បន្ទាប់ពីទទួលបានកិត្តិយសពីអង្គការ World Travel Awards យើងបានជួបនិងពិភាក្សាជាមួយនាយកឧទ្យានជាតិ លោក ង្វៀនវ៉ាន់ជីញ (Nguyen Van Chinh) លោកបានពន្យល់និងប្រាប់យើងយ៉ាងលម្អិតអំពីមូលហេតុដែលហេតុអីព្រៃគុកភឿង (Cuc Phuong) បានទទួលស្គាស់ថា ឧទ្យានស្ថានឈានមុខគេ នៅអាស៊ី។
ដោយភូមិសាស្ត្រ Karts ពិសេស រួមមាន ព្រៃធម្មជាតិ គុកភឿង (Cuc Phuong) មានតំលៃបុរាណវិទ្យា បុរាណវិទ្យានិងភូគព្ភសាស្ត្រ សភាពដីសម្បូរបែប។ ស្នាមនៃការរស់នៅនិងស្នាក់នៅរបស់មនុស្សដែលបានរកឃើញនិងមានតំលៃវិទ្យាសាស្ត្រអំពីប្រវត្តិសាស្ត្រមនុស្ស។ ក្នុងនោះគួរឲ្យកត់ស្គាល់បំផុងគឺរូងកន់ម៉ោង (Con Moong) រូងមនុស្សបុរាណ …. ក្រៅពីនេះ រូងស្ងួតបានរកឃើញនិងបានបំរើវិស័យទេសចរស្វែងយល់។ តាមរយៈការស្ទង់ដំបូង យើងក៏បានបញ្ជាក់ផងដែរថា ព្រៃ គុកភឿង (Cuc Phuong) នៅតែមានរូងភ្នំជាច្រើនកំពុងរង់ចាំអ្នកវិទ្យាសាស្ត្រនិងអ្នកស្វែងរក។
ព្រៃ គុកភឿង (Cuc Phuong) គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសវៀតណាមដែលមានផ្ទៃដី ២២,៤០៨ ហិចតា ដែលជាត្បូងដ៏មានតម្លៃមួយនៃបរិស្ថានវិទ្យាព្រៃឈើនៅលើពិភពលោក។ ជាពិសេសក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា (២០១៩ - ២០២១) ព្រៃឈើ គុកភឿង (Cuc Phuong) បានទទួលស្គាល់ថា ឧទ្យានជាតិឈានមុខគេនៅអាស៊ី។ រូបថត៖ មីញឌឹក មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិជិតផុតពូជ គុកភឿង (Cuc Phuong) ថែរក្សាសត្វវានរជាតិមួយក្បាល មុនពេលបានដោះលែងឱ្យចូលទៅក្នុងព្រៃវិញ។ រូបថត៖ មីញឌឹក សត្វវានរជាតិមួយក្បាលនៅក្នុងបរិស្ថានធម្មជាតិនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក អណ្តើកដី Pulkin មួយក្បាលនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបភាព៖ និញម៉ាញ់ថាំង មកទស្សនាឧទ្យានជាតិ គុកភឿង (Cuc Phuong) នាខែមេសា ដល់ ខែឧសភាជារៀងរាល់ឆ្នាំអ្នកនឹងគយគន់ទិដ្ឋភាពទេពអប្សរ នៅពេលដែលមេអំបៅធ្វើចំណាកស្រុកនៅទីនេះ។ រូបថត៖ មីញឌឹក សត្វសំពោចលូតលាស់នៅក្នុងបរិយាកាសធម្មជាតិនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ មីញឌឹក ដើមឈើមួយមានអាយុត្រឹមតែ ១០០០ ឆ្នាំប៉ុណ្ណោះនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ ទ្រឿងហ៊ុយ ហ្វូស៊ីលសត្វល្មូនដែលមានអាយុជាង ២០០ លានឆ្នាំនៅក្នុងព្រៃធម្មជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ ទ្រឿងហ៊ុយ មន្ត្រីនៃមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើក គុកភឿង (Cuc Phuong) ពិនិត្យមើលអណ្តើកនីមួយៗ មុនពេលបានដោះលែងវិញទៅក្នុងព្រៃ។ មជ្ឈមណ្ឌលនេះមានអណ្តើកចំនួន ១ .៧០០ ក្បាល ដែលក្នុងនោះមាន ២២ ប្រភេទរស់ក្នុងតំបន់ និងកម្រ ដូចជា អណ្តើកលឿង អណ្តើកក្បាលធំ និងអណ្តើកភាគកណ្តាលវៀតណាមដែលលក្ខណៈពិសេស នៅវៀតណាម។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលក៏ជួយសង្គ្រោះអណ្តើកពី ២០០ ទៅ ៣០០ ក្បាល និងដាក់តាំងគំរូអណ្តើកជាច្រើនប្រភេទ ដើម្បីឱ្យភ្ញៀវគយគន់និងស្វែងយល់នូវអណ្តើកនីមួយៗ នៅក្នុងធម្មជាតិរបស់វា។ រូបថត៖ មីញឌឹក |
ជាយូរមកហើយ ឧទ្យានជាតិ គុកភឿង (Cuc Phuong) គឺជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការអភិរក្សសត្វ និងរុក្ខជាតិ ក្នុងស្រុក និងអន្តរជាតិជាច្រើន ។ យោងតាមការស្ទង់របស់អង្គការមាន ២២៣៤ ប្រភេទ ដែលមានប្រភេទសត្វចំនួន ៩៣១ និងប្រភេទរុក្ខជាតិចំនួន ២៣១ ។ ក្នុងនោះមានរុក្ខជាតិឱសថចំនួន ៤៣០ ប្រភេទ រុក្ខជាតិអាចបរិភោគបានចំនួន ២២៩ ប្រភេទ រុក្ខជាតិចំនួន ៥៧ ប្រភេទ បានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងសៀវភៅក្រហម IUCN ។
ឧទ្យានជាតិព្រៃ គុកភឿង (Cuc Phuong) គឺជាតំបន់អភិរក្សធម្មជាតិ និងតំបន់ការពារព្រៃធម្មជាតិ ដែលមានទីតាំងនៅព្រំប្រទល់នៃតំបន់ចំនួនបីនៃភាគពាយ័ព្យ តំបន់ដីសណ្ដទន្លេក្រហម និងតំបន់ភាគកណ្តាលខាងជើង ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួនបីគឺ ខេត្ត និញប៊ិញ (Ninh Binh) ខេត្ត ហ័រប៊ិញ (Hoa Binh) និងខេត្ត ថាញហ័រ (Thanh Hoa)។ |
ប្រភេទសត្វនៅឧទ្យាន គុកភឿង (Cuc Phuong) គឺសម្បូរណាស់។ ទាក់ទងនឹងសត្វមានឆ្អឹងខ្នងមាន ៦៦៩ ប្រភេទដែលស្ថិតក្នុងអំបូរចំនួន ៣៥ ក្នុងនោះសត្វចំនួន ១៣៨ ប្រភេទ សត្វបក្សី ៣៣៧ ប្រភេទ សត្វល្មូនចំនួន ៨០ ប្រភេទ បណ្ឌុកសត្វចំនួន ៤៨ ប្រភេទនិងត្រីចំនួន ៦៦ ប្រភេទ។ ក្នុងចំណោមប្រភេទត្រីដែលរស់នៅតាមដងទន្លេ និងទឹកជ្រោះ គុកភឿង (Cuc Phuong) មានប្រភេទសត្វថ្មីមួយចំនួនដែលបានគេដាក់ឈ្មោះជាលើកដំបូងគឺ ត្រី នៀត (Niet) គុកភឿង (Cuc Phuong) (ឈ្មោះវិទ្យាសាស្ត្រគឺ Pterocrypis cucphuongensis) និង ជីងចក់ ត្រចៀក គុកភឿង (Cuc Phuong) (ឈ្មោះវិទ្យាសាស្ត្រគឺ Tropidophorus cucphuongensis)... សត្វគ្មានឆ្អឹងខ្នងមានចំនួន ១៨៩៩ ប្រភេទ ។
លោក ង្វៀនវ៉ាន់ជីញ Nguyen Van Chinh បានបន្ថែមថា សហគមន៍ប្រជាជនភាគច្រើនដែលរស់នៅជុំវិញព្រៃ គុកភឿង (Cuc Phuong) គឺជាជនជាតិ មឿង (Muong) ដែលជាក្រុមជនជាតិដែលមានវប្បធម៌ដ៏យូរអង្វែង ដែលរួមចំណែកយ៉ាងធំធេងដល់អត្តសញ្ញាណវប្បធម៌របស់វៀតណាម។ ជីវភាពរបស់ពួកគេតភ្ជាប់ជាមួយព្រៃឈើស្រស់តាមរយៈជីវិតផ្លូវចិត្តរបស់ពួកគេ។ នេះជាឫសគល់សម្រាប់ពួកគេក្នុងការចូលរួមជាមួយគណៈគ្រប់គ្រងឧទ្យានជាតិ ដើម្បីការពារធម្មជាតិ។ អ្នកណាក៏ដោយដែលមកទស្សនាឧទ្យាន គុកភឿង (Cuc Phuong) អាចមានអារម្មណ៍ថា ភាពស្រស់នៃព្រៃឈើធម្មជាតិ - នេះជាលក្ខណៈពិសេសនិងមិនងាយស្រួលមើលឃើញ នៅកន្លែងជាច្រើន។
" ទីខ្វាត់ខ្វែង" អាថ៌កំបាំងនិងអស្ចារ្យ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្តនៅឧទ្យានជាតិដំបូងគេរបស់វៀតណាមបាននិយាយថា ព្រៃ គុកភឿង (Cuc Phuong) គឺធំទូលាយ និងអាថ៌កំបាំងដូច "ទីខ្វាត់ខ្វែងដ៏អស្ចារ្យ"។ លោក ង្វៀន វ៉ាន់ជីញ (Nguyen Van Chinh) ពន្យល់អំពីបាតុភូតនេះថា “ព្រៃឈើធម្មជាតិដែលមានប្រវត្តិរាប់លានឆ្នាំដូចព្រៃ គុកភឿង (Cuc Phuong) ប្រាកដបង្កប់ប្រព័ន្ធតម្លៃដែលលាក់កំបាំង និងគួរឱ្យចាប់អារម្មណ៍។ ផ្ទាំងថ្មកំបោរតែងតែមិនសូវសម្បូរ៍ជីវជាតិ ប៉ុន្តែនៅលើវាមានប្រព័ន្ធអេកូឡូស៊ីដែលរួមមានប្រភេទសត្វ និងរុក្ខជាតិរាប់រយ រាប់ពាន់ប្រភេទផ្សេងៗគ្នា។ ច្បាស់ណាស់ហើយ នេះគឺជាអាថ៌កំបាំងនិងអស្ចារ្យ!»។
លោក ជីញ (Chinh) ក៏បានបញ្ជាក់បន្ថែមផងដែរថា ដោយប្រព័ន្ធអេកូឡូស៊ីចម្រុះ និងសម្បូរបែប បន្ទាប់ពីការបង្កើតឡើង គណៈកម្មការគ្រប់គ្រងឧទ្យានជាតិ គុកភឿង (Cuc Phuong) តែងតែបំពេញភារកិច្ចសំខាន់ទាំងបីគឺ៖ ការការពារព្រៃឈើតភ្ជាប់នឹងការអភិរក្សជីវៈចម្រុះ ការស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិរក្ស ការអប់រំបរិស្ថានទាក់ទងនឹងការធ្វើអាជីវកម្មអេកូទេសចរណ៍។
ការអភិរក្សរុក្ខជាតិបានអនុវត្ត ចាប់តាំងពីឆ្នាំ ១៩៨៥ ឧទ្យានជាតិ គុកភឿង (Cuc Phuong ) បានសាងសង់សួនរុក្ខសាស្ត្រដែលមានផ្ទៃដី ១៦៧ ហិកតា។ រហូតមកដល់ពេលនេះគេបានដាំនិងប្រមូលរុក្ខជាតិចំនួន ៨១១ ប្រភេទ ។ សួនរុក្ខសាស្ត្រ គុកភឿង (Cuc Phuong) បានគេចាត់ទុកថា ជាសួនរុក្ខសាស្ត្រដំបូងគេបង្អស់ដែលបានបង្កើតឡើងក្នុងប្រព័ន្ធឧទ្យានជាតិនិងតំបន់អភិរក្សធម្មជាតិក្នុងប្រទេសវៀតណាម។
យោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់សមាគមការពារសត្វ Frankfurt (ប្រទេសអាល្លឺម៉ង់) នៅប្រទេសវៀតណាម សត្វស្វាមួយប្រភេទ (មានឈ្មោះវិទ្យាសាស្ត្រគឺ Trachypithecus delacouri) បានរកឃើញតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោ ដែលរួមមានចំនួន ២០០ ក្បាល រស់នៅក្នុង ១៨ កន្លែង ដាច់ដោយឡែកពីគ្នានៅក្នុងឧទ្យានជាតិ គុកភឿង ( Cuc Phuong) ។ រូបថត៖ មីញឌឹក ស្វតខ្លាឃ្មុំបានកម្លាំងសមត្ថកិច្ចចាប់បានក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ដែលបានថែទាំនៅមជ្ឈមណ្ឌលអភិរក្សខ្លាឃ្មុំ គុកភឿង (Cuc Phuong) មុនពេលបានគេដោះលែងវិញទៅក្នុងព្រៃ។ រូបថត៖ មីញឌឹក មន្ត្រីនៃមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើក គុកភឿង ( Cuc Phuong) អនុវត្តវិធីសម្រាប់អភិរក្សប្រភេទសត្វអណ្តើកដ៏កម្រ ដើម្បីសម្រាលកូននៅក្នុងបរិស្ថានពាក់កណ្តាលព្រៃ។ រូបថត៖ មីញឌឹក មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិផុតពូជ គុកភឿង (Cuc Phuong) ថែទាំសត្វវាដែលបានជួយសង្គ្រោះ។ រូបថត៖ មីញឌឹក មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិផុតពូជ គុកភឿង (Cuc Phuong) ថែទាំសត្វវាដែលបានជួយសង្គ្រោះ។ រូបថត៖ មីញឌឹក មន្ត្រីឧទ្យានជាតិគុកភឿង (Cuc Phuong) ចូលរួមក្នុងការដោះលែងសត្វព្រៃចូលក្នុងបរិស្ថានព្រៃធម្មជាតិឡើងវិញ បន្ទាប់ពីបានជួយសង្គ្រោះ។ រូបថត៖ មិញឌឹកភឿង គំរូសត្វពង្រូលត្រូវបានដាក់តាំងនៅសារមន្ទីរ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក សត្វក្តាន់បានថែទាំនៅក្នុងឧទ្យានជាតិ គុកភឿង ( Cuc Phuong) ។ រូបថត៖ នីញឌឹកភឿង ភ្ញៀវទេសចរអន្តរជាតិរីករាយនៅពេលដែលគយគន់ហ្វូងមេអំបៅនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក សារមន្ទីរគុកភឿង (Cuc Phuong) មានទីតាំងនៅក្នុងបរិវេណនៃឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ ប៉ុន្មានឆ្នាំមកនេះ សារមន្ទីរបានប្រមូលគំរូសត្វល្អិត មេអំបៅរាប់ពាន់ក្បាល សត្វស្លាប សត្វផ្សេងៗទៀត ដូចជា ខ្លាឃ្មុំ ខ្លារខិន ស្វា ជាដើម ដើម្បីបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍។ រូបថត៖ មីញឌឹក កម្មវិធីអប់រំការយល់ដឹងអំពីការអភិរក្សនៅក្នុងគម្រោងអភិរក្ស គុកភឿង (Cuc Phuong) បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានការឧបត្ថម្ភពី BP និង អង្គការក្រៅរដ្ឋាភិបាល ARA នៅប្រទេសអាឡឺម៉ង់។ គោលបំណងនៃកម្មវិធីគឺដើម្បីបង្កើនការយល់ដឹង ពីសារៈសំខាន់នៃការអភិរក្សនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ មីញឌឹក |
ឧទ្យាជាតិ គុកភឿង (Cuc Phuong) មានមជ្ឈមណ្ឌល និងកម្មវិធីជួយសង្គ្រោះសត្វព្រៃជាច្រើនដូចជា៖ កម្មវិធីអភិរក្សអណ្តើក កម្មវិធីអភិរក្សសត្វស៊ីសាច់ និងសត្វពង្រូល កម្មវិធីសង្គ្រោះ និងអភិរក្សសត្វវានរជាតិ។ មជ្ឈមណ្ឌល និងកម្មវិធីជួយសង្គ្រោះទាំងនេះ ភាគច្រើនមានទីតាំងនៅជុំវិញខ្លោងទ្វារសួនច្បារ និងមានផ្លាកសញ្ញាគ្រប់គ្រាន់ ដូច្នេះអ្នកទស្សនាអាចទស្សនា និងស្វែងយល់បាន។ សកម្មភាពទាំងនេះនៅតែផ្សព្វផ្សាយ ជាពិសេសការផ្សារភ្ជាប់ជាមួយនឹងសាលារៀននៅតំបន់ជុំវិញ ដើម្បីអប់រំសិស្សអំពីបរិស្ថាន។
ប្រភេទអេកូទេសចរណ៍បានចាត់ទុកជាទិសដៅសំខាន់ក្នុងការតម្រង់ការអភិវឌ្ឍន៍ឧទ្យាន ក៏ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលខេត្ត និញប៊ិញ (Ninh Binh )តម្រង់ទិសសម្រាប់ឧទ្យានជាតិ គុកភឿង (Cuc Phuong) ក្នុងការរៀបចំផែនការមេអភិវឌ្ឍទេសចរខេត្តនេះ រហូតដល់ឆ្នាំ ២០៣០។
ចាប់ពីខែកក្កដាដល់ពេលនេះ ឧទ្យានជាតិ គុកភឿង (Cuc Phuong) បានបើកដំណើរទេសចរណ៍ "ត្រឡប់ទៅផ្ទះ" ដើម្បីឱ្យភ្ញៀវទេសចរណ៍អាចចូលរួមនិងស្វែងយល់ ហើយអមដំណើរជាមួយកម្លាំងសមត្ថកិច្ចដោះលែងសត្វព្រៃចូលក្នុងព្រៃឡើងវិញ បន្ទាប់ពីបានជួយសង្គ្រោះ និងត្រឡប់ទៅ "ផ្ទះធម្មជាតិ"។ ដោយដំណើរកម្សាន្តនេះ ភ្ញៀវទេសចរមិនត្រឹមតែចូលរួមក្នុងការដោះលែងសត្វព្រៃដោយផ្ទាល់ទៅក្នុងព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជា "បេសកជន" ដើម្បីជួយផ្សព្វផ្សាយសារនៃការអភិរក្សធម្មជាតិ។ ភ្ញៀវដែលចូលរួមដំណើរទេសចរណ៍នេះនឹងស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិមឿង (Muong) ចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីទំនៀមទម្លាប់បងប្អូនជនជាតិនៅទីនេះ ... |
ភ្ញៀវដែលចូលរួមដំណើរទេសចរណ៍នេះនឹងស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិមឿង (Muong) ចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីទំនៀមទម្លាប់បងប្អូនជនជាតិនៅទីនេះ ...
នៅក្នុងបរិបទនៃប្រទេសកំពុងស្តារវិស័យទេសចរឡើងវិញយ៉ាងខ្លាំង ឧទ្យានជាតិ គុកភឿង (Cuc Phuong) បានសាងសង់ ប្រកាសចេញ និងដំណើរការផលិតផលអេកូទេសចរណ៍ថ្មី។ នាយកឧទ្យានជាតិ គុកភឿង (Cuc Phuong) លោក ង្វៀនវ៉ាន់ជីញ (Nguyen Van Chinh) បានឲ្យដឹងថា៖ “ចាប់ពីខែសីហាដល់ពេលនេះ ឧទ្យានបានរៀបចំកម្មវិធីទេសចរណ៍ជាច្រើនដូចជា៖ ដំណើររស់ឡើងវិញ (សហគមន៍ អ្នកទេសចរស្រលាញ់ធម្មជាតិដែលចូលរួមជាមួយឧទ្យាន ក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ថែទាំ និងអភិរក្សប្រភេទសត្វព្រៃកម្រ និងមានតម្លៃ ជិតផុតពូជ) កម្មវិធី "បទពិសោធន៍សិក្សាមួយថ្ងៃសម្រាប់សិស្សានុសិស្សនៅតំបន់ទ្រនាប់ និងតំបន់ជាប់ឧទ្យានជាតិ គុកភឿង (Cuc Phuong)" កម្មវិធី "ស្ម័គ្រចិត្ត" និងដំណើរទេសចរណ៍ "ត្រឡប់ទៅផ្ទះ"។ ដោយសម្រេចបាននូវគោលដៅទាំងពីរក្រោមការដឹកនាំរបស់រដ្ឋាភិបាល យើងទន្ទឹងរង់ចាំ ស្វាគមន៍ និងបម្រើភ្ញៀវទេសចរណ៍ ពេលមកទស្សនាព្រៃ គុកភឿង (Cuc Phuong) ជានិច្ចជា “ជំហានបៃតង រស់នៅប្រកបដោយសុខសាន្ត ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹង Covid”៕
លោក ង្វៀន វ៉ាន់ថៃ ( Nguyen Van Thai) - នាយកមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅប្រទេសវៀតណាម ដែលមានទីស្នាក់ការនៅក្នុងបរិវេណឧទ្យានជាតិ គុកភឿង (Cuc Phuong) បានទទួលរង្វាន់ Goldman Environmental Prize ក្នុងឆ្នាំ ២០២១ ដែលជាពានរង្វាន់បរិស្ថានដ៏ធំបំផុតរបស់ពិភពលោក ដែលបានគេស្គាល់ថាជា "Green Nobel"។ |
អត្ថបទ៖ នីញឌឹកភឿង
រូបថត៖ នីញឌឹកភឿង មីញឌឹក នីញមាញ់ថាំង ទ្រឿងហ៊ុយ
បកប្រែដោយង្វៀនយ៉ាង