ព័ត៌មាន មហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា 15/06/2026 នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានធ្វើសន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ សន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ (រូបថត៖ VOV)ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ង្វៀន មិញទ្រៀត លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន និងជាប្រធានសមាគមនិស្សិតវៀតណាម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់អង្គការសម្ព័ន្ធយុវជន ហើយជាពិធីបុណ្យដ៏ធំមួយសម្រាប់យុវវ័យទូទាំងប្រទេស។ មហាសន្និបាតនឹងផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖ ការបូកសរុប វាយតម្លៃការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២២-២០២៦; ការកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២៦-២០៣១; បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជននីតិកាលទី១៣។ មហាសន្និបាត នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូផ្លូវការចំនួន ៧៨៦ នាក់ ដែលតំណាងឱ្យសមាជិកសម្ព័ន្ធយុវជន និងយុវជនវៀតណាមចំនួន ២១,៦លាននាក់ នៅទាំងក្នុងស្រុក និងក្រៅប្រទេស រួមទាំងប្រតិភូចំនួន ១៤៤នាក់ ជាជនជាតិភាគតិច និងប្រតិភូចំនួន ២នាក់ តំណាងឱ្យយុវជនវៀតណាមនៅក្រៅប្រទេស៕ តាម vovworld.vn/km-KH Tags:គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន មហាសន្និបាត

នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានធ្វើសន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ សន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ (រូបថត៖ VOV)ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ង្វៀន មិញទ្រៀត លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន និងជាប្រធានសមាគមនិស្សិតវៀតណាម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់អង្គការសម្ព័ន្ធយុវជន ហើយជាពិធីបុណ្យដ៏ធំមួយសម្រាប់យុវវ័យទូទាំងប្រទេស។ មហាសន្និបាតនឹងផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖ ការបូកសរុប វាយតម្លៃការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២២-២០២៦; ការកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២៦-២០៣១; បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជននីតិកាលទី១៣។ មហាសន្និបាត នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូផ្លូវការចំនួន ៧៨៦ នាក់ ដែលតំណាងឱ្យសមាជិកសម្ព័ន្ធយុវជន និងយុវជនវៀតណាមចំនួន ២១,៦លាននាក់ នៅទាំងក្នុងស្រុក និងក្រៅប្រទេស រួមទាំងប្រតិភូចំនួន ១៤៤នាក់ ជាជនជាតិភាគតិច និងប្រតិភូចំនួន ២នាក់ តំណាងឱ្យយុវជនវៀតណាមនៅក្រៅប្រទេស៕
អត្ថបទផ្សេងទៀត កិច្ចការបរទេសរបស់រដ្ឋសភាត្រូវអនុវត្តន៍ដោយសមកាលកម្មជាមួយនឹងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងការទូតប្រជាជន15/06/2026ព័ត៌មានលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា ជ្រួតជ្រាបឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេសជាតិ។ វៀតណាមនិងចិន ជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការជាក់ស្តែង15/06/2026ព័ត៌មានអេហ្ស៊ីបជំរុញការអនុវត្តអនុសញ្ញាហាណូយស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត15/06/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម កាន់តំណែងជាប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ15/06/2026ព័ត៌មានពិធីបើកព្រឹត្តិការណ៍ World Cupឆ្នាំ ២០២៦៖ ពណ៌ទាំងបីនៃអាមេរិកខាងជើង15/06/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី14/06/2026ព័ត៌មានគយវៀតណាមធ្វើជាសហប្រធានកិច្ចចរចាសំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង AKFTA14/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត