កីឡា ភាពគ្រោះថ្នាក់ដោយអាវុធកាំបិតខ្នាយមាន់ 23/11/2017 កាំបិតខ្នាយមាន់ជាអាវុធបុរាណ ដែលសព្វថ្ងៃតិចនរណាដឹងនិងប្រើប្រាស់ ជំនាញណាស់។ កាំបិតខ្នាយមាន់តូចមួយគូនេះ មានរូបរាងកោង ដូចខ្នាយមាន់ សមស្រប់ជាមួយការវាយប្រហារចូលជិត កៀកស្មា ដូចមាន់ប្រជល់ប្រើខ្នាយចាក់ វាយប្រហារទៅលើចំណុចខ្សោយរបស់ដៃគូរ។ កាំបិតខ្នាយមាន់តែងបានធ្វើអំពីដែកថែប ឬអាលូមីញូម កាំបិតមួយគូ មានខ្នាតច្រើន និងរចនាយ៉ាងរស់រវើកពឹងផ្អែកលើទំហំដៃកាន់របស់អ្នកប្រើប្រាស់វា។ ចុងដងកាំបិតគេចោះរន្ធតូចមួយ សម្រាប់ច្រកល្មមម្រាមដៃ ដូចជាគេដាំខ្នាយឲ្យមាន់ជល់។ មុខកាំបិតបានធ្វើអំពីដែកមុតទាំងពីរមុខ មានរាងកោង និងខ្នាតវែងល្មម ដើម្បីជៀសវៀងបង្ករបួសទៅលើករដៃនៃអ្នកប្រើពេលគ្រវីកាំបិតម្តងៗ។ បានដឹង កាលពីដើម អាវុធនេះ ប្រើសម្រាប់អ្នកឡើងភ្នំចូលព្រៃជ្រៅ នាំយកទៅតាម ដើម្បីការពារបង្ការសត្វព្រៃ កាត់ខ្សែ និងវត្ថុរាំងស្កាត់តាមដងផ្លូវ។ ម្យ៉ាងវិញទៀត ការហ្វឹកហាត់ស្ទាត់ជំនាញមុខវិជ្ជាអាវុធនេះ ក៏មិនងាយមានការលំបាកណាស់។ មុនដំបូង គេត្រូវហ្វឹកហាត់ក្បាច់ស្នៀតរឹងមាំ និងភាពរហ័សរហួន ក្រោមមកគេហាត់ដល់សមត្ថភាពប្តូរកាំបិតទៅវិញទៅមក នៅលើដៃទាំងពីរ។ ពេលស្ទាត់ជំនាញការប្តូរកាំបិតហើយ ទើបបង្វែទៅហាត់ប្តូរកាំបិតខ្នាយមាន់វិញ។ ហាត់សមត្ថភាពត្រឡប់ និងគ្រវីកាំបិតខ្នាយមាន់ គេចាត់ទុកជាបច្ចេកទេសពិបាកនៃក្បាច់គុនកាំបិតខ្នាយមាន់ ពីព្រោះគ្រាន់តែភ្លត់បន្តិចអ្នកហាត់នឹងអាចកាត់ចំដៃរបស់ខ្លួន។ រចនានៃអាវុធកាំបិតខ្នាយមាន់។ របៀបកាន់មូលដ្ឋានដំបូងចំពោះអាវុធកាំបិតខ្នាយមាន់ ក្បាច់សំពះគ្រូដើម ចាប់ផ្តើមដើរស្នៀតគុនក្នុងក្បាច់គុនកាំបិតខ្នាយមាន់។ ក្បាច់ខ្វេះនៃកាំបិតខ្នាយមាន់ ទៅលើតួខាងលើនិងកណ្តាលខ្លួនដៃគូ។ ក្បាច់ “ផ្កាឈូករីក” ខ្លមវាយប្រហារ បន្តបន្ទាប់គឺស្នៀតវាយដ៏គ្រោះថ្នាក់។ ស្នៀត “ប៊ិញហាក់ធូ - Binh hac thu” (សត្វក្រៀលសំកាំងស្លាប) ក្នុងក្បាច់កាំបិតខ្នាយមាន់។ ស្នៀតមួយក្នុងក្បាច់ “ សើនដាទ្រីវឡឺវ - Son đa trieu luu”។ ស្នៀត ”ឡាកម៉ាកូវ - Lac ma cau” ក្នុងក្បាច់កាំបិតខ្នាយមាន់។ កាំបិតមួយវាយប្រហារតួខាងលើនៃខ្លួន កាំបិតមួយរងទុកសម្រាប់ការវាយប្រហារបន្តបន្ទាប់ពីក្រោយ។ កាយវិការគ្រវីកាំបិតជក់ចិត្ត ប៉ុន្តែពិបាកធ្វើណាស់។ ស្នៀតមួយក្នុងក្បាច់ ”តាមស៊ីចត្រាម -Tam xich Tram”។ ដៃខាងឆ្វេងគ្រវីកាំបិត ដៃខាងស្តាំកាន់ជាប់កាំបិតក្នុងដៃ ដៃទាំងពីរសហការស៊ីចង្វាក់គ្នា។ ប្រើកាំបិតទាំងពីររងបង្ការគ្មានចន្លោះប្រហោង លោតវាយប្រហាររហ័សរហូន។ ក្បាច់គុនកាំបិតខ្នាយមាន់សព្វថ្ងៃ មាន៧បទកំណាព្យពណ៌នាអំពីក្បាច់ស្នៀតវាយប្រហារនិងបង្ការទប់រង ដោយខ្នាយមាន់ក្នុងការប្រយុទ្ធ។ គ្រូគុនជើងតែមួយ តាអាញយុង (Ta Anh Dung) ចំណុះបក្សគុនគីមកេតីសើនញ៉ាន (Kim Ke Tay Son Nhan) មានសំណាងទទួលបាននិងហាត់ក្បាច់គុនកាំបិតខ្នាយមាន់ ពីឆ្នាំលោកមានអាយុ១៨ តាំងពីនោះមកដល់សព្វថ្ងៃលោកនៅតែហាត់ជាប្រចាំ ដើម្បីអាចធ្វើម្ចាស់កាំបិតខ្នាយមាន់ជានិច្ច។ ចំពោះកាំបិតខ្នាយមាន់មួយគូ គ្រូគុនតាអាញយុង (Ta Anh Dung) គ្រវីកាំបិតខ្នាយមាន់យ៉ាងស្ទាត់ជំនាញនៅក្នុងបាត់ដៃទាំងគូ។ ប្រើប្រាស់កាំបិតខ្នាយមាន់ ជាមួយស្នៀតប្រចឹក ខ្វេះ ចាក់ កាត់...។ល។ យ៉ាងស្ទាត់ជំនាញ រហ័សនិងគ្រោះថ្នាក់។ កាំបិតខ្នាយមាន់ស្របនឹងការវាយប្រហារតាមបែបចូលទៅជិត កៀកស្មា វាយចំចំណុចកម្សោយ បំពង់កដៃរបស់ដៃគូ ដោយស្នៀតផ្តាច់ជីវិត។ ក្រៅពីកាំបិតខ្នាយមាន់ គ្រូគុនជើងតែមួយនេះ នៅមានក្បាច់គុនដោយឡែករបស់ខ្លួនដូចជា៖ ក្បាច់ឈើច្រត់កាំបិតស្នៀត ក្បាច់ឈើច្រត់ ក្បាច់គុនដំបងខ្សែច្រវាក់ ដំបងខ្សែច្រវាក់បីកំណាត់...។ល។ ដើម្បីការពារខ្លួនផង ណែនាំឲ្យនរណាដែលត្រូវពិការរាងកាយ ជួយពួកគាត់ហាត់ប្រាណបង្កើនសុខភាព។ រៀងរាល់ពេលព្រឹក នរណាដែលធ្វើដំណើរឆ្លងកាត់សួនឧទ្យានតាវដាន (Tao Dan) (ខណ្ឌ១ ទីក្រុងហូជីមិញ) នឹងជួបប្រទះរូបភាពគ្រូគុនចំណាស់ហាត់ក្បាច់គុន ក្បាច់គុនអាវុធជាមួយសិស្សយ៉ាងស្វាយហាប់ នោះគឺគ្រូគុនតាអាញយុង (Ta Anh Dung)។ លោកបានស្គាល់ជាគ្រូគុនចេះចាំក្បាច់គុនកម្រ ក្នុងនោះត្រូវនិយាយដល់ក្បាច់គុនកាំបិតខ្នាយមាន់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

កាំបិតខ្នាយមាន់ជាអាវុធបុរាណ ដែលសព្វថ្ងៃតិចនរណាដឹងនិងប្រើប្រាស់ ជំនាញណាស់។ កាំបិតខ្នាយមាន់តូចមួយគូនេះ មានរូបរាងកោង ដូចខ្នាយមាន់ សមស្រប់ជាមួយការវាយប្រហារចូលជិត កៀកស្មា ដូចមាន់ប្រជល់ប្រើខ្នាយចាក់ វាយប្រហារទៅលើចំណុចខ្សោយរបស់ដៃគូរ។ កាំបិតខ្នាយមាន់តែងបានធ្វើអំពីដែកថែប ឬអាលូមីញូម កាំបិតមួយគូ មានខ្នាតច្រើន និងរចនាយ៉ាងរស់រវើកពឹងផ្អែកលើទំហំដៃកាន់របស់អ្នកប្រើប្រាស់វា។ ចុងដងកាំបិតគេចោះរន្ធតូចមួយ សម្រាប់ច្រកល្មមម្រាមដៃ ដូចជាគេដាំខ្នាយឲ្យមាន់ជល់។ មុខកាំបិតបានធ្វើអំពីដែកមុតទាំងពីរមុខ មានរាងកោង និងខ្នាតវែងល្មម ដើម្បីជៀសវៀងបង្ករបួសទៅលើករដៃនៃអ្នកប្រើពេលគ្រវីកាំបិតម្តងៗ។ បានដឹង កាលពីដើម អាវុធនេះ ប្រើសម្រាប់អ្នកឡើងភ្នំចូលព្រៃជ្រៅ នាំយកទៅតាម ដើម្បីការពារបង្ការសត្វព្រៃ កាត់ខ្សែ និងវត្ថុរាំងស្កាត់តាមដងផ្លូវ។ ម្យ៉ាងវិញទៀត ការហ្វឹកហាត់ស្ទាត់ជំនាញមុខវិជ្ជាអាវុធនេះ ក៏មិនងាយមានការលំបាកណាស់។ មុនដំបូង គេត្រូវហ្វឹកហាត់ក្បាច់ស្នៀតរឹងមាំ និងភាពរហ័សរហួន ក្រោមមកគេហាត់ដល់សមត្ថភាពប្តូរកាំបិតទៅវិញទៅមក នៅលើដៃទាំងពីរ។ ពេលស្ទាត់ជំនាញការប្តូរកាំបិតហើយ ទើបបង្វែទៅហាត់ប្តូរកាំបិតខ្នាយមាន់វិញ។ ហាត់សមត្ថភាពត្រឡប់ និងគ្រវីកាំបិតខ្នាយមាន់ គេចាត់ទុកជាបច្ចេកទេសពិបាកនៃក្បាច់គុនកាំបិតខ្នាយមាន់ ពីព្រោះគ្រាន់តែភ្លត់បន្តិចអ្នកហាត់នឹងអាចកាត់ចំដៃរបស់ខ្លួន។ រចនានៃអាវុធកាំបិតខ្នាយមាន់។ របៀបកាន់មូលដ្ឋានដំបូងចំពោះអាវុធកាំបិតខ្នាយមាន់ ក្បាច់សំពះគ្រូដើម ចាប់ផ្តើមដើរស្នៀតគុនក្នុងក្បាច់គុនកាំបិតខ្នាយមាន់។ ក្បាច់ខ្វេះនៃកាំបិតខ្នាយមាន់ ទៅលើតួខាងលើនិងកណ្តាលខ្លួនដៃគូ។ ក្បាច់ “ផ្កាឈូករីក” ខ្លមវាយប្រហារ បន្តបន្ទាប់គឺស្នៀតវាយដ៏គ្រោះថ្នាក់។ ស្នៀត “ប៊ិញហាក់ធូ - Binh hac thu” (សត្វក្រៀលសំកាំងស្លាប) ក្នុងក្បាច់កាំបិតខ្នាយមាន់។ ស្នៀតមួយក្នុងក្បាច់ “ សើនដាទ្រីវឡឺវ - Son đa trieu luu”។ ស្នៀត ”ឡាកម៉ាកូវ - Lac ma cau” ក្នុងក្បាច់កាំបិតខ្នាយមាន់។ កាំបិតមួយវាយប្រហារតួខាងលើនៃខ្លួន កាំបិតមួយរងទុកសម្រាប់ការវាយប្រហារបន្តបន្ទាប់ពីក្រោយ។ កាយវិការគ្រវីកាំបិតជក់ចិត្ត ប៉ុន្តែពិបាកធ្វើណាស់។ ស្នៀតមួយក្នុងក្បាច់ ”តាមស៊ីចត្រាម -Tam xich Tram”។ ដៃខាងឆ្វេងគ្រវីកាំបិត ដៃខាងស្តាំកាន់ជាប់កាំបិតក្នុងដៃ ដៃទាំងពីរសហការស៊ីចង្វាក់គ្នា។ ប្រើកាំបិតទាំងពីររងបង្ការគ្មានចន្លោះប្រហោង លោតវាយប្រហាររហ័សរហូន។ ក្បាច់គុនកាំបិតខ្នាយមាន់សព្វថ្ងៃ មាន៧បទកំណាព្យពណ៌នាអំពីក្បាច់ស្នៀតវាយប្រហារនិងបង្ការទប់រង ដោយខ្នាយមាន់ក្នុងការប្រយុទ្ធ។ គ្រូគុនជើងតែមួយ តាអាញយុង (Ta Anh Dung) ចំណុះបក្សគុនគីមកេតីសើនញ៉ាន (Kim Ke Tay Son Nhan) មានសំណាងទទួលបាននិងហាត់ក្បាច់គុនកាំបិតខ្នាយមាន់ ពីឆ្នាំលោកមានអាយុ១៨ តាំងពីនោះមកដល់សព្វថ្ងៃលោកនៅតែហាត់ជាប្រចាំ ដើម្បីអាចធ្វើម្ចាស់កាំបិតខ្នាយមាន់ជានិច្ច។ ចំពោះកាំបិតខ្នាយមាន់មួយគូ គ្រូគុនតាអាញយុង (Ta Anh Dung) គ្រវីកាំបិតខ្នាយមាន់យ៉ាងស្ទាត់ជំនាញនៅក្នុងបាត់ដៃទាំងគូ។ ប្រើប្រាស់កាំបិតខ្នាយមាន់ ជាមួយស្នៀតប្រចឹក ខ្វេះ ចាក់ កាត់...។ល។ យ៉ាងស្ទាត់ជំនាញ រហ័សនិងគ្រោះថ្នាក់។ កាំបិតខ្នាយមាន់ស្របនឹងការវាយប្រហារតាមបែបចូលទៅជិត កៀកស្មា វាយចំចំណុចកម្សោយ បំពង់កដៃរបស់ដៃគូ ដោយស្នៀតផ្តាច់ជីវិត។ ក្រៅពីកាំបិតខ្នាយមាន់ គ្រូគុនជើងតែមួយនេះ នៅមានក្បាច់គុនដោយឡែករបស់ខ្លួនដូចជា៖ ក្បាច់ឈើច្រត់កាំបិតស្នៀត ក្បាច់ឈើច្រត់ ក្បាច់គុនដំបងខ្សែច្រវាក់ ដំបងខ្សែច្រវាក់បីកំណាត់...។ល។ ដើម្បីការពារខ្លួនផង ណែនាំឲ្យនរណាដែលត្រូវពិការរាងកាយ ជួយពួកគាត់ហាត់ប្រាណបង្កើនសុខភាព។ រៀងរាល់ពេលព្រឹក នរណាដែលធ្វើដំណើរឆ្លងកាត់សួនឧទ្យានតាវដាន (Tao Dan) (ខណ្ឌ១ ទីក្រុងហូជីមិញ) នឹងជួបប្រទះរូបភាពគ្រូគុនចំណាស់ហាត់ក្បាច់គុន ក្បាច់គុនអាវុធជាមួយសិស្សយ៉ាងស្វាយហាប់ នោះគឺគ្រូគុនតាអាញយុង (Ta Anh Dung)។ លោកបានស្គាល់ជាគ្រូគុនចេះចាំក្បាច់គុនកម្រ ក្នុងនោះត្រូវនិយាយដល់ក្បាច់គុនកាំបិតខ្នាយមាន់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត ជ័យជម្នះជាប្រវត្តិសាស្ត្រ - វៀតណាមបានក្លាយម្ចាស់ជើងឯកនៃពានរង្វាន់ ASEAN Cup 202626/08/2026កីឡាការប្រកួតជើងទី២ នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Cup 2026 រវាងក្រុមជម្រើសបាល់ទាត់ជាតិវៀតណាម និងក្រុមជម្រើសបាល់ទាត់ជាតិថៃ បានធ្វើឡើងនៅម៉ោង ២០ និង ០០ នាទី ថ្ងៃទី ២៦ ខែសីហា នៅពហុកីឡដ្ឋានជាតិ មីឌីញ( My Dinh ភូមិ ហ័រ (Hoa) Workout ៖ កន្លែងហាត់ gym ឥតគិតថ្លៃសម្រាប់សុខភាពសហគមន៍24/07/2026កីឡា Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម01/02/2025កីឡាបុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង02/01/2025កីឡាប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship26/03/2024កីឡាភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ25/03/2024កីឡាពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម04/01/2024កីឡា អត្ថបទផ្សេងទៀត