ព័ត៌មាន មហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា 15/06/2026 នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានធ្វើសន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ សន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ (រូបថត៖ VOV)ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ង្វៀន មិញទ្រៀត លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន និងជាប្រធានសមាគមនិស្សិតវៀតណាម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់អង្គការសម្ព័ន្ធយុវជន ហើយជាពិធីបុណ្យដ៏ធំមួយសម្រាប់យុវវ័យទូទាំងប្រទេស។ មហាសន្និបាតនឹងផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖ ការបូកសរុប វាយតម្លៃការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២២-២០២៦; ការកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២៦-២០៣១; បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជននីតិកាលទី១៣។ មហាសន្និបាត នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូផ្លូវការចំនួន ៧៨៦ នាក់ ដែលតំណាងឱ្យសមាជិកសម្ព័ន្ធយុវជន និងយុវជនវៀតណាមចំនួន ២១,៦លាននាក់ នៅទាំងក្នុងស្រុក និងក្រៅប្រទេស រួមទាំងប្រតិភូចំនួន ១៤៤នាក់ ជាជនជាតិភាគតិច និងប្រតិភូចំនួន ២នាក់ តំណាងឱ្យយុវជនវៀតណាមនៅក្រៅប្រទេស៕

នាព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានធ្វើសន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ សន្និសីទសារព័ត៌មាន អំពីមហាសន្និបាតទូទាំងប្រទេសលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្រាប់អាណត្តិ២០២៦-២០៣១។ (រូបថត៖ VOV)ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ង្វៀន មិញទ្រៀត លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន និងជាប្រធានសមាគមនិស្សិតវៀតណាម បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់អង្គការសម្ព័ន្ធយុវជន ហើយជាពិធីបុណ្យដ៏ធំមួយសម្រាប់យុវវ័យទូទាំងប្រទេស។ មហាសន្និបាតនឹងផ្តោតលើខ្លឹមសារសំខាន់ៗ រួមមាន៖ ការបូកសរុប វាយតម្លៃការងារសម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២២-២០២៦; ការកំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជន និងកុមារក្នុងអាណត្តិ២០២៦-២០៣១; បោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជននីតិកាលទី១៣។ មហាសន្និបាត នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូផ្លូវការចំនួន ៧៨៦ នាក់ ដែលតំណាងឱ្យសមាជិកសម្ព័ន្ធយុវជន និងយុវជនវៀតណាមចំនួន ២១,៦លាននាក់ នៅទាំងក្នុងស្រុក និងក្រៅប្រទេស រួមទាំងប្រតិភូចំនួន ១៤៤នាក់ ជាជនជាតិភាគតិច និងប្រតិភូចំនួន ២នាក់ តំណាងឱ្យយុវជនវៀតណាមនៅក្រៅប្រទេស៕