មិត្តភក្តិជាមួយនឹងវៀតណាម ភាពពិសេសនៃពិធី ឡូវថែន ( Lau Then) 20/12/2021 ពិធី ឡូវថែន (Lau Then) ឬគេហៅថា ពិធីឡើងឋានសួគ៌ គឺជាពិធីវប្បធម៌ប្រពៃណីនៃជំនឿសាសនាដែលមិនអាចខ្វះបានក្នុងជីវិតខាងវិញ្ញាណរបស់ជនជាតិ តៃ (Tay) នៅខេត្ត ឡាងសើន (Lang Son) ដែលមានលក្ខណៈប្លែកពីគេទាំងទម្រង់ និងតម្លៃប្រពៃណី។ការរក្សាទំនៀមទម្លាប់ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ និងចំណងមិត្តភាពភូមិឃុំរបស់ជនជាតិភាគតិចនៅទីនេះ។ ជាសកម្មភាពបែបសាសនា ពេលនោះ ពិធី ឡូវថែន (Lau Then) តែងតែមានភាពទាក់ទាញ និងស្និទ្ធស្នាល ព្រោះពិធីនេះ គឺជាការសម្តែងសិល្បៈទូទៅ ទាំងការច្រៀង រាំ និងសម្តែងល្បែងប្រជាប្រិយជាដើម។ ពេលនោះភ្លេង ថែន (Then) លាន់ឡើង ជួនកាលទាប ជួនកាលខ្ពស់ ជួនកាលថ្លៃថ្នូរ ជួនកាលអ៊ូអរ ទាក់ទាញអ្នកចម្រៀង និងអ្នកទស្សនា។ ឧបករណ៍ភ្លេងសម្រាប់ពិធីនេះ រួមមាន ចាប៉ីដងវែង ស្គរ គង... បន្ទាប់មក គ្រូសែនថែន (Then) គឺជាមនុស្សមានកិត្យានុភាពក្នុងសហគមន៍ អាចជាប្រុស ឬស្រី ប៉ុន្តែត្រូវមានចំណេះដឹងអំពីទំនៀមទម្លាប់និងអាចអនុវត្តពិធីសាសនា តាមរបៀបប្រពៃណី ចាប់ពីពិធីបុណ្យសព ពិធីមង្គលការ រហូតដល់ពិធីបុណ្យផ្សេងៗ។ ចំពោះបងប្អូនជនជាតិតៃ (Tay) គ្រូសែនថែន (Then) មានឋានន្តរៈកាន់តែខ្ពស់ មានអំណាចនិងកិត្យានុភាពកាន់តែច្រើន។ ទីសក្ការៈបូជាកន្លែងចម្រុះពណ៌នៃពិធី ឡូវថែន ( Lau Then)។ ម្ចាស់ផ្ទះរៀបចំទីសក្ការៈបូជាសម្រាប់ពិធីឡូវថែន ( Lau Then)។ ទីសក្ការៈបូជាកន្លែងចម្រុះពណ៌នៃពិធី ឡូវថែន (Lau Then)។ គ្រូសែន ថែន (Then) គឺជាមនុស្សដែលដឹកនាំពិធីសាសនារបស់ជនជាតិតៃ (Tay)។ គ្រូសែន ថែន (Then) យកស្លឹកប៉ែសជ្រលក់ក្នុងទឹកនិងបាញ់ទឹកជុំវិញទីកន្លែងរៀបចំពីធី ឡូវថែន (Lau Then) ដើម្បីសម្អាតកន្លែងរៀបចំពិធីនេះសម្រាប់ធ្វើពិធីនោះ ។ ពីធី ឡូវថែន (Lau Then) បានគេចាត់ទុកដូចជាការសម្ដែងសិល្បៈមួយ រួមមាន៖ ការច្រៀង ការរាំនិងការសម្ដែងល្បែងប្រជាប្រិយ។ ជនជាតិតៃ (Tay) តែងតែបត់បក្សីក្រដាស់ ដើម្បីធ្វើវាំងននសម្រាប់ទីសក្ការៈបូជា។ គ្រូសែន ថែន (Then) បន្ទាប់ពីទទួលស្វាគមមេបញ្ជាការ ថែន (Then) មក និងចូលរួមក្នុងពិធីនេះ ។ ពិធីពិនិត្យគ្រឿងសំណែនដែលថ្វាយព្រះ។ បន្ទាប់មក គ្រូសែន ថែន (Then) បានចងខ្សែក្រហមជូនម្ចាស់ផ្ទះ បន្ទាប់ពីជូនពរម្ចាស់ផ្ទះជួបសេក្តីសុខ។ ម្ចាស់ផ្ទះគោរពនិងថ្លែងអំណរគុណ នៅខាងមុខទីសក្ការៈបូជារបស់ព្រះ។ ក្រៅពីចាប៉ីដងវែងគឺជាឧបករណ៍ភ្លេងសំខាន់សម្រាប់ការច្រៀងនិងរាំក្នុងពីធី ឡូវថែន (Lau Then) ប្រើជួងតូចៗជាច្រើន សម្រាប់បង្កើតជាចង្វាក់ផងដែរ។ ចាប៉ីដែងវែង - ឧបករណ៍សំខាន់សម្រាប់ច្រៀង រាំ និងការសម្តែងក្នុងពិធី។ ការរាំនិងច្រៀង ដើម្បីជូនដំណើរមេបញ្ជាការ ក្នុងវគ្គៈចប់នៃពិធី ឡូវថែន (Lau Then) ។ ពិធី ឡូវថែន (Lau Then) បានប្រារព្ធឡើងក្នុងរយៈពេល 3 ថ្ងៃ និងនៅដើមនិទាឃរដូវថ្មី - បុណ្យចូលឆ្នាំថ្មីប្រណៃណីរបស់ជនជាតិតៃ (Tay) ។ ពិធីបុណ្យ ឡូវថែន (Lau Then) រួមមាន ជំហានជាច្រើន ដំបូងក្រុមគ្រួសាររៀបចំពិធី ឡូវថែន (Lau Then) នឹងស្វាគមន៍ដូនតានៃម្ចាស់ផ្ទះនិងបុព្វបុរសថែន (Then) ចុះមកកាន់ពិភពលោកដើម្បីធ្វើជាសាក្សី។ បន្ទាប់មក គ្រូសែនថែន (Then) នឹងរាប់គ្រឿងសំណែនដែលថ្វាយជូនព្រះ។ បន្ទាប់មក ពិធីចាប់ផ្តើមថែន (Then) នឹងបានធ្វើឡើង។ នេះជាដំណាក់កាលដ៏មានសារៈសំខាន់បំផុត គ្រូសែន ថែន (Then) នឹងច្រៀងសែនថ្វាយព្រះ ចែកមន្តអាគម ចងខ្សែក្រហមជុំវិញកដៃរបស់មនុស្សម្នាក់ៗ។ អាស្រ័យតាមកាលៈទេសៈ ឬបំណងប្រាថ្នារបស់ម្ចាស់ផ្ទះ គ្រូសែនថែន (Then) នឹងជូនពរសេក្តីសុខ សិរីមង្គល វិបុលសុខ ជូនដល់បុគ្គលម្នាក់ៗ ។ ពេលដែលអ្វីបានរួចរាល់ហើយ គ្រូសែនថែន (Then) នឹងច្រៀង ដើម្បីរាយការណ៍នៃពិធីបានធ្វើឡើងដោយរលូននិងរីករាយ។ ជាចុងក្រោយគឺការរាំថ្វាយបង្គំមេបញ្ជាការរួច សូមអញ្ជើញបងចូលរួមសប្បាយក្នុងបទចម្រៀង ដើម្បីបញ្ចប់ពិធី។ ពិធីរៀបចំ ឡូវថែន (Lau Then) ឡើងវិញ គឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ សំដៅឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ តៃ (Tay) នៅខេត្ត ឡាងសើន (Lang Son) នៅភូមិវប្បធម៌ - ទេសចរណ៍ជនជាតិវៀតណាម (ហាណូយ) រួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ជាតិ លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាម៕ អត្ថបទនិងរូបថត៖ វៀតគឿង

ពិធី ឡូវថែន (Lau Then) ឬគេហៅថា ពិធីឡើងឋានសួគ៌ គឺជាពិធីវប្បធម៌ប្រពៃណីនៃជំនឿសាសនាដែលមិនអាចខ្វះបានក្នុងជីវិតខាងវិញ្ញាណរបស់ជនជាតិ តៃ (Tay) នៅខេត្ត ឡាងសើន (Lang Son) ដែលមានលក្ខណៈប្លែកពីគេទាំងទម្រង់ និងតម្លៃប្រពៃណី។ការរក្សាទំនៀមទម្លាប់ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ និងចំណងមិត្តភាពភូមិឃុំរបស់ជនជាតិភាគតិចនៅទីនេះ។ ជាសកម្មភាពបែបសាសនា ពេលនោះ ពិធី ឡូវថែន (Lau Then) តែងតែមានភាពទាក់ទាញ និងស្និទ្ធស្នាល ព្រោះពិធីនេះ គឺជាការសម្តែងសិល្បៈទូទៅ ទាំងការច្រៀង រាំ និងសម្តែងល្បែងប្រជាប្រិយជាដើម។ ពេលនោះភ្លេង ថែន (Then) លាន់ឡើង ជួនកាលទាប ជួនកាលខ្ពស់ ជួនកាលថ្លៃថ្នូរ ជួនកាលអ៊ូអរ ទាក់ទាញអ្នកចម្រៀង និងអ្នកទស្សនា។ ឧបករណ៍ភ្លេងសម្រាប់ពិធីនេះ រួមមាន ចាប៉ីដងវែង ស្គរ គង... បន្ទាប់មក គ្រូសែនថែន (Then) គឺជាមនុស្សមានកិត្យានុភាពក្នុងសហគមន៍ អាចជាប្រុស ឬស្រី ប៉ុន្តែត្រូវមានចំណេះដឹងអំពីទំនៀមទម្លាប់និងអាចអនុវត្តពិធីសាសនា តាមរបៀបប្រពៃណី ចាប់ពីពិធីបុណ្យសព ពិធីមង្គលការ រហូតដល់ពិធីបុណ្យផ្សេងៗ។ ចំពោះបងប្អូនជនជាតិតៃ (Tay) គ្រូសែនថែន (Then) មានឋានន្តរៈកាន់តែខ្ពស់ មានអំណាចនិងកិត្យានុភាពកាន់តែច្រើន។ ទីសក្ការៈបូជាកន្លែងចម្រុះពណ៌នៃពិធី ឡូវថែន ( Lau Then)។ ម្ចាស់ផ្ទះរៀបចំទីសក្ការៈបូជាសម្រាប់ពិធីឡូវថែន ( Lau Then)។ ទីសក្ការៈបូជាកន្លែងចម្រុះពណ៌នៃពិធី ឡូវថែន (Lau Then)។ គ្រូសែន ថែន (Then) គឺជាមនុស្សដែលដឹកនាំពិធីសាសនារបស់ជនជាតិតៃ (Tay)។ គ្រូសែន ថែន (Then) យកស្លឹកប៉ែសជ្រលក់ក្នុងទឹកនិងបាញ់ទឹកជុំវិញទីកន្លែងរៀបចំពីធី ឡូវថែន (Lau Then) ដើម្បីសម្អាតកន្លែងរៀបចំពិធីនេះសម្រាប់ធ្វើពិធីនោះ ។ ពីធី ឡូវថែន (Lau Then) បានគេចាត់ទុកដូចជាការសម្ដែងសិល្បៈមួយ រួមមាន៖ ការច្រៀង ការរាំនិងការសម្ដែងល្បែងប្រជាប្រិយ។ ជនជាតិតៃ (Tay) តែងតែបត់បក្សីក្រដាស់ ដើម្បីធ្វើវាំងននសម្រាប់ទីសក្ការៈបូជា។ គ្រូសែន ថែន (Then) បន្ទាប់ពីទទួលស្វាគមមេបញ្ជាការ ថែន (Then) មក និងចូលរួមក្នុងពិធីនេះ ។ ពិធីពិនិត្យគ្រឿងសំណែនដែលថ្វាយព្រះ។ បន្ទាប់មក គ្រូសែន ថែន (Then) បានចងខ្សែក្រហមជូនម្ចាស់ផ្ទះ បន្ទាប់ពីជូនពរម្ចាស់ផ្ទះជួបសេក្តីសុខ។ ម្ចាស់ផ្ទះគោរពនិងថ្លែងអំណរគុណ នៅខាងមុខទីសក្ការៈបូជារបស់ព្រះ។ ក្រៅពីចាប៉ីដងវែងគឺជាឧបករណ៍ភ្លេងសំខាន់សម្រាប់ការច្រៀងនិងរាំក្នុងពីធី ឡូវថែន (Lau Then) ប្រើជួងតូចៗជាច្រើន សម្រាប់បង្កើតជាចង្វាក់ផងដែរ។ ចាប៉ីដែងវែង - ឧបករណ៍សំខាន់សម្រាប់ច្រៀង រាំ និងការសម្តែងក្នុងពិធី។ ការរាំនិងច្រៀង ដើម្បីជូនដំណើរមេបញ្ជាការ ក្នុងវគ្គៈចប់នៃពិធី ឡូវថែន (Lau Then) ។ ពិធី ឡូវថែន (Lau Then) បានប្រារព្ធឡើងក្នុងរយៈពេល 3 ថ្ងៃ និងនៅដើមនិទាឃរដូវថ្មី - បុណ្យចូលឆ្នាំថ្មីប្រណៃណីរបស់ជនជាតិតៃ (Tay) ។ ពិធីបុណ្យ ឡូវថែន (Lau Then) រួមមាន ជំហានជាច្រើន ដំបូងក្រុមគ្រួសាររៀបចំពិធី ឡូវថែន (Lau Then) នឹងស្វាគមន៍ដូនតានៃម្ចាស់ផ្ទះនិងបុព្វបុរសថែន (Then) ចុះមកកាន់ពិភពលោកដើម្បីធ្វើជាសាក្សី។ បន្ទាប់មក គ្រូសែនថែន (Then) នឹងរាប់គ្រឿងសំណែនដែលថ្វាយជូនព្រះ។ បន្ទាប់មក ពិធីចាប់ផ្តើមថែន (Then) នឹងបានធ្វើឡើង។ នេះជាដំណាក់កាលដ៏មានសារៈសំខាន់បំផុត គ្រូសែន ថែន (Then) នឹងច្រៀងសែនថ្វាយព្រះ ចែកមន្តអាគម ចងខ្សែក្រហមជុំវិញកដៃរបស់មនុស្សម្នាក់ៗ។ អាស្រ័យតាមកាលៈទេសៈ ឬបំណងប្រាថ្នារបស់ម្ចាស់ផ្ទះ គ្រូសែនថែន (Then) នឹងជូនពរសេក្តីសុខ សិរីមង្គល វិបុលសុខ ជូនដល់បុគ្គលម្នាក់ៗ ។ ពេលដែលអ្វីបានរួចរាល់ហើយ គ្រូសែនថែន (Then) នឹងច្រៀង ដើម្បីរាយការណ៍នៃពិធីបានធ្វើឡើងដោយរលូននិងរីករាយ។ ជាចុងក្រោយគឺការរាំថ្វាយបង្គំមេបញ្ជាការរួច សូមអញ្ជើញបងចូលរួមសប្បាយក្នុងបទចម្រៀង ដើម្បីបញ្ចប់ពិធី។ ពិធីរៀបចំ ឡូវថែន (Lau Then) ឡើងវិញ គឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ សំដៅឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ តៃ (Tay) នៅខេត្ត ឡាងសើន (Lang Son) នៅភូមិវប្បធម៌ - ទេសចរណ៍ជនជាតិវៀតណាម (ហាណូយ) រួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ជាតិ លើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិវៀតណាម៕ អត្ថបទនិងរូបថត៖ វៀតគឿង
អត្ថបទផ្សេងទៀត ដំណើរបេតិកភណ្ឌនៅ "ផ្ទះរួម" នៃ៥៤ជនជាតិវៀតណាម21/02/2026មិត្តភក្តិជាមួយនឹងវៀតណាមគណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នកតំណាង ប្រធានស្ថាប័ននានា និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម។ “គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ09/02/2026មិត្តភក្តិជាមួយនឹងវៀតណាមកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន03/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន14/01/2026មិត្តភក្តិជាមួយនឹងវៀតណាមYoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម12/01/2026មិត្តភក្តិជាមួយនឹងវៀតណាមលោក Andy Soloman៖ បីទសវត្សរ៍និទានរឿងវៀតណាមដោយពន្លឺ01/01/2026មិត្តភក្តិជាមួយនឹងវៀតណាមសាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល30/11/2025មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត