បទយកការណ៍ឯកទេស

ព្រៃធម្មជាតិ គុកភឿង (Cuc Phuong) - ឧទ្យានជាតិឈានមុខគេនៅអាស៊ី

ព្រៃ គុក​ភឿង (Cuc Phuong) គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសវៀតណាមដែលមានផ្ទៃដី ២២ពាន់ហិកតា ជាត្បូងមួយក្នុងចំណោមបណ្តាត្បូងនៃបរិស្ថាន​​វិទ្យាលើពិភពលោក ក្នុង​រយៈពេល​ ៣ ឆ្នាំជាប់ៗ គ្នា (២០១៩ - ២០២១) ហើយបានផ្តល់កិត្តិយសជាឧទ្យានជាតិឈានមុខគេនៅអាស៊ី ដោយអង្គការ World Travel Awards ។ ក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីឧទ្យានជាតិបានបង្កើតឡើង ការងារអភិរក្សរុក្ខជាតិ និងសត្វទទួលបានជោគជ័យយ៉ាងខ្លាំង ដែលអន្តរជាតិទទួលស្គាល់ថា ​ព្រៃ គុក​ភឿង (Cuc Phuong) ជាតំបន់អភិរក្សសត្វព្រៃដ៏ធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រព័ន្ធអេកូធម្មជាតិចម្រុះនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong)

បន្ទាប់ពីទទួលបានកិត្តិយសពីអង្គការ World Travel Awards យើងបានជួបនិងពិភាក្សាជាមួយនាយកឧទ្យានជាតិ លោក ង្វៀនវ៉ាន់ជីញ ​(Nguyen Van Chinh) លោកបានពន្យល់និងប្រាប់យើងយ៉ាងលម្អិតអំពីមូលហេតុដែលហេតុអីព្រៃគុកភឿង (Cuc Phuong) បានទទួលស្គាស់ថា ឧទ្យានស្ថានឈានមុខគេ នៅអាស៊ី។

ដោយភូមិសាស្ត្រ Karts ពិសេស  រួមមាន ព្រៃធម្មជាតិ គុកភឿង (Cuc Phuong) មានតំលៃបុរាណវិទ្យា បុរាណវិទ្យានិងភូគព្ភសាស្ត្រ សភាពដីសម្បូរបែប។  ស្នាមនៃការរស់នៅនិងស្នាក់នៅរបស់មនុស្សដែលបានរកឃើញនិងមានតំលៃវិទ្យាសាស្ត្រអំពីប្រវត្តិសាស្ត្រមនុស្ស។ ក្នុងនោះគួរឲ្យកត់ស្គាល់បំផុងគឺរូងកន់ម៉ោង (Con Moong)  រូងមនុស្សបុរាណ …. ក្រៅពីនេះ រូងស្ងួតបានរកឃើញនិងបានបំរើវិស័យទេសចរស្វែងយល់។ តាមរយៈការស្ទង់ដំបូង យើងក៏បានបញ្ជាក់ផងដែរថា ព្រៃ គុកភឿង (Cuc Phuong) នៅតែមានរូងភ្នំជាច្រើនកំពុងរង់ចាំអ្នកវិទ្យាសាស្ត្រនិងអ្នកស្វែងរក។


ព្រៃ គុកភឿង (Cuc Phuong)  គឺជាឧទ្យានជាតិដំបូងគេរបស់ប្រទេសវៀតណាមដែលមានផ្ទៃដី ២២,៤០៨ ហិចតា ដែលជាត្បូងដ៏មានតម្លៃមួយនៃបរិស្ថានវិទ្យាព្រៃឈើនៅលើពិភពលោក។ ជាពិសេសក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា (២០១៩ - ២០២១) ព្រៃឈើ គុកភឿង (Cuc Phuong)  បានទទួលស្គាល់ថា ឧទ្យានជាតិឈានមុខគេនៅអាស៊ី។ រូបថត៖ មីញឌឹក


មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិជិតផុតពូជ គុកភឿង (Cuc Phuong)   ថែរក្សាសត្វវានរជាតិមួយក្បាល មុនពេលបានដោះលែងឱ្យចូលទៅក្នុងព្រៃវិញ។
រូបថត៖ មីញឌឹក



សត្វវានរជាតិមួយក្បាលនៅក្នុងបរិស្ថានធម្មជាតិនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក


អណ្តើកដី Pulkin មួយក្បាលនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបភាព៖ និញម៉ាញ់ថាំង 


មកទស្សនាឧទ្យានជាតិ គុកភឿង (Cuc Phuong) នាខែមេសា ដល់ ខែឧសភាជារៀងរាល់ឆ្នាំអ្នកនឹងគយគន់ទិដ្ឋភាពទេពអប្សរ នៅពេលដែលមេអំបៅធ្វើចំណាកស្រុកនៅទីនេះ។ រូបថត៖ មីញឌឹក


សត្វសំពោចលូតលាស់នៅក្នុងបរិយាកាសធម្មជាតិនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ មីញឌឹក


ដើមឈើមួយមានអាយុត្រឹមតែ ១០០០ ឆ្នាំប៉ុណ្ណោះនៅក្នុងឧទ្យានជាតិ  គុកភឿង (Cuc Phuong) ។ រូបថត៖ ទ្រឿងហ៊ុយ


ហ្វូស៊ីលសត្វល្មូនដែលមានអាយុជាង ២០០ លានឆ្នាំនៅក្នុងព្រៃធម្មជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ ទ្រឿងហ៊ុយ


មន្ត្រីនៃមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើក គុកភឿង (Cuc Phuong) ពិនិត្យមើលអណ្តើកនីមួយៗ មុនពេលបានដោះលែងវិញទៅក្នុងព្រៃ។ មជ្ឈមណ្ឌលនេះមានអណ្តើកចំនួន ១ .៧០០ ក្បាល ដែលក្នុងនោះមាន ២២ ប្រភេទរស់ក្នុងតំបន់ និងកម្រ ដូចជា អណ្តើកលឿង  អណ្តើកក្បាលធំ និងអណ្តើកភាគកណ្តាលវៀតណាមដែលលក្ខណៈពិសេស នៅវៀតណាម។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលក៏ជួយសង្គ្រោះអណ្តើកពី ២០០ ទៅ ៣០០ ក្បាល និងដាក់តាំងគំរូអណ្តើកជាច្រើនប្រភេទ ដើម្បីឱ្យភ្ញៀវគយគន់និងស្វែងយល់នូវអណ្តើកនីមួយៗ នៅក្នុងធម្មជាតិរបស់វា។ រូបថត៖ មីញឌឹក
 

ជាយូរមកហើយ  ឧទ្យានជាតិ គុកភឿង (Cuc Phuong) គឺជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់អង្គការអភិរក្សសត្វ និងរុក្ខជាតិ ក្នុងស្រុក និងអន្តរជាតិជាច្រើន ។ យោងតាមការស្ទង់របស់អង្គការមាន ២២៣៤ ប្រភេទ ដែលមានប្រភេទសត្វចំនួន  ៩៣១  និងប្រភេទរុក្ខជាតិចំនួន ២៣១ ។ ក្នុងនោះមានរុក្ខជាតិឱសថចំនួន ៤៣០ ប្រភេទ រុក្ខជាតិអាចបរិភោគបានចំនួន ២២៩ ប្រភេទ រុក្ខជាតិចំនួន ៥៧ ប្រភេទ បានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងសៀវភៅក្រហម IUCN ។
 

ឧទ្យានជាតិព្រៃ គុកភឿង (Cuc Phuong) គឺជាតំបន់អភិរក្សធម្មជាតិ និងតំបន់ការពារព្រៃធម្មជាតិ ដែលមានទីតាំងនៅព្រំប្រទល់នៃតំបន់ចំនួនបីនៃភាគពាយ័ព្យ តំបន់ដីសណ្ដទន្លេក្រហម និងតំបន់ភាគកណ្តាលខាងជើង ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួនបីគឺ ខេត្ត និញប៊ិញ (Ninh Binh) ខេត្ត ហ័រប៊ិញ (Hoa Binh) និងខេត្ត ថាញហ័រ (Thanh Hoa)។

ប្រភេទសត្វនៅឧទ្យាន គុកភឿង (Cuc Phuong) គឺសម្បូរណាស់។ ទាក់ទងនឹងសត្វមានឆ្អឹងខ្នងមាន ៦៦៩ ប្រភេទដែលស្ថិតក្នុងអំបូរចំនួន ៣៥  ក្នុងនោះសត្វចំនួន ១៣៨  ប្រភេទ សត្វបក្សី ៣៣៧ ប្រភេទ សត្វល្មូនចំនួន ៨០ ប្រភេទ បណ្ឌុកសត្វចំនួន ៤៨  ប្រភេទនិងត្រីចំនួន ៦៦ ប្រភេទ។ ក្នុងចំណោមប្រភេទត្រីដែលរស់នៅតាមដងទន្លេ និងទឹកជ្រោះ គុកភឿង (Cuc Phuong) មានប្រភេទសត្វថ្មីមួយចំនួនដែលបានគេដាក់ឈ្មោះជាលើកដំបូងគឺ ត្រី នៀត (Niet)  គុកភឿង (Cuc Phuong) (ឈ្មោះវិទ្យាសាស្ត្រគឺ Pterocrypis cucphuongensis) និង ជីងចក់ ត្រចៀក គុកភឿង (Cuc Phuong)  (ឈ្មោះវិទ្យាសាស្ត្រគឺ Tropidophorus cucphuongensis)... សត្វគ្មានឆ្អឹងខ្នងមានចំនួន ១៨៩៩ ប្រភេទ ។

លោក ង្វៀនវ៉ាន់ជីញ Nguyen Van Chinh បានបន្ថែមថា សហគមន៍ប្រជាជនភាគច្រើនដែលរស់នៅជុំវិញព្រៃ គុកភឿង (Cuc Phuong) គឺជាជនជាតិ មឿង (Muong) ដែលជាក្រុមជនជាតិដែលមានវប្បធម៌ដ៏យូរអង្វែង ដែលរួមចំណែកយ៉ាងធំធេងដល់អត្តសញ្ញាណវប្បធម៌របស់វៀតណាម។ ជីវភាពរបស់ពួកគេតភ្ជាប់ជាមួយព្រៃឈើស្រស់តាមរយៈជីវិតផ្លូវចិត្តរបស់ពួកគេ។ នេះជាឫសគល់សម្រាប់ពួកគេក្នុងការចូលរួមជាមួយគណៈគ្រប់គ្រងឧទ្យានជាតិ ដើម្បីការពារធម្មជាតិ។ អ្នកណាក៏ដោយដែលមកទស្សនាឧទ្យាន គុកភឿង (Cuc Phuong) អាចមានអារម្មណ៍ថា ភាពស្រស់នៃព្រៃឈើធម្មជាតិ - នេះជាលក្ខណៈពិសេសនិងមិនងាយស្រួលមើលឃើញ នៅកន្លែងជាច្រើន។


" ទីខ្វាត់ខ្វែង" អាថ៌កំបាំងនិងអស្ចារ្យ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្តនៅឧទ្យានជាតិដំបូងគេរបស់វៀតណាមបាននិយាយថា ព្រៃ គុកភឿង (Cuc Phuong) គឺធំទូលាយ និងអាថ៌កំបាំងដូច "ទីខ្វាត់ខ្វែងដ៏អស្ចារ្យ"។ លោក ង្វៀន វ៉ាន់ជីញ (Nguyen Van Chinh) ពន្យល់អំពីបាតុភូតនេះថា “ព្រៃឈើធម្មជាតិដែលមានប្រវត្តិរាប់លានឆ្នាំដូចព្រៃ គុកភឿង (Cuc Phuong) ប្រាកដបង្កប់ប្រព័ន្ធតម្លៃដែលលាក់កំបាំង និងគួរឱ្យចាប់អារម្មណ៍។ ផ្ទាំងថ្មកំបោរតែងតែមិនសូវសម្បូរ៍ជីវជាតិ ប៉ុន្តែនៅលើវាមានប្រព័ន្ធអេកូឡូស៊ីដែលរួមមានប្រភេទសត្វ និងរុក្ខជាតិរាប់រយ រាប់ពាន់ប្រភេទផ្សេងៗគ្នា។ ច្បាស់ណាស់ហើយ នេះគឺជាអាថ៌កំបាំងនិងអស្ចារ្យ!»។

លោក ជីញ (Chinh) ក៏បានបញ្ជាក់បន្ថែមផងដែរថា ដោយប្រព័ន្ធអេកូឡូស៊ីចម្រុះ និងសម្បូរបែប បន្ទាប់ពីការបង្កើតឡើង គណៈកម្មការគ្រប់គ្រងឧទ្យានជាតិ គុកភឿង (Cuc Phuong) តែងតែបំពេញភារកិច្ចសំខាន់ទាំងបីគឺ៖ ការការពារព្រៃឈើតភ្ជាប់នឹងការអភិរក្សជីវៈចម្រុះ ការស្រាវជ្រាវវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិរក្ស ការអប់រំបរិស្ថានទាក់ទងនឹងការធ្វើអាជីវកម្មអេកូទេសចរណ៍។

ការអភិរក្សរុក្ខជាតិបានអនុវត្ត ចាប់តាំងពីឆ្នាំ ១៩៨៥ ឧទ្យានជាតិ គុកភឿង (Cuc Phuong ) បានសាងសង់សួនរុក្ខសាស្ត្រដែលមានផ្ទៃដី ១៦៧ ហិកតា។ រហូតមកដល់ពេលនេះគេបានដាំនិងប្រមូលរុក្ខជាតិចំនួន ៨១១ ប្រភេទ ។ សួនរុក្ខសាស្ត្រ គុកភឿង (Cuc Phuong) បានគេចាត់ទុកថា ជាសួនរុក្ខសាស្ត្រដំបូងគេបង្អស់ដែលបានបង្កើតឡើងក្នុងប្រព័ន្ធឧទ្យានជាតិនិងតំបន់អភិរក្សធម្មជាតិក្នុងប្រទេសវៀតណាម។


យោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់សមាគមការពារសត្វ Frankfurt (ប្រទេសអាល្លឺម៉ង់) នៅប្រទេសវៀតណាម សត្វស្វាមួយប្រភេទ (មានឈ្មោះវិទ្យាសាស្ត្រគឺ Trachypithecus delacouri) បានរកឃើញតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោ ដែលរួមមានចំនួន ២០០ ក្បាល រស់នៅក្នុង ១៨ កន្លែង ដាច់ដោយឡែកពីគ្នានៅក្នុងឧទ្យានជាតិ គុកភឿង ( Cuc Phuong) ។ រូបថត៖ មីញឌឹក


ស្វតខ្លាឃ្មុំបានកម្លាំងសមត្ថកិច្ចចាប់បានក្នុងការជួញដូរសត្វព្រៃខុសច្បាប់ ដែលបានថែទាំនៅមជ្ឈមណ្ឌលអភិរក្សខ្លាឃ្មុំ គុកភឿង (Cuc Phuong) មុនពេលបានគេដោះលែងវិញទៅក្នុងព្រៃ។ រូបថត៖ មីញឌឹក


មន្ត្រីនៃមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើក គុកភឿង ( Cuc Phuong) អនុវត្តវិធីសម្រាប់អភិរក្សប្រភេទសត្វអណ្តើកដ៏កម្រ ដើម្បីសម្រាលកូននៅក្នុងបរិស្ថានពាក់កណ្តាលព្រៃ។ រូបថត៖ មីញឌឹក 


មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិផុតពូជ គុកភឿង (Cuc Phuong) ថែទាំសត្វវាដែលបានជួយសង្គ្រោះ។ រូបថត៖ មីញឌឹក


មន្ត្រីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វវានរជាតិផុតពូជ គុកភឿង (Cuc Phuong) ថែទាំសត្វវាដែលបានជួយសង្គ្រោះ។ រូបថត៖ មីញឌឹក


មន្ត្រីឧទ្យានជាតិគុកភឿង (Cuc Phuong) ចូលរួមក្នុងការដោះលែងសត្វព្រៃចូលក្នុងបរិស្ថានព្រៃធម្មជាតិឡើងវិញ បន្ទាប់ពីបានជួយសង្គ្រោះ។
រូបថត៖ មិញឌឹកភឿង



គំរូសត្វពង្រូលត្រូវបានដាក់តាំងនៅសារមន្ទីរ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក


សត្វក្តាន់បានថែទាំនៅក្នុងឧទ្យានជាតិ គុកភឿង ( Cuc Phuong) ។ រូបថត៖ នីញឌឹកភឿង
 

ភ្ញៀវទេសចរអន្តរជាតិរីករាយនៅពេលដែលគយគន់ហ្វូងមេអំបៅនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong)។ រូបថត៖ មីញឌឹក


សារមន្ទីរគុកភឿង (Cuc Phuong) មានទីតាំងនៅក្នុងបរិវេណនៃឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ ប៉ុន្មានឆ្នាំមកនេះ សារមន្ទីរបានប្រមូលគំរូសត្វល្អិត មេអំបៅរាប់ពាន់ក្បាល សត្វស្លាប សត្វផ្សេងៗទៀត ដូចជា ខ្លាឃ្មុំ ខ្លារខិន ស្វា ជាដើម ដើម្បីបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍។ រូបថត៖ មីញឌឹក


កម្មវិធីអប់រំការយល់ដឹងអំពីការអភិរក្សនៅក្នុងគម្រោងអភិរក្ស គុកភឿង (Cuc Phuong) បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានការឧបត្ថម្ភពី BP និង អង្គការក្រៅរដ្ឋាភិបាល ARA នៅប្រទេសអាឡឺម៉ង់។ គោលបំណងនៃកម្មវិធីគឺដើម្បីបង្កើនការយល់ដឹង ពីសារៈសំខាន់នៃការអភិរក្សនៅក្នុងឧទ្យានជាតិ គុកភឿង (Cuc Phuong) ។ រូបថត៖ មីញឌឹក

ឧទ្យាជាតិ គុកភឿង (Cuc Phuong) មានមជ្ឈមណ្ឌល និងកម្មវិធីជួយសង្គ្រោះសត្វព្រៃជាច្រើនដូចជា៖ កម្មវិធីអភិរក្សអណ្តើក កម្មវិធីអភិរក្សសត្វស៊ីសាច់ និងសត្វពង្រូល កម្មវិធីសង្គ្រោះ និងអភិរក្សសត្វវានរជាតិ។ មជ្ឈមណ្ឌល និងកម្មវិធីជួយសង្គ្រោះទាំងនេះ ភាគច្រើនមានទីតាំងនៅជុំវិញខ្លោងទ្វារសួនច្បារ និងមានផ្លាកសញ្ញាគ្រប់គ្រាន់ ដូច្នេះអ្នកទស្សនាអាចទស្សនា និងស្វែងយល់បាន។ សកម្មភាពទាំងនេះនៅតែផ្សព្វផ្សាយ ជាពិសេសការផ្សារភ្ជាប់ជាមួយនឹងសាលារៀននៅតំបន់ជុំវិញ ដើម្បីអប់រំសិស្សអំពីបរិស្ថាន។

ប្រភេទអេកូទេសចរណ៍បានចាត់ទុកជាទិសដៅសំខាន់ក្នុងការតម្រង់ការអភិវឌ្ឍន៍ឧទ្យាន ក៏ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលខេត្ត និញប៊ិញ (Ninh Binh )តម្រង់ទិសសម្រាប់ឧទ្យានជាតិ គុកភឿង (Cuc Phuong) ក្នុងការរៀបចំផែនការមេអភិវឌ្ឍទេសចរខេត្តនេះ រហូតដល់ឆ្នាំ ២០៣០។

ចាប់ពីខែកក្កដាដល់ពេលនេះ ឧទ្យានជាតិ គុកភឿង (Cuc Phuong) បានបើកដំណើរទេសចរណ៍ "ត្រឡប់ទៅផ្ទះ" ដើម្បីឱ្យភ្ញៀវទេសចរណ៍អាចចូលរួមនិងស្វែងយល់ ហើយអមដំណើរជាមួយកម្លាំងសមត្ថកិច្ចដោះលែងសត្វព្រៃចូលក្នុងព្រៃឡើងវិញ បន្ទាប់ពីបានជួយសង្គ្រោះ និងត្រឡប់ទៅ "ផ្ទះធម្មជាតិ"។ ដោយដំណើរកម្សាន្តនេះ ភ្ញៀវទេសចរមិនត្រឹមតែចូលរួមក្នុងការដោះលែងសត្វព្រៃដោយផ្ទាល់ទៅក្នុងព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជា "បេសកជន" ដើម្បីជួយផ្សព្វផ្សាយសារនៃការអភិរក្សធម្មជាតិ។ ភ្ញៀវដែលចូលរួមដំណើរទេសចរណ៍នេះនឹងស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិមឿង (Muong) ចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីទំនៀមទម្លាប់បងប្អូនជនជាតិនៅទីនេះ ...

ភ្ញៀវដែលចូលរួមដំណើរទេសចរណ៍នេះនឹងស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិមឿង (Muong) ចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ ស្វែងយល់ពីទំនៀមទម្លាប់បងប្អូនជនជាតិនៅទីនេះ ...

នៅក្នុងបរិបទនៃប្រទេសកំពុងស្តារវិស័យទេសចរឡើងវិញយ៉ាងខ្លាំង ឧទ្យានជាតិ គុកភឿង (Cuc Phuong) បានសាងសង់ ប្រកាសចេញ និងដំណើរការផលិតផលអេកូទេសចរណ៍ថ្មី។ នាយកឧទ្យានជាតិ គុកភឿង (Cuc Phuong) លោក ង្វៀនវ៉ាន់ជីញ (Nguyen Van Chinh) បានឲ្យដឹងថា៖ “ចាប់ពីខែសីហាដល់ពេលនេះ ឧទ្យានបានរៀបចំកម្មវិធីទេសចរណ៍ជាច្រើនដូចជា៖ ដំណើររស់ឡើងវិញ (សហគមន៍ អ្នកទេសចរស្រលាញ់ធម្មជាតិដែលចូលរួមជាមួយឧទ្យាន ក្នុងកិច្ចខិតខំប្រឹងប្រែង​ជួយ​សង្គ្រោះ ថែទាំ និងអភិរក្សប្រភេទសត្វព្រៃកម្រ និងមានតម្លៃ ជិតផុតពូជ) កម្មវិធី "បទពិសោធន៍សិក្សាមួយថ្ងៃសម្រាប់សិស្សានុសិស្សនៅតំបន់ទ្រនាប់ និងតំបន់ជាប់ឧទ្យានជាតិ គុកភឿង (Cuc Phuong)" កម្មវិធី "ស្ម័គ្រចិត្ត" និងដំណើរទេសចរណ៍ "ត្រឡប់ទៅផ្ទះ"។ ដោយសម្រេចបាននូវគោលដៅទាំងពីរក្រោមការដឹកនាំរបស់រដ្ឋាភិបាល យើងទន្ទឹងរង់ចាំ ស្វាគមន៍ និងបម្រើភ្ញៀវទេសចរណ៍ ពេលមកទស្សនាព្រៃ គុកភឿង (Cuc Phuong) ជានិច្ចជា “ជំហានបៃតង រស់នៅប្រកបដោយសុខសាន្ត ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹង Covid”៕

លោក ង្វៀន វ៉ាន់ថៃ ( Nguyen Van Thai)  - នាយកមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅប្រទេសវៀតណាម ដែលមានទីស្នាក់ការនៅក្នុងបរិវេណឧទ្យានជាតិ គុកភឿង (Cuc Phuong) បានទទួលរង្វាន់ Goldman Environmental Prize ក្នុងឆ្នាំ ២០២១ ដែលជាពានរង្វាន់បរិស្ថានដ៏ធំបំផុតរបស់ពិភពលោក ដែលបានគេស្គាល់ថាជា "Green Nobel"។


អត្ថបទ៖ នីញឌឹកភឿង
រូបថត៖ នីញឌឹកភឿង មីញឌឹក នីញមាញ់ថាំង ទ្រឿងហ៊ុយ
បកប្រែដោយង្វៀន​យ៉ាង

 



top