• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ភាពវិសេសនៃផលិតផលធ្វើអំពីខ្សែស្ពាន់

ជាមួយនឹង​ថ្វី​ដៃដ៏ប៉ិនប្រសប់​ និង ទឹក​ចិត្ត​ស្នេហា​សម្រាប់​ខ្សែ​ស្ពាន់​អត់​វិញ្ញាណ​ បងស្រី ង្វៀន​ ញឹត​មីញ​ផឿង​ (Nguyen Nhat Minh Phuong) បាន​កម្លាយ​វា​​ទៅជា​ផលិតផល​សិល្បៈ​ពិ​សេស ដែល​បាន​មិត្ត​ភក្តិ​​បរទេសពេញ​​ចិត្ត​។ ជាង​នេះ​ទៅ​ទៀត​ នេះ​នៅ​ជា​ឱកាស​អភិវឌ្ឍន៍​​សម្រាប់​ជនពិការ​វៀតណាម​។​

​​១៣​ឆ្នាំ​មុន​ ពេល​ចាប់​ផ្តើម​ចូល​ចិត្ត​វេញ្ច​ខ្សែស្ពាន់​បង្កើត​ជា​ផលិតផល​ បងស្រី​បាន​​ផឿង (Phuong) បាន​ជួបប្រទះ​​ភាព​លំបាក​យ៉ាង​ច្រើន​ ពីព្រោះ​​ត្រូវ​ការ​​ស្រាវ​ជ្រាវ​​បច្ចេកទេស​​ដោយ​ខ្លួន​ឯង ​សម្រាប់ការ​ផលិត​​ មិន​ត្រឹម​​តែប៉ុណ្ណោះទេ​​ នៅ​​ជួប​ភាព​រើស​អើងពី​​សំណាក់​បង​ប្អូន​​​រៀន​វិចិត្រសិល្បៈ ​ ពីព្រោះ​បងស្រី​មិន​មាន​ជាអ្នក​វិចិត្រសិល្បៈ​ តែ​ចង់​បង្កើត​ផលិតផល​​វិចិត្រសិល្បៈ​ពិសេស​​។ ប៉ុន្តែ​ បងស្រី​ផឿង​​ (Phuong) ចាត់ទុក​នោះជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ច្នៃប្រឌិត​ មួយ​ជំហាន​ទៅ​មួយ​ជំហាន​ឆ្លង​កាត់​រាល់​ឧបសគ្គ​ កម្លាយ​​​ប្រាថ្នា​របស់​ខ្លួនឱ្យ​ក្លាយជា​ការពិត​ ហើយ​ក៏​ផលិត​បាន​​ផលិតផលអំពី​ខ្សែ​ស្ពាន់​ពិសេស​​ដូច​សព្វថ្ងៃ​។​

ពេល​វេលា​ដំបូង​ ផលិតផល​ផលិត​ចេញ​មានភាព​សាមញ្ញ​ ចម្បង​គឺ​អលង្ការ​​​ប្រើប្រាស់​ប្រចាំ​ថ្ងៃដូចជា៖ ចិញ្ចៀន​ កង​ដៃ ស្រង​ករ​​ជាដើម ជាមួយនឹង​របៀប​ត្រកួញ​​​ត្បាញ​ ការ​ត្រកួញ​​ត្បាញ​​រាល់​លើក​មាន​ខ្សែ​ស្ពាន់​ប្រហែល​២-៣​ទង​​។​ ចំណូល​ចិត្ត​ផង​ មាន​ទេពកោសល្យ​បន្តិច​ផង​ ម្លោះ​ហើយ​​បងស្រី​ផឿង (Phuong) ​គ្រាន់តែ​​បង់រយៈពេល​​​ប្រហែល​១ទៅដល់​២​ម៉ោង​ គឺអាច​​បង្កើត​បាន​ផលិតផល​មួយ​ដូច​ចិត្ត​ចង់បាន​។​

ផលិតផល​ដំបូង​របស់​បងស្រី​ផឿង​ (Phuong) ទុក​សម្រាប់​តែ​ធ្វើជា​អំណោយ​ជូន​មិត្ត​ភក្តិ​ និង សាច់ញាតិ។ ពេល​យក​មក​ដល់​ថ្នាក់រៀន​ មនុស្ស​គ្រប់​គ្នា​​សរសើរ​ស្អាត​ ប្លែក​ភ្នែក ជួនកាល​នៅបាន​កក់​ទិញ​ទៀត​ផង​។ សំឡេង​ល្បី​សាយ​បាន​​ឆ្ងាយ​ យ៉ាង​នេះ​ អតិថិជន​​ចេះតែ​អញ្ជើញ​មក​កក់​ទិញ​​ជា​បន្តបន្ទាប់​ មានទាំង​អតិថិជន​បរទេស​​​​​ដូច​ជា​៖ អាមេរិក ជប៉ុន ហ្វីលីពីន​ New Zealand។ ចាប់តាំងពីនោះ​មក បងស្រីគិត​ដល់​​រក​​ប្រាក់​ចំណូល​ មក​ពីភាព​​ចំណូល​ចិត្ត​របស់​ខ្លួន​។​​


 ផលិត​ផលពិសេស​​ទាំងអស់​​បាន​ធ្វើ​ដោយ​ហត្ថកម្ម​ មកពី​ខ្សែ​ស្ពាន់​នៃ​ពាណិជ្ជសញ្ញា​​ Uma៖



















បន្ទាប់ពី​​ច្រើន​ឆ្នាំ​សន្សំសំចៃ​ និង ដើរ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន មកដល់​សព្វថ្ងៃ​បងស្រី​ផឿង (Phuong) ​បង្កើត​​​បាន​ពាណិជ្ជសញ្ញា​ Uma ជាមួយ​នឹង​ផលិតផល​សិល្បៈ​​ធ្វើ​អំពី​ខ្សែ​ស្ពាន់​ហត្ថកម្ម​ បាន​មិត្តភក្តិ​បរទេស​ពេញ​និយម​។ សព្វថ្ងៃ​ បងស្រី​ និង សហការីជា​ជនពិការ​វៀតណាម​ បាន​បងស្រី​ជ្រើស​រើស​បង្រៀន​ធ្វើ​​​ផលិតផល​បែង​ចែក​ជា៤​ប្រភេទ​រួមមាន​៖ រូបគំនូរ​ អលង្ការ​ ប្រដាប់​តុប​តែង​ គ្រឿង​បន្លាស់។ ក្រៅពីនោះ ​បងស្រី​នៅ​សហការ​នឹង​មិត្ត​បរទេស​មួយ​ចំនួន​ ក្នុងការផលិត​អលង្ការ​សម្រាប់​ទីផ្សារ​បរទេស​។

បង្កប់​ក្នុង​ប្រាណ​ភាព​​ស្រឡាញ់​ចំពោះ​ផ្កា​ឈូក​ និង ព្រះពុទ្ធសាសនា​ ម្លោះហើយ​ស្ទើរ​ទាំង​អស់​ផ្ទាំង​រូបគំនូរ​​ ដែល​បងស្រី​ផឿង (Phuong) បាន​សាង​​សុទ្ធតែ​មាន​ក្បាច់​ផ្កា​ឈូក​​ និង រូប​ព្រះអង្គ​។ ការ​ច្នៃ​ជា​ម៉ូដ​ម៉ាក​ ក្បាច់​រចនា​ និង​របៀប​ធ្វើ​រូប​គំនូរ​ខ្សែ​ស្ពាន់​ សុទ្ធតែ​បាន​បងស្រី​ផឿង​ (Phuong) ជាអ្នក​ទទួល​បន្ទុក​ដោយ​ខ្លួន​ឯង​ បន្ទាប់​មក​ នឹង​ចែក​រំលែ​ក​គំនិត​ដល់សហការី​​របស់​ខ្លួន រួម​សាង​​ស្នាដៃ​។ ជួនកាល​បងស្រី​ក៏​សាង​រូបគំនូរ​មួយ​ចំនួន ​តាម​ហ៊ុង​ស៊ុយ​ដែល​អតិថិជន​កក់​ធ្វើ​។​

“ចង់​ធ្វើ​រូបគំនូរ​ដោយ​ខ្សែ​ស្ពាន់​ ក៏​មិន​ពិបាកណាស់ណាដែរ​។ ដំបូង​​ ត្រូវ​គូរ​ពង្រាយ​រូប​គំនូរ​ដែល​ខ្លួន​ចង់សាង​នៅ​លើ​ក្រដាស​ជាមុន​សិន។ គិត​ស្មាន​ទំហំស៊ុម​ រួច​រៀប​ដើរ​ខ្សែ​ដូច​ម្តេច​ ដើម្បីធ្វើ​​សម្រេច​ និង មាន​ភាពជម្រៅ​។ បន្ទាប់​មក​ចាប់​ដៃចូល​ការ​ធ្វើ​ជាយ​ ត្រកួញ​​ផ្នែក​នីមួយ​ៗ​​ ហើយ​ដំឡើង​ចូល​គ្នា​ ចុង​ក្រោយ​បង្អស់ ​គឺបិទ​ជាប់​នឹង​ផ្ទៃ​ស៊ុម​គំនូរ​” បងស្រី​ផឿង​ (Phuong) ឱ្យដឹង​។

ប្រការ​ពិសេស​ ចំពោះបងស្រី​ផឿង​ (Phuong) ពេល​​ចរន្ត​គំនូរ​សិល្បៈ​នេះបាន​ពង្រីក​ គឺ​សម្រេច​ចិត្ត​បង្រៀន​ជូន​សហការី​របស់​ខ្លួន​ -​ ជនពិការ​ -​ ដូច​ជា​អំណោយ​​សម្រាប់ជូន​ដល់​អ្នក​ទន់ខ្សោយ​​។​

“ខ្ញុំ​ចង់សាង​គ្រួសារ​មួយ​ដើម្បី​មិត្តទាំងអស់​មាន​អារម្មណ៍​សុភមង្គល ​ពេល​បាន​ធ្វើ​រួម​ជាមួយនឹ​ងខ្ញុំ។ ហេតុនេះ​ហើយ ក្នុង​បទដ្ឋាន​ធ្វើការ​នៅទីនេះ យើង​ខ្ញុំ​ធ្វើ​ផង​ រៀន​ផង​ លេង​ផង​ ដើម្បី​មិត្ត​ទាំង​អស់​គ្នា​​មានអារម្មណ៍​ស្រស់ស្រាយ​។ ដើម្បី​មិត្តម្នាក់​ៗមាន​​​​សមត្ថភាព​រីកចម្រើន​រៀង​ៗខ្លួន​ ដំបូង​បង្អស់​ត្រូវ​រៀន​ធ្វើ​នៅ​ជំហាន​ដំបូង​ជា​មុនសិន​ បន្ទាប់មក​ស្វែងយល់​ពី​ចំណុច​ខ្លាំង​ដោយ​ឡែក​ ដើម្បី​អភិវឌ្ឍន៍ខ្លួន​​” បងស្រី​ផឿង (Phuong) ​ចែក​រំលែក​។​

 


 សិស្សម្នាក់​រៀន​ខាង​គរុកោសល្យ​ បងស្រី​ ង្វៀន​ ញ៉ឹត​ផឿង​ (Nguyen Nhat Minh ​Phuong) ជា​ជនជាតិ​វៀតណាម​ ដំបូង​ផលិត​បាន​ផលិតផល​សិល្បៈ​ហត្ថកម្ម​ពិសេស​​អំពី​ខ្សែ​ស្ពាន់​។​


 ដុំ​ខ្សែ​ស្ពាន់​បាន​ប្រើប្រាស់​ក្នុង​បទដ្ឋាន​ផលិត​ ​មាន​ពណ៌​សម្បុរ​ឆើត​ឆាយ​​​។​


ដើម្បី​​ផលិត​​បាន​ផលិតផល​មួយ​ ធ្វើ​អំពី​ខ្សែស្ពាន់​ដោយ​ហត្ថកម្ម​ពិសេស​ត្រូវ​គួប​ផ្សំ​​នឹង​គ្រឿង​រណប​ជា​ច្រើន​ផ្សេង​។​


 Uma ជា​ទីកន្លែង​បង្រៀន​ធ្វើ​នូវ​ផលិតផល​ដោយ​ខ្សែ​ស្ពាន់​ ជូន​ជនពិការ​វៀតណាម​។​


 ខ្សែស្ពាន់​សម្រាប់​​ធ្វើ​ត្រូវ​មាន​គុណភាពខ្ពស់​ និង ស្តើង​ងាយ​បត់​ត្រកួញ​។​



 បទដ្ឋាន​ធ្វើ​ផលិតផល​ហត្ថកម្ម​នេះ​ ទាម​ទារ​ភាពផ្ចិត​ផ្ចង់​ និង ភាព​ប៉ិនប្រសប់​។


 បងស្រី​ង្វៀន​ ញ៉ឹត​មិញ​ផឿង (Nguyen Nhat Minh ​Phuong) ​​ណែនាំ​របៀប​ធ្វើ​ ជូន​បុគ្គលិករបស់​​​ខ្លួន​។​


 ដុំ​ខ្សែ​ស្ពាន់​អត់វិញ្ញាណ​ Uma សន្សឹម​ក្លាយជា​ផលិតផល​សិល្បៈ​ពិសេស​។​

 

បងស្រី ងឿង​ (​Phuong) ក៏​ឱ្យ​ដឹងបន្ថែម​ ទៅ​អនាគត់​ចង់​បង្កើត​​ Shark Uma ដើម្បី​ជួយ​​មិត្ត​ពិការ​ អាច​អភិវឌ្ឍន៍បង្កើត​សហគ្រាស​ដោយ​ខ្លួន​ឯង​ និង បង្រៀន​បន្ថែម​​ជន​ពិការ​ផ្សេងៗ ផលិតនូវ​​ផលិតផល​សិល្បៈ​ពិសេស​ មក​ពីដុំ​​ខ្សែ​ស្ពាន់៕​
 

 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ថុងហា​យ​
 

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់  ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

Top