នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។
អង្គសន្និបាតបានធ្វើការបោះឆ្នោតអនុម័តលើកម្មវិធី និងបទប្បញ្ញត្តិនៃមហាសន្និបាត។ រូបថត៖ VOV
នារសៀលថ្ងៃដដែល អង្គសន្និបាតបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន នីតិកាលទី១៣ អាណត្តិឆ្នាំ២០២៦-២០៣១ និងបានរៀបចំវេទិកាចំនួន៥ដើម្បីពិភាក្សានិងផ្តល់យោបល់លើឯកសារនៃមហានសន្និបាត ដោយប្រធានបទស្តីពីការពង្រីកសេចក្តីប្រាថ្នារបស់យុវជនក្នុងការចូលរួមចំណែក ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើសមាហរណកម្មអន្តរជាតិ កែទម្រង់ខ្លឹមសារនិងសកម្មភាពរបស់សម្ព័ន្ធយុវជនក្នុងស្ថានភាពថ្មី។ លេខាសម្ព័ន្ធយុវជននៃសារជីវកម្មប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) លោក ង្វៀន ក្វាងឡុង បានចែករំលែកថា៖
«ខ្ញុំសង្ឃឹមថានៅក្នុងមហាសន្និបាតលើកនេះ បណ្តាអង្គការយុវជននឹងអាចពង្រីកសមត្ថភាពនវានុវត្តន៍ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយរួមចំណែកដល់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ ជាពិសេស ពង្រីកតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់យុវជនក្នុងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលសហគមន៍ ចូលរួមក្នុងការជួយប្រជាជនក្នុងការដំឡើង និងប្រើប្រាស់ផលិតផលនិងសេវាកម្មឌីជីថល។ លើសពីនេះ ហ្វឹកហ្វឹននិងបណ្តុះបណ្តាលជំនាញឌីជីថល និងសន្តិសុខព័ត៌មានសម្រាប់សមាជិកសម្ព័ន្ធពយុវជនដើម្បីឱ្យយុវជនអាចពង្រីកតួនាទីរបស់ខ្លួនក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ»។
មហាសន្និបាតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៥ ខែមិថុនា ជាមួយនឹងពាក្យស្លោក “ប្ញទ្ធានុភាព ខ្លួនទីពឹងខ្លួន- ដើរជួរមុខនវានុវត្តន៍ - សេចក្តីប្រាថ្នាចូលរួមចំណែក - ការធ្វើជាម្ចាស់នៃអនាគត”។ មហាសន្និបាតមានភារកិច្ចឱ្យវាយតម្លៃលទ្ធផលនៃការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជនក្នុងអាណត្តិឆ្នាំ ២០២២-២០២៦; កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; ពិចារណាកែលម្អនិងបំពេញបន្ថែម ធម្មនុញ្ញសម្ព័ន្ធយុវជន និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នីតិកាលទី ១៣៕
តាម vovworld.vn/km-KH