រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan ដឹកនាំកិច្ចប្រជុំ (រូបថត៖ Al-Arabiya)
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីការទូតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ស៊ីរី អារ៉ាប់រួម (UAE) កាតា គុយវ៉ែត អូម៉ង់ បារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី លីបង់ តួកគី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប (EU)។ នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការដកទណ្ឌកម្មលើប្រទេសស៊ីរី ក៏ដូចជាជំហានដើម្បីគាំទ្រប្រជាជនស៊ីរី និងជួយពួកគេក្នុងការកសាងរដ្ឋអារ៉ាប់ ឯកភាព ឯករាជ្យ និងសុវត្ថិភាពសម្រាប់ពលរដ្ឋទាំងអស់ ដោយគ្មានអំពើភេរវកម្មនិងការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដី។
ក្រុមអ្នកការទូតដែលចូលរួមកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតបានស្វាគមន៍ចំពោះវិធានការវិជ្ជមានដែលធ្វើឡើងដោយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី រួមទាំងការរក្សាស្ថាប័នរដ្ឋ ការផ្តួចផ្តើមការសន្ទនារវាងភាគីផ្សេងៗគ្នា និងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕