• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

ទិដ្ឋភាពនៃពិធីបើក។ រូបថត៖ VNA

ពិធីបើកនេះត្រូវបានដឹកនាំដោយប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA-៤៧ Faustino “Bojie” G. Dy III ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសជាសមាជិក សភាសង្កេតការណ៍ លេខាធិការដ្ឋាន AIPA លេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយស និងដៃគូអភិវឌ្ឍន៍របស់ AIPA។ មុនពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន រួមជាមួយប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក បានអញ្ជើញថតរូបអនុស្សាវរីយ៍រួមគ្នា។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្ញើសារលិខិតជូនចំពោះមហាសន្និបាត AIPA-៤៧។ ដោយអះអាងថា ការអភិវឌ្ឍរបស់វៀតណាមតែងតែផ្សារភ្ជាប់ជាមួយវិបុលភាពរួមរបស់អាស៊ាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយសភានៃបណ្តាប្រទេសជាសមាជិក រួមចំណែកកាន់តែជាក់ស្តែងថែមទៀតក្នុងសកម្មភាពរបស់ AIPA ដើម្បីរួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងយកប្រជាជនជាស្នូល។

ប្រធានរដ្ឋសភា ត្រឹនថាញ់មិន ថតរូបជាក្រុមជាមួយប្រធានគណៈប្រតិភូសភាមកពីប្រទេសសមាជិក។ រូបថត៖ VNA

 

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី ១ នៃមហាសន្និបាត AIPA-៤៧៕

តាម​ vovworld.vn/km-KH/

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងបណ្តាប្រទេសអាស៊ាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងបណ្តាប្រទេសអាស៊ាន

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) និងប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញពិសាអាហារពេលព្រឹកការងាររួមគ្នា។

Top