែកថា៖ “ផ្ទះខ្ញុំត្រូវជួលកម្មករពី៥ - ៦នាក់ បេះមិនឈប់ដៃតាំងពីម៉ោង៧ ទៅដល់ម៉ោង៥រសៀល។ ទើបបេះនៅដើមរដូវបាន៥ថ្ងៃ តែក៏មានសំណាង រាល់ថ្ងៃតែងមានឈ្មួញមកប្រមូលទិញទាំងអស់ ទូទាត់ថវិការប្រាក់ចំណាយ គ្រួសារក៏នៅមានប្រាក់ចំណូលពី៣៥ - ៤០លានដុងរួចទៅហើយ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត
អត្ថបទផ្សេងទៀត «កោះពេជ្រ» - ភូក្វឹក (Phu Quoc) អាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 202705/09/2026សក្តានុពលមូលដ្ឋាននាខែកញ្ញានេះ តំបន់ពិសេសភូក្វឹក (Phu Quoc) (ខេត្តអានយ៉ាង (An Giang)) ឈានចូលរដូវកាលដែលសមុទ្រស្រស់ស្អាត។ រដូវទាំងបួននៅវាលស្រែវៀតណាម15/08/2026សក្តានុពលមូលដ្ឋានការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព14/06/2026សក្តានុពលមូលដ្ឋានម្ចាស់ការប្រើបច្ចេកទេស លើកកម្ពស់តម្លៃកសិផល11/05/2026សក្តានុពលមូលដ្ឋានខេត្ត អានយ៉ាង កសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល"07/05/2026សក្តានុពលមូលដ្ឋានកសិកម្មបច្ចេកវិទ្យាខ្ពស់បង្កើនតម្លៃផលិតផលពិសេសប្រចាំតំបន់នៅខេត្ត ភូ ថ09/04/2026សក្តានុពលមូលដ្ឋានរបរផលិតស្ករត្នោតដ៏ផ្អែមត្រជាក់របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ19/03/2026សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត